កាលពីថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ២០២២ មានករណី លួចប្រាក់ចំនួន១៥០,០០០ដុល្លារ នៅត្រង់ចំណុចខាងមុខផ្សារទំនេីបឈ្មោះ សឺជីហួរលាន សង្កាត់ផ្សារថ្មី ទី២ ខណ្ឌ ដូនពេញ រាជធានី ភ្នំពេញ លេីជនរងគ្រោះឈ្មោះ SHENG GUANGYONG ភេទប្រុស អាយុ ៦៥ឆ្នាំ ជនជាតិ ចិន ។
យោង តាមកាមេរ៉ា សុវត្ថិភាព និង បេីកការសេីបសង្កេតបមឋ រហូត ឈានដល់ការកំណត់មុខសញ្ញា ព្រមទាំង ឃាត់ខ្លួនជនសង្ស័យនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១១:២៥នាទី បានចំនួន០២នាក់ ឈ្មោះ WEI JING YUN ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិចិន និងឈ្មោះ QING YUI YUN ភេទ ប្រុស អាយុ ៤១ឆ្នាំ ជនជាតិចិន នៅត្រង់ចំណុចផ្លូវ២៨៩កែងផ្លូវ៥១៦ សង្កាត់បឹងកក់ទី២ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ដេីម្បីយក មកធ្វេី ការសាកសួរ ។
សំភារៈដកហូត
-ម៉ូតូ០១គ្រឿង ម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1FR-5515
-ទូរសព្ទ ចំនួ ន០២គ្រឿង ម៉ាក OPPO ពណ៌ខៀវ និង ម៉ាកVIVO ពណ៌ ផ្កាឈូក
-កូនកាំបិតស្នៀត ចំនួន០២
-តួឡឺវិស ចំនួន ០១
-សោរកាច់ អក្សរ T ចំនួន ០៣ (ទុក សម្រាប់ កាច់សោរទ្វាររថយន្ត
-សោរ ចិញ្ជៀន លេខ ៨-៩ ចំនួន០២
-មេដែកចំនួន០១។
ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងទទួលផែន និងការចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងដឹកនាំប្រតិបត្តិការដោយ លោកវរសេនីយ៍ឯក ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន។
បច្ចុប្បន្ន ជនសង្ស័យខាងលើបាននាំមកកាន់នាយកដ្ឋាន ដេីម្បីធ្វេីការសាកសួរ និងកសាងសំណុំរឿង បញ្ជូន ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