ក្រោយសម្រេចចែកផ្លូវជាមួយក្រុម Manchester United ខ្សែបម្រើ Paul Pogba ត្រូវបានគេដឹងថាកំពុងត្រៀមចុះកុងត្រា៤ឆ្នាំលេងឱ្យក្រុម Juventus វិញហើយ ។
គូសបញ្ជាក់ថាក្លិបបិសាចក្រហម និងខ្សែបម្រើសញ្ជាតិបារាំងរូបនេះបានអស់កុងត្រាក្រោយពីចប់រដូវកាលនេះ។ ដូច្នេះ Pogba អាចស្វែងរកទ្រនំថ្មីនៅទីណាបានដោយសេរី។ តែយ៉ាងណាក៏ដោយ រូបគេបានសម្រេចចិត្តទៅចូលរួមជាមួយក្លិបចាស់ Juventus វិញហើយ។ ដោយប្រភពនៅអ៊ីតាលី បញ្ជាក់ថាកីឡាករបារាំងនឹងមានកុងត្រារហូតដល់៤ឆ្នាំឯណោះ។
ចំណែកការទៅលេងនៅអ៊ីតាលីវិញនេះដែរ Pogba នឹងទទួលបានតម្លៃពលកម្ម១០លានអឺរ៉ូក្នុង១រដូវកាល ។កាលពីលេងនៅ Juventus លើកមុន Pogba បានជួយក្លិបនេះឈ្នះពាន Serie A បាន៤លើក និងឡើងដល់វគ្គផ្ដាច់ព្រ័ត្រ UEFA Champions League បានមួយលើកផងដែរ៕