អ្នកកាសែតកីឡាលោក Fabrizio Romano បាននិយាយថានាពេលនេះ ខ្សែប្រយុទ្ធ Sadio Mane កាន់តែកៀកក្នុងការផ្លាស់ទៅក្លិប Bayern Munich ហើយដោយនឹងចុះកុងត្រា៣ឆ្នាំស្នាក់នៅទឹកដី Allianz Arena ។
គូសបញ្ជាក់ថាMane មានបំណងចង់ចាកចេញពីអង់គ្លេស ខណៈកុងត្រារបស់គេនៅសល់តែ១ឆ្នាំទៀតប៉ុណ្ណោះ។បើតាមរបាយការណ៍ការសែតThe Mirror កីឡាករសញ្ជាតិសេនេកាល់រូបនេះបានជូនដំណឹងទៅមិត្តរួមក្រុមថាគេនឹងចាកចេញក្រោយបរាជ័យក្រោមថ្វីជើង Real Madrid នៅ Champions League វគ្គផ្ដាច់ព្រ័ត្រ។
លោក Fabrizio Romano បានឱ្យដឹងថា៖ « Mané បានព្រមព្រៀងពាក្យសម្ដីជាមួយ ក្លិបអាល្លឺម៉ង់Bayern Munich ហើយសម្រាប់លក្ខខណ្ឌផ្ទាល់ខ្លួនដោយចុះកុងត្រា៣ឆ្នាំ។ការចរចាបានមកដល់ដំណាក់កាលចុងក្រោយហើយជាមួយ Liverpool ដោយក្លិបគ្រោងនឹងស្នើតម្លៃផ្ទេរម្ដងទៀត។ Liverpool បានយល់ពីការសម្រេចចិត្តរបស់គេហើយ Mane កាន់តែកៀកក្នុងការផ្ទេរទៅ Bayern»៕