ក្រចេះ: មន្ត្រីនគរបាលនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តក្រចេះបានបញ្ជូនខ្លួនជនសង្ស័យចំនួន៤នាក់ទៅសាលាដំបូងខេត្តក្រចេះនៅរសៀលថ្ងៃទី9 ខែមិថុនាឆ្នាំ២០២២នេះពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន។
លោក ស៊ាង សុភ័ក្រ នាយ ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ គឺត្រូវបានមន្ត្រីនគរបាលនៃអធិការដ្ថាននគរបាលក្រុងក្រចះសហការជាមួយនឹងការិយា ល័យប្រឆាំងបទល្មើសគ្រឿង ញៀនធ្វើការចាប់ឃាត់ខ្លួនបានម្នាក់នៅបន្ទប់សណ្ឋាគារហ៊ួប៊ុន្នី និង៣នាក់ផ្សេងទៀតនៅក្នុងលំនៅឋានមួយកន្លែងស្ថិតនៅក្នុងភូមិកាប៉ូ សង្កាត់អូឫស្សី ក្រុងក្រចេះ ។ជាមួយនឹងប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ៤ នាក់ខាងលើនោះសមត្ថកិច្ចត្រូវបានរឹបអូសបានវត្ថុតាងមួយចំនួនរួមមាន ម្សៅក្រាមពណ៌សរ១១កញ្ចប់ថង់សម្រាប់ច្រករំលែកគ្រឿង ញៀនមួយចំនួន ឧបករណ៍សម្រាប់កាច់សោរកម៉ូតូចំនួន ០១សម្រាប់ ថ្មសំលៀង១និងដែកឆាប១។
ជនសង្ស័យមានឈ្មោះ រុំ សារ៉េត ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរមុខរបរ មិនពិត មានទីលំនៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែតខេត្តបន្ទាយ មានជ័យ ២.ឈ្មោះ ជុំ ដារី ភេទប្រុស អាយុ៤០ឆ្នាំ មុខ របរមិនពិត មានទីលំនៅភូមិកាប៉ូ សង្កាត់អូឫស្សី ក្រុងក្រចេះ ៣.ឈ្មោះ នាង វ៉ាន់ថន ភេទប្រុស អាយុ៣១ឆ្នាំ មុខ របរមិនពិត មានទីលំនៅ ភូមិគីឡូ៤សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ មានជ័យ ៤.ឈ្មោះ យ៉ុន ប៉ូរ័ត្ន ហៅម៉ាប់ ភេទប្រុស អាយុ២៩ ឆ្នាំមុខរបរមិនពិត មានទីលំ នៅភូមិកាប៉ូ១ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ ។
ជនសង្ស័យនិងវត្ថុតាងត្រូវ បានមន្ត្រីនគរបាលជំនាញបញ្ជូនទៅកាន់សាលាដំបូងខេត្តក្រចេះ ដើម្បីបន្តរសំណុំរឿងចាត់ទៅតាមនិតិវិធីច្បាប់ ។