ខ្សែប្រយុទ្ធក្រុមអធិរាជសReal Madrid, Karim Benzema ឈ្នះពានកីឡាករឆ្នើមរបស់ UEFA Champions League ប្រចាំរដូវកាលឆ្នាំ២០២១/២២។ជាការពិតណាស់ក្នុងរដូវកាលនេះ Benzema ចូលលេងក្នុងប្រកួត Champions League បាន១២ប្រកួត ស៊ុតចូល១៥គ្រាប់ Assist ១លើក និងជួយឲ្យក្លិប Real Madrid លើកពាន UCL នេះជាលើកទី១៤។
សម្រាប់ការឈ្នះពាននេះគឺខាងអ្នករៀបចំព្រឹត្តការណ៍ពានរង្វាន់ UEFA ជាផ្ដល់ឲ្យក្រោយមើលឃើញពីសមត្ថភាពរបស់ Benzema ក្នុងការប្រកួត Champions League ទាំងអស់ក្នុងរដូវកាលនេះ។
លើសពីនេះទៀត ក្រោយខ្សែប្រយុទ្ធសញ្ជាតិបារាំងខាងលើរូបនេះជួយក្រុមឱ្យឈ្នះពានChampions Leagueមក កីឡាករក៏ដូចជាអ្នកវិភាគកីឡាបាល់ទាត់ជាច្រើនថា គេនឹងឈ្នះពាន Ballon d’Or ក្នុងឆ្នាំនេះផងដែរ៕