CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

ពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តទី៥

  • ដោយ: VAN DETH
  • | June 3, 2022
  • | 1:33 pm
ពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តទី៥

ពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តទី៥ឆ្លងតាមរយៈការឃោសនាស្វែងរកនូវការគាំទ្រសម្លេងឆ្នោត គ្រប់គណបក្សនយោបាយ ដែលបានឈរឈ្មោះ ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តទី៥ ឆ្នាំ២០២២ ដែលបានប្រព្រឹត្តតាមកាលវិភាគ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានកំណត់ ក្នុងការឃោសនាផ្សព្វផ្សាយពីគោលនយោបាយរបស់ខ្លួន អស់រយៈ១៤ថ្ងៃមក យើងបានសង្កេតឃើញនៅព្រឹកថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០២២នេះ សមាជិកសមាជិកាគ្រប់គណបក្សនយោបាយ ដែលមាន ក្នុងខេត្តសៀមរាប បានមកធ្វើការជួបជុំគ្នា ទៅតាមស្នាក់ការគណបក្សរបស់ខ្លួន ដើមី្បធ្វើពិធីបូកសរុប ក្នុងការបញ្ចប់នូវយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តទី៥ របស់ខ្លួន ព្រមទាំងមានធ្វើការដង្ហែរក្បួនតាមរថយន្ត ម៉ូតូ ឬរឺម៉ក់ម៉ូតូ ជាក្រុមៗ នៅតាមដងផ្លូវ វិថីក្នុងក្រុង ស្រុក ខេត្តសៀមរាប ។

បើយើងក្រឡេកមើលមកគណបក្សប្រជាជនកម្ពុជា សមាជិកសមាជិការបស់ខ្លួន ប្រមាណជាង១ម៉ឺននាក់ មកពីសង្កាត់ទាំង១២ របស់ក្រុងសៀមរាប បានមកជួបជុំគ្នាយ៉ាងអឺងកង នៅបរិវេណមុខផ្សារកុងកូន័រ ដោយមានការលាយឡំទៅនឹងសម្លេងឧឃោសនសព្ទ័ និង សម្រែកជ័យឃោស ប្រកបទៅដោយខ្លឹមសារ អត្ថន័យ នៃគោលនយោបាយរបស់គណបក្សខ្លួន ដោយមធ្យោបាយចូលរួមដង្ហែបិទយុទ្ធនាការឃោសនាបោះឆ្នោត របស់គណបក្សប្រជាជន ក្នុងឱកាសនោះមានរថយន្តតូច ធំចំនួន ២៩៣គ្រឿង ម៉ូតូចំនួន១ពាន់២០០គ្រឿង ម៉ូតូរឺម៉ក់កង់បី ផាស្អាប់ ចំនួន ២០០គ្រឿងផងដែរ ។ ក្នុងពិធីប្រកាសបិទយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តទី៥នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា និង ជាប្រធានក្រុមការងាររបស់គណៈកម្មាធិការកណ្តាល ចុះជួយខេត្ត សៀមរាប ព្រមទាំងការអញ្ជើញពីឯកឧត្តម លោកឧកញ៉ា លោកជំទាវជា សមាជិកសមាជិកាក្រុមការងារ និងគណៈកម្មាធិការគណបក្សប្រជាជនខេត្ត និង អស់លោក លោកស្រីជា សមាជិកគណៈកម្មាធិការ ប្រធានសាខា អនុសាខា ចូលរួមផងដែរ ។


ក្នុងប្រសាសន៍ប្រកាសបិទយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តទី៥ ឆ្នាំ២០២២ នេះ សម្តេច ពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ក្នុងរយៈពេល១៤ថ្ងៃនេះ គណបក្សប្រជាជនខេត្ត បានដឹកនាំយុទ្ធនាការឃោសនានៅទូទាំងខេត្ត ដល់ទីបញ្ចប់នេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសសេរី អព្យាក្រឹត អហិង្សា និង សុវត្ថិភាព ក្នុងការផ្សព្វផ្សាយកម្មវិធីនយោបាយរបស់គណបក្សខ្លួន ។ ម៉្យាងទៀតការប្រារព្ធបិទយុទ្ធនាការឃោសនាបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តទី៥ ឆ្នាំ២០២២នាថ្ងៃនេះ ក្នុងគោលបំណងលើកកម្ពស់ស្មារតី ដល់គ្រប់អង្គការចាត់តាំងគណបក្ស សមាជិកគណបក្ស អ្នកគាំទ្រគណបក្ស និងប្រជាជន ក្នុងការប្រមូលកម្លាំងសរុប វិធានការសរុប និង មធ្យោបាយសរុប ដើមី្បឆ្ពោះទៅចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តទី៥ និង ការពង្រឹងបាននូវប្រពៃណីស្នេហាជាតិ និង កសាងសមិទ្ធផលដ៏ថ្លៃថ្លាជូនសង្គមជាតិ ។

