កងទ័ពស៊ីរីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាកងកម្លាំងអ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសដោយគ្រាប់មីស៊ីលចេញពីតំបន់Golan Heights ដែលកាន់កាប់ដោយអ៊ីស្រាអែល និងបានកំណត់គោលដៅលើទីតាំងយោធាភាគខាងត្បូងនៃរដ្ឋធានីដាម៉ាស់កាលពីយប់ថ្ងៃចន្ទ។
សេចក្តីថ្លែងការណ៍ខាងលើបានបន្ថែមថា គ្រាប់មីស៊ីលភាគច្រើនត្រូវបានស្ទាក់ចាប់បានដោយជោគជ័យ ហើយការវាយប្រហារនេះមិនបណ្តាលឲ្យមាននណាម្នាក់ស្លាប់ឬរងរបួសឡើយ។
ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបានឱ្យដឹងថា ការវាយប្រហាររបស់អ៊ីស្រាអែល បានកំណត់គោលដៅនៅតំបន់ Kisweh ភាគខាងត្បូងនៃទីក្រុង ដាម៉ាស់ ជាកន្លែងដែលក្រុមជីវពលស៊ីអ៊ីតគាំទ្រអ៊ីរ៉ង់ស្ថិតនៅ។
អង្គការឃ្លាំមើលសង្គ្រាមដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសនេះបានបន្ថែមថា ប្រព័ន្ធការពារដែនអាកាសស៊ីរីបានស្ទាក់ចាប់ដោយជោគជ័យនូវគ្រាប់មីស៊ីលភាគច្រើន ប៉ុន្តែបានខកខានមីស៊ីលពីរគ្រាប់ដែលបានវាយប្រហារមូលដ្ឋានខាងលើនេះ៕