ខ្សែប្រយុទ្ធ Cristiano Ronaldo រកបាន២គ្រាប់ ជួយក្រុមជម្រើសជាតិព័រទុយហ្គាល់យកឈ្នះក្រុមស្វីសក្នុងលទ្ធផល ៤-០ ក្នុងការប្រកួតពានរង្វាន់ UEFA Nations League
ក្នុងការប្រកួតនៅយប់មិញនេះ William Carvalho ជាអ្នករកបានគ្រាប់ទីមួយឲ្យព័រទុយហ្គាល់នាទីទី១៥ បន្ទាប់ពីបាល់ខ្ទាត់ចេញពីការទាត់ Free-Kick របស់ Ronaldo។
នាទីបន្ទាប់៣៥និង៣៩ Ronaldo បានបន្ថែម២គ្រាប់ទៀតឱ្យក្រុម មុនពេលខ្សែការពារ Cancelo ជាអ្នកធ្វើបានគ្រាប់ទី៤ឲ្យព័រទុយហ្គាល់។ជាមួយលទ្ធផលនេះដែរ មានន័យថាព័រទុយហ្គាល់មាន៤ពិន្ទុក្នុងការបើកឆាក២ប្រកួតកន្លងមកនេះ ក្នុង Group 2 ឈរនៅកំពូលតារាងបណ្ដោះអាសន្ន។ ដោយ៤ពិន្ទុនោះបានពីការស្មើអេស្ប៉ាញ ១-១ និងយកឈ្នះស្វីសបាន ៤-០ នៅយប់មិញ៕