ដោយ រតនា
ភ្នំពេញ ៖ បុរស ម្នាក់ ជិះ ម៉ូតូ មួយ គ្រឿង បុក ចំ ពាក់ កណ្តាល រថយន្ត ពេញ ទំហឹង បណ្ដាល ឲ្យ រង របួស ធ្ងន់ធ្ងរ ។
ហេតុ ការណ៍ មួយនេះ កេីត ឡេីង នៅ វេលា ម៉ោង ១០ និង ២០ នាទី យប់ ថ្ងៃ ទី ៣១ ខែ ឧសភា ឆ្នាំ ២០២២នេះ ត្រង់ ចំណុច ស្តុប បឹង កក់ តាម បណ្តោយ ផ្លូវ R8 ក្នុង សង្កាត់ ស្រះចក ខណ្ឌ ដូនពេញ រាជធានី ភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានបញ្ជាក់ក្រុមការងារបានដឹងថានៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមc125ស៊េរី ឆ្នាំ 2016 ពណ៌ខ្មៅ ពាក់ ស្លាកលេខ កំពង់ ចាម 1Q-4904 ធ្វើ ដំណើរ មក តាម បណ្តោយ ផ្លូវ R8 ក្នុង ទិសដៅ ពី ជើង ទៅ ត្បូង លុះ ពេល ធ្វើ ដំណើរ មក ដល់ ត្រង់ ចំណុច កេីត ហេតុ ស្តុប បឹង កក់ ផ្លូវ បំបែក ជាបួន ក៏ស្រាប់ តែ មាន រថយន្ត ម៉ាក Toyota Prius មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BC-5362 បេីក ដោយ បុរស ម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវមហាវិថីសហព័ន្ធរុស្ស៊ីបត់មកតាមបណ្ដោយផ្លូវ R8 ក្នុងទិសដៅពីត្បូងទៅជើង។ លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើក៏បានបុកគ្នាពេញទំហឹងបណ្ដាល ឲ្យ បុរសជាម្ចាស់ម៉ូតូរងរបួសធ្ងន់ធ្ងរត្រូវបានរថយន្តសាមុយសម្ភពសុង ការណ៍ ដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមបន្ទាប់ពីកើតហេតុ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍បានធ្វើការវាស់វែង រួចបានយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយបន្តទៀត៕