CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

ឯកឧត្តមបណ្ឌិត មុឹង មករា សមាជិកក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តកំពង់ចាម ដឹកនាំបិទវគ្គយុទ្ធនាការឃោសនា បោះ ឆ្នោតមានអ្នកចូលរួមជាង ៣០០០នាក់

  • ដោយ: VAN DETH
  • | June 3, 2022
  • | 8:08 pm
ឯកឧត្តមបណ្ឌិត មុឹង មករា សមាជិកក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តកំពង់ចាម  ដឹកនាំបិទវគ្គយុទ្ធនាការឃោសនា បោះ ឆ្នោតមានអ្នកចូលរួមជាង ៣០០០នាក់

ខេត្តកំពង់ចាម៖ ថ្ងៃសុក្រ ៤កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត មុឹង មករា សមាជិកក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារជនបង្គោលចុះជួយស្រុកជើងព្រៃ ខេត្តកំពង់ចាម ព្រមទាំងសមាជិក សមាជិកា បានចូលរួមក្នុងពិធីដង្ហែបិទវគ្គយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អណ្ណត្តិទី៥ ឆ្នាំ២០២២។

ឯកឧត្តមបណ្ឌិត បានជួបសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋ សូមឱ្យប្រជាពលរដ្ឋបន្តគាំទ្ររាជរដ្ឋាភិបាល ពិសេសបន្តគាំទ្រគណបក្សប្រជាជនដែលបានប្រឹងប្រែងកសាង នឹងរក្សាសន្តិភាព ដែលជាមូលដ្ឋាននៃការអភិវឌ្ឍលើកកំពស់គុណភាពជីវិត និងការស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។ មានតែគណបក្សប្រជាជនកម្ពុជា ដែលបានថែរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់ និងការអភិវឌ្ឍពិតប្រាកដជូនប្រជាជនកម្ពុជា។

គណបក្សប្រជាជនបង្កើតឡើងដោយប្រជាជន បម្រើប្រជាជន រួមសុខរួមទុក្ខជាមួយប្រជាជន ក្នុងស្មារតីជាមហាគ្រួសារខ្មែរដ៏ធំ ពិសេសគណបក្សប្រជាជន គឺស្មោះត្រង់នឹងរួមចំណែកជាមួយពលរដ្ឋខ្លួនក្នុងគ្រប់កាលៈទេសៈទាំងអស់ តាំងពីអតីតកាល បច្ចុប្បន្ន និងទៅថ្ងៃអនាគតជានិរន្តរ៍។

នាថ្ងៃដដែលនេះ ឯកឧត្តមបណ្ឌិត ក៏បានអញ្ជើញទៅពិនិត្យមើលសមិទ្ធផលអាងទឹកអូរតាកេរ្តិ៍ដែលជាសមិទ្ធផលដ៏ថ្លៃថ្លារបស់ ឯ.ឧ បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលសមិទ្ធផលនេះនឹងរួមចំណែកក្នុងការបង្កើតនូវសហគមន៍កសិករគំរូ ទីផ្សារកសិផល និងជាកន្លែងផ្ទេរនូវបច្ចេកវិជ្ជា បច្ចេកទេសកសិកម្ម និងគាំទ្រដល់ប្រជាកសិករក្នុងការលើកកំពស់សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនលើវិស័យកសិកម្មរួមមានសួនដំណាំបន្លែសុវត្ថិភាព វារីវប្បកម្ម និងដំណាំស្រូវ ដើម្បីបង្ហាត់បង្ហាញជូនប្រជាពលរដ្ឋនៅមូលដ្ឋានតែម្តង។ សមិទ្ធផល និងស្នាដៃជាក់ស្តែងជាច្រើនដែលកើតឡើងក្រោមការដឹកនាំផ្ទាល់របស់ គណបក្សប្រជាជនកម្ពុជា គឺដើម្បីនាំ នាវាកម្ពុជា ឆ្ពោះទៅមុខប្រកបដោយសន្តិភាពនឹងការអភិវឌ្ឍជូនប្រជាជនកម្ពុជា។

ក្រោមការដឹកនាំរបស់ ឯកឧត្ដមបណ្ឌិត ម៉ឹង មករា និងការចង្អុលបង្ហាញដោយផ្ទាល់ពី ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ក្រុមការងារបានរួមចំណែកយ៉ាងច្រើន ក្នុងការជួយដល់កិច្ចការមនុស្សធម៌មានដូចជា វិស័យសុខាភិបាល វិស័យអប់រំ វិស័យកសិកម្ម និងការកសាងហេដ្ឋារចនាសម្ព័ន្ធ ជូនប្រជាពលរដ្ឋនៅជនបទរួមមាន ការកសាងផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ទំនប់ទឹក ប្រលាយទឹក ស្រះទឹក ការដាំកូនឈើលម្អអមសងខាងផ្លូវ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗឯទៀត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋនៅតាមជនបទ ។សរុបអ្នកចូលរួមនៅថ្ងៃនេះមានប្រជាពលរដ្ឋប្រមាណ ៣០០០ ជាងអ្នកចូលរួម នឹងនិងយានជំនិះសរុបប្រមាណជាជាង ២០០គ្រឿង។

Share64Tweet40Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
Ronaldo ស៊ុត២គ្រាប់ជួយព័រទុយហ្គាល់ឡើងកំពូលតារាងពាន Nations League

Ronaldo ស៊ុត២គ្រាប់ជួយព័រទុយហ្គាល់ឡើងកំពូលតារាងពាន Nations League

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021