CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

បើករថយន្តលឿនដូចហោះ វ៉ាជែងមិនប្រយ័ត្នបុកគ្នាពេញទំហឹង

  • ដោយ: VAN DETH
  • | June 10, 2022
  • | 10:24 am
បើករថយន្តលឿនដូចហោះ វ៉ាជែងមិនប្រយ័ត្នបុកគ្នាពេញទំហឹង

ដោយ រតនា

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើងនៃដោយរថយន្ដចំនួន ២ គ្រឿងបុកគ្នាពេញទំហឹងបណ្ដាលឲ្យរថយន្តភាគីទាំងសងខាងខ្ទិចស្ទើរតែទាំងស្រុង និងបណ្ដាលឲ្យមានមនុស្សរងរបួស។

ហេតុការណ៍មួយនេះបានកើតឡើងនៅវេលាម៉ោង ១២ និង ៣០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២២ តាមបណ្ដោយផ្លូវជាតិលេខ ១ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានបញ្ជាក់ក្រុមការងារឲ្យបានដឹងថា៖ នៅមុនពេលកើតហេតុ គេបានឃើញ រថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក Santafe ពណ៌ស ពាក់ស្លាកលេខ កម្ពុជា NOV-RINA បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ ១ ក្នុងទិសដៅពីលិចទៅកើត។លុះពេលធ្វើដំណើរបត់ត្រង់ចំណុចកើតហេតុខាងលើស្រាប់តែមានរថយន្តប្រភេទសណ្ដោងកុងតឺន័រមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3C-5193 បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ១ កក្នុងទិសដៅពីកើតទៅលិច។ ខណៈពេល នោះ រថយន្តទាំងពីរក៏បានបុកគ្នាចំពីមុខពេញទំហឹងបណ្ដាលឲ្យ រថយន្តស៊េរីទំនើបម៉ាក Santafe រងការខូចខាតចំផ្នែកខាងមុខយ៉ាងដំណំ និងបង្កឲ្យបុរសជាអ្នកបើកបររងរបួសធ្ងន់ធ្ងរត្រូវបានរថយន្តសាមុយ គ្លីនិកឯកជន ដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗបន្ទាប់ពីកើតហេតុ។ ចំណែកឯរថយន្តសណ្ដោងកុងតឺន័រ វិញទទួលរងការខូចខាតចំផ្នែកខាងមុខ ខ្ទិចស្ទើរតែទាំងស្រុងតែ ម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍បានធ្វើការវាស់វែង រួចបានយករថយន្តទាំង២ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយបន្តទៀតផងដែរ៕

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

February 21, 2022

ដោយ...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
រថយន្ត មិនស្គាល់ម៉ាក កៀ និង កិនស្លាប់បុរសម្នាក់

រថយន្ត មិនស្គាល់ម៉ាក កៀ និង កិនស្លាប់បុរសម្នាក់

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021