CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

រដ្ឋបាលខេត្តសៀមរាបចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ភីហ្វាយស័រ ដូសទី៥ជូនដល់មន្ត្រីរាជការ និង កម្លាំងប្រដាប់អាវុធ

  • ដោយ: VAN DETH
  • | June 9, 2022
  • | 2:31 pm
រដ្ឋបាលខេត្តសៀមរាបចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ភីហ្វាយស័រ ដូសទី៥ជូនដល់មន្ត្រីរាជការ និង កម្លាំងប្រដាប់អាវុធ

ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពីសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ ក្នុងការប្រយុទ្ធប្រឆាំងជម្ងឺកូវិដ១៩ សម្តេចបានស្វែងរកនូវវ៉ាក់សាំងប្រឆាំង ជម្ងឺកូវិដ១៩ ចាក់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និង ជនបរទេសនៅកម្ពុជា ចាប់ពីដូសមូលដ្ឋាន ដល់ដូសជម្រុញ ដោយឥតគិតថ្លៃ និង មិនប្រកាន់គណបក្សនយោបាយនោះឡើយ ។


និយាយដោយឡែក មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប បានចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ១៩ ប្រភេទ ភីហ្វាយស័រ ដូសទី៥ ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ និង កងកម្លាំងប្រដាប់អាវុធ នៅទូទាំខេត្តសៀមរាប។ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប បានជូនដំណឹងដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ មានកងកម្លាំងនគរបាល ដែលរស់នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប អញ្ជើញទៅចាក់វ៉ាក់សាំងបង្កាជម្ងឺកូវិដ១៩ (ភីហ្វាយស័រ) ដូសទី៥ ដែលចាប់ផ្តើមពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២នេះ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ។ តាមទីតាំងសម្រាប់ចាក់វ៉ាក់សាំង ដែលបានកំណត់ ។ សម្រាប់នៅក្រុងសៀមរាប មាននៅមន្ទីរពេទ្យបង្អែកខេត្ត មណ្ឌលសុខភាពមណ្ឌល០១ មណ្ឌលសុខភាពគោកចក មណ្ឌលសុខភាពជ្រាវ និង មណ្ឌលសុខភាពសៀមរាប ។ ចំពោះបណ្តាស្រុកផ្សេងៗ គឺធ្វើឡើងនៅតាមមន្ទីរពេទ្យបង្អែកស្រុក និង មណ្ឌលសុខភាព ។


លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ក្នុងឱកាសបំពេញការងារនៅខេត្តសៀមរាប កាលពីពេលថ្មីៗនេះ បានមានប្រសាសន៍ថា ដោយមានការយកចិត្ដទុកដាក់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បានឲ្យបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៥ឬដូសជម្រុញ ដល់ក្រុមកម្លាំងដែលកំពុងអនុវត្ដន៍ការងារនៅជួរមុខ ដោយចាប់ អនុវត្ដន៍ពីថ្ងៃទី៩ខែមិថុនានេះទៅ ។

ក្រុមជួរមុខដែលបានទទួលបានវ៉ាក់សាំងដូសទី៥ឬដូសជម្រុញមុនគេនេះ រួមមានកងកម្លាំងប្រដាប់អាវុធ យោធា នគរបាល កងរាជអាវុធហត្ថ ក្រុមគ្រូពេទ្យទាំងរដ្ឋទាំងឯកជន អ្នកសារព័ត៌មាន សិល្បៈករ សិល្បៈការនី ក្រុមអ្នកមានប្រព័ន្ធការពារខ្សោយ ឬមនុស្សវ័យ៦០ឆ្នាំផងដែរ ។

បន្ថែមលើនោះសម្ដេចតេជោ ក៏បានអនុញ្ញាតឲ្យជនបរទេស ដែលស្នាក់នៅប្រទេសកម្ពុជា ពិសេសបុគ្គលិកអង្គការជាតិអង្គការអន្ដរជាតិ បុគ្គលិកស្ថានទូត និងដៃគូរជាច្រើនទៀតផង ។ លោកជំទាវ ក៏បានបញ្ជាក់ថា មកដល់ពេលនេះ មានប្រជាពលរដ្ឋចំនួន៩៤ភាគរយ នៃចំនួនប្រជាពលរដ្ឋសរុបទូទាំងប្រទេស ដែលបានទទួលការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ១៩ ។ លោកជំទាវ ក៏បានអំពាវដល់ប្រជាពលរដ្ឋដែលមិនទាន់បានទទួលវ៉ាក់សាំងដូសទី៣ និងដូសទី៤ ត្រូវទៅទទួលវ៉ាក់សាំងបង្ការជម្ងឺកូវីដ១៩នេះឲ្យបានគ្រប់គ្នា ដើមី្បធានាបាននូវសុខមាភាពនៅក្នុងសង្គម ៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
បញ្ជូនខ្លួនជនសង្ស័យ៤នាក់ទៅសាលាដំបូងខេត្តក្រចេះពាក់ពន្ឋ័ករណីជួញដូរគ្រឿងញៀនខុសច្បាប់

បញ្ជូនខ្លួនជនសង្ស័យ៤នាក់ទៅសាលាដំបូងខេត្តក្រចេះពាក់ពន្ឋ័ករណីជួញដូរគ្រឿងញៀនខុសច្បាប់

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021