ក្នុងឱកាសបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តទី៥ ក៏បានថ្លែងអំណរគុណដល់ជនរួមជាតិនៅគ្រប់មជ្ឈដ្ឋាននានាក្នុងសង្គម សំខាន់ស្រទាប់យុវជន ដែលបានគាំទ្រកម្មវិធីនយោបាយរបស់គណបក្ស ហើយក្នុងយុទ្ធនាការរបស់គណបក្សប្រជាជន បានប្រកបដោយវិចារណញ្ញាណ ភាពថ្លៃថ្លូរ និង រក្សាខ្ជាប់នូវភាពអត់ធ្មត់ ចំពោះពាក្យមូលបង្កាញ់ដ៏អសុរសរបស់គណបក្សមួយចំនួនមកលើគណបក្សប្រជាជនកម្ពុជា ។ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏លើកផងដែរថា សមទ្ធិផលទាំងនេះ គឺជាមូលដ្ឋាននៃក្តីសង្ឃឹមរបស់ប្រជាជនយើងគ្រប់រូប ដែលបានយល់ច្បាស់ពី គោលនយោបាយមាគ៌ាដឹកនាំរបស់គណបក្សប្រជាជន ដើមី្បធានានិងសម្រេចឲ្យបាននូវគោលបំណងប្រាថ្នា រាល់កង្វល់ទាំងឡាយរបស់ប្រជាជន ។ ម៉្យាងទៀតសមទ្ធិផលក្នុងរយៈពេលជិត៤៣ឆ្នាំមកនេះ កម្មវិធីនយោបាតដ៏ត្រឹមត្រូវ និង មានសមត្ថភាពដឹកនាំ បានជំនះដោយជោគជ័យរាល់គ្រប់ឧបសគ្គ ដែលបានធ្វើឲ្យប្រជាជន មានជំនឿជឿ ជាក់មកលើគណបក្សប្រជាជនកម្ពុជា ហ៊ានថា ហ៊ានធ្វើ និង ទទួលខុសត្រូវខ្ពស់ ។

សម្តេចក៏បានលើកនូវគោលនយោបាយរបស់គណបក្ស ក្នុងការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព សមភាព យុត្តិធម៌ក្នុងសង្គម ការផ្តល់សេវាសាធារណៈជូនប្រជាជន ប្រកបដោយគុណភាព ប្រសិទ្ធភាព និង វិសាលភាព ក្នុងការជម្រុញការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម ឆ្ពោះឈានទៅមុខលើផ្លូវដ៏ត្រឹមត្រូវដែលឆ្លើយតបទាំងស្រុងទៅនឹងបំណងប្រាថ្នារបស់ប្រជាជន ហើយសម្រេចបានសមិទ្ធផលធំធេងលើគ្រប់ វិស័យ និង បានកំពុងរស់នៅយ៉ាងសុខសាន្ត ក្រោមម្លប់សន្តិភាព និងការឯកភាពជាតិ រួមគ្នាជាកម្លាំង ដើមី្បអភិវឌ្ឍសង្គមជាតិ និងលើកស្ទួយជីវភាពរស់នៅរបស់ខ្លួន ។ សម្តេចពិជ័យសេនា ក៏បានធ្វើការផ្តាំផ្ញើដល់សមាជិកសមាជិកា និងប្រជាពលរដ្ឋកម្ពុជា សូមអញ្ជើញទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា នៅតាមឃុំ សង្កាត់របស់ខ្លួន ដែលមានរូបទេវតាបាចផ្កាជាសញ្ញា តាមលេខរៀងនៃឃុំសង្កាត់និមួយៗ នៅថ្ងៃទី០៥ មិថុនា ឆ្នាំ២០២២ឲ្យបានគ្រប់ៗគ្នា និង បានណែនាំដល់សមាជិកសមាជិកាទាំងអស់ ក្នុងការជឹះយានយន្តដង្ហែរក្បួន ត្រូវពាក់បួកសុវត្ថិភាព ឲ្យបានត្រឹមត្រូវតាមច្បាប់ចរាចរណ៍ផ្លូវគោកបានណែនាំ និង ការបញ្ជាយានយន្តត្រូវមានការគោរពសិទ្ធគ្នា និងចេះអព្យាស្រ័យឲ្យគ្នា ដើមី្បសុវត្ថិភាពទាំងអស់គ្នាក្នុងពេលបើកបរ ព្រមទាំងបានប្រកាសបិទយុទ្ធនាការឃោសនាបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តទី៥ ឆ្នាំ២០២២ របស់គណបក្សប្រជាជនខេត្ត ផងដែរ ។

សូមបញ្ជាក់ផងដែរថា ក្នុងការហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តទី៥ ឆ្នាំ២០២២ របស់គណបក្សប្រជាជនខេត្តសៀមរាបនាថ្ងៃនេះ បានធ្វើការដង្ហែទៅតាមដងវិថីនានា ក្នុងក្រុងសៀមរាប ។ ក្នុងថ្ងៃនោះដែរនៅតាមស្រុកក៏មានការដង្ហែក្បួនបិទយុទ្ធនាការឃោសនា បោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តទី៥ ឆ្នាំ២០២២ ក្នុងនោះដែរយើងសង្កេតឃើញមានការបិទយុទ្ធនាការឃោសនា របស់បណ្តាគណបក្សនយោបាយផ្សេងៗ ដែលមានក្នុងខេត្ត ពុំមានរូបរាងទ្រង់ទ្រាយធំដំដូចគណបក្សប្រជាជនឡើយ គឺធ្វើទៅតាមលទ្ធភាពដែលខ្លួនមានតែប៉ុណ្ណោះ ៕

Share63Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
ប៉ាគីស្ថានបញ្ជូនជំនួយមនុស្សធម៌ប្រហែល 7.5 តោនទៅកាន់ប្រទេសអ៊ុយក្រែន

ប៉ាគីស្ថានបញ្ជូនជំនួយមនុស្សធម៌ប្រហែល 7.5 តោនទៅកាន់ប្រទេសអ៊ុយក្រែន

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021