CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

ចាប់ខ្លួនជើងខ្លាំងជួញគ្រឿងញៀន បើកឡានបំបុកសមត្ថកិច្ច និងឆ្លងកាត់បារ៉ាសចំនួន៣ទីតាំង

  • ដោយ: VAN DETH
  • | June 2, 2022
  • | 2:45 pm
ចាប់ខ្លួនជើងខ្លាំងជួញគ្រឿងញៀន បើកឡានបំបុកសមត្ថកិច្ច និងឆ្លងកាត់បារ៉ាសចំនួន៣ទីតាំង

កំពង់ឆ្នាំង: នៅម៉ោងប្រហែល១១ ព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២នេះ ដឹកនាំដោយវរសេនីយ៍ឯក ហ៊ុល វាសនា ស្នងការរង សហការជាមួយអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច និងស្រុករលាប្អៀរ ក្រោមបទបញ្ជារបស់ឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត បញ្ជាយ៉ាងម៉ឺងម៉ាត់ មិនឲ្យរថយន្តជនល្មើសពាក់ព័ន្ធនឹងគ្រឿងញៀនមួយនេះរួចខ្លួនជាដាច់ខាត ដោយមានការសម្របសម្រួលនីតិវិធី ពីឯកឧត្តម អ៉ិត សុធា ព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានឡោមព័ទ្ធ ចាប់យុវជនម្នាក់ ពាក់ព័ន្ធគ្រឿងញៀនតាមផ្លូវជាតិលេខ ៥ ចំណុចគល់ស្ពានជ្រលងម៉ៅ ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានឈ្មោះ កុយ ណារិទ្ធ ហៅរស់ អាយុ ៣១ ឆ្នាំ រស់នៅភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ជាមុខសញ្ញាទើបនិងចេញពីមណ្ឌលអប់រំកែប្រែ សមត្ថកិច្ចបានដកហូតថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន ៣៧កញ្ចប់ មានទម្ងន់ ៧១.៣៥ក្រាម។

ដើមហេតុយុវជននេះ បានបើករថយន្តទៅលេងទំនប់បឹងឈ្វាំង ក្នុងភូមិព្រៃខ្មែរ សមត្ថកិច្ចមានការសង្ស័យបានឃាត់សាកសួរ ប៉ុន្តែជននោះបានបើករថយន្តបំបុកសមត្ថកិច្ចដើម្បីគេចខ្លួន ធ្វើដំណើរទៅកាន់ផ្លូវជាតិលេខ ៥វិញ សមត្ថកិច្ចបានដាក់បារ៉ាស់តាមផ្លូវចំនួន ៣កន្លែង ប៉ុន្តែដាក់មិនជាប់ ដោយបំបុកបារ៉ាស់ រហូតដល់គោលដៅចុងក្រោយ ក្នុងស្រុកកំពង់ត្រឡាច សមត្ថកិច្ចបានយករថយន្តធំដឹកដី ដាក់ពាំងកណ្តាលផ្លូវជាតិលេខ៥ ទើបអាចឃាត់ចាប់រថយន្តនោះបាន។

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

February 21, 2022

ដោយ...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
មេដឹកនាំជប៉ុន-បារាំងព្រមព្រៀងសហការគ្នាដើម្បីជួយប្រទេសនានាដែលកំពុងប្រឈមមុខនឹងវិបត្តិស្បៀងអាហារនិងថាមពល

មេដឹកនាំជប៉ុន-បារាំងព្រមព្រៀងសហការគ្នាដើម្បីជួយប្រទេសនានាដែលកំពុងប្រឈមមុខនឹងវិបត្តិស្បៀងអាហារនិងថាមពល

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021