CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

ប៉ាគីស្ថានបញ្ជូនជំនួយមនុស្សធម៌ប្រហែល 7.5 តោនទៅកាន់ប្រទេសអ៊ុយក្រែន

  • ដោយ: VAN DETH
  • | June 3, 2022
  • | 1:44 pm
ប៉ាគីស្ថានបញ្ជូនជំនួយមនុស្សធម៌ប្រហែល 7.5 តោនទៅកាន់ប្រទេសអ៊ុយក្រែន

រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shehbaz Sharif បានបញ្ជូនជំនួយមនុស្សធម៌ដល់អ៊ុយក្រែន ដោយបង្ហាញពីភាពផ្ទុយគ្នាជាមួយនឹងជំហរគាំទ្ររុស្ស៊ីរបស់អតីតនាយករដ្ឋមន្រ្តីImran Khan។


បើយោងតាមសារព័ត៌មានNHK ជំនួយសង្គ្រោះប្រហែល 7.5 តោនដែលរួមមានទាំងភួយ និងថ្នាំពេទ្យដែរនោះ ត្រូវបានដឹកជញ្ជូនតាមយន្ដហោះមួយគ្រឿងនៅឯមូលដ្ឋានទ័ពអាកាសក្នុងទីក្រុង Rawalpindi ក្បែររដ្ឋធានី Islamabad កាលពីថ្ងៃព្រហស្បតិ៍។យន្តហោះនេះគ្រោងនឹងចុះចតនៅក្នុងប្រទេសប៉ូឡូញ ដែលជាអ្នកជិតខាងរបស់អ៊ុយក្រែននៅថ្ងៃសុក្រនេះ។
ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំប្រទេសប៉ាគីស្ថាន លោក Markian Chuchuk បានសម្តែងការដឹងគុណចំពោះ “ឈរជាមួយអ៊ុយក្រែន”របស់ប៉ាគីស្ថាន។ លោកបាននិយាយថាអ៊ុយក្រែនចាត់ទុកជំនួយនេះជាការបង្ហាញពីសុច្ឆន្ទៈ ភាពជាដៃគូ និងការអាណិតអាសូរចំពោះប្រជាជនអ៊ុយក្រែន។


រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន Hina Rabbani Khar បាននិយាយថា ប្រទេសនេះគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងដើម្បីផ្តល់ជំនួយមនុស្សធម៌ដល់ជនស៊ីវិលនៅក្នុងតំបន់ដែលរងផលប៉ះពាល់។លោកSharif បានចាប់ផ្តើមរដ្ឋាភិបាលរបស់លោកនៅក្នុងខែមេសា។ គោលនយោបាយរបស់គាត់ក្នុងការគាំទ្រអ៊ុយក្រែនគឺផ្ទុយស្រឡះទៅនឹងជំហរគាំទ្ររុស្ស៊ីរបស់អតីតនាយករដ្ឋមន្ត្រី Imran Khan។

អតីតនាយករដ្ឋមន្រ្តីKhan បានជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នាទីក្រុងមូស្គូនៅថ្ងៃទី 24 ខែកុម្ភៈនៅថ្ងៃតែមួយដែលរុស្ស៊ីបានបើកការឈ្លានពាន។ប្រទេសប៉ាគីស្ថានក៏បានបដិសេធមិនបោះឆ្នោតផងដែរលើសេចក្តីព្រាងដំណោះស្រាយថ្កោលទោសរុស្ស៊ីនៅឯសម័យប្រជុំបន្ទាន់នៃមហាសន្និបាតអង្គការសហប្រជាជាតិក្នុងខែមីនា៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

February 21, 2022

ដោយ...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
ឡើងវ៉ាជែងមិនផុតជ្រុលបុករថយន្តនៅខាងមុខបណ្តាលអោយខូចខាតយ៉ាងដំណំ

ឡើងវ៉ាជែងមិនផុតជ្រុលបុករថយន្តនៅខាងមុខបណ្តាលអោយខូចខាតយ៉ាងដំណំ

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021