CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

សមត្ថកិច្ចចម្រុះបន្តចុះបង្ក្រាបបទល្មើសធនធានធម្មជាតិនៅស្រុកកែវសីមា

  • ដោយ: VAN DETH
  • | June 17, 2022
  • | 2:21 pm
សមត្ថកិច្ចចម្រុះបន្តចុះបង្ក្រាបបទល្មើសធនធានធម្មជាតិនៅស្រុកកែវសីមា

ខេត្តមណ្ឌលគិរី÷សមត្ថកិច្ចចម្រុះសហការជាមួយកម្លាំងឧទ្យានុរក្សនៃការិយាល័យដែនជម្រកសត្វព្រៃកែវសីមាបន្តចុះបង្ក្រាបបទល្មើសធនធានធម្មជាតិដែលជនល្មើសតែងតែឆ្លៀតឱកាសកាសនៅពេលសមត្ថកិច្ចឆកល្វែងឬសម្រាក។ កម្លាំងឧទ្យានុរក្សនៃការិយាល័យនៃដែនជម្រកសីមាដឹកនាំដោយលោកមិន ចាន់រិន ប្រធានស្នាក់ការស្រែផ្លែងនិងសហការីដែលមានកម្លាំងទាំងអស់ជិត ១០ នាក់បានចុះធ្វើប្រតិបត្តិការនេះ។

ជាក់ស្តែងនៅថ្ងៃទី16 ខែមិថុនា ឆ្នាំ2022កម្លាំងឧទ្យាននុរក្សបានសហការជាមួយ ស្នាក់ការរងរហ៊ូត,កម្លាំងកងរាជហត្ថស្រុកកែវសីមា និងកម្លាំងមន្រ្ដីប៉ុស្ដិ៍រដ្ឋបាលស្រែ ព្រះ បានចុះល្បាតទប់ស្គាត់បទល្មេីសធនធានធម្មជាតិ នៅណុចព្រៃខ្លុង ស្ថិតនៅភូមិអូរច្រារ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដោយក្រុមការងារបានរុករកឃេីញឈេីអាប្រភេទលេខ1និងលេខ២ (ស្រឡៅ,សុក្រម ,ផ្ដៀក) ចំនួន៣៩ កំណាត់ (អញ្ញាតជន)ក្នុងនោះ ឈើអារប្រភេទលេខ១(ស្រឡៅ)ចំនួន២៨កំណាត់,ឈើអារប្រភេទលេខ១(សុក្រម) ចំនួន៦កំណាត់ និងឈើអារប្រភេទលេខ២(ផ្ដៀក) ចំនួន៥ កំណាត់ (មិនទាន់វាស់វែង) ដែលក្រុមជនមិនស្គាល់មុខយកមកលាក់ទុកនៅក្នុងព្រៃ។បន្ទាប់មកក្រុមការងារបានប្រមូលនិងដឹកជញ្ជូនឈើទាំងអស់ខាងលើមករក្សាទុកនៅស្នាក់ការកណ្ដាលកែវសីមា ដើម្បីចាត់ការតាមនីតិវិធី។

លោកហាន សាខន ប្រធានការិយាល័យដែនជម្រក សត្វព្រៃកែវសីមាបានថ្លែងថា យើងបានខិតខំធ្វើការទាំងយប់ទាំងថ្ងៃ ក្នុងការបង្ក្រាបបទល្មើសដើម្បីការពារធនធានធម្មជាតិ ក្នុងដែនសមត្ថកិច្ចរបស់យើង។ ប៉ុន្តែយើងនៅទីភ្លឺពួកជនល្មើសនៅទីងងឹតតែងតែធ្វើសកម្ម ភាពគ្រប់ល្បិចកល ។ យ៉ាងណាក៏ដោយយើងបានទប់ស្កាត់ទទួលបានលទ្ធផលជាវិជ្ជមានច្រើនណាស់ដែរ។

លោកប្រធានបានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមការពារធនធានធម្មជាតិ។ ជាពិសេសសមត្ថកិច្ចត្រូវបញ្ឈប់ការលក់,ទិញឈើនៅតាមដេប៉ូនានា ដែលវាជាប្រភពនាំឲ្យមានការកាប់បំផ្លាញព្រៃឈើ។ លោកហាន សាខនបន្តថា ការប្រឹងប្រែងដែលកម្លាំងឧទ្យានុរក្សគឺមិនគ្រប់គ្រាន់ទេដូច្នេះទាមទាឱ្យមានការចូលរួមទាំងអស់គ្នាពីគ្រប់ភាគីពាក់ព័ន្ធ៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រារព្វពិធីអបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការ: ដ៍ខ្ពង់ខ្ពស់ គម្រប់ព្រះជន្ម ៨៦យាងចូល៨៧ ព្រះវស្សា

រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រារព្វពិធីអបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការ: ដ៍ខ្ពង់ខ្ពស់ គម្រប់ព្រះជន្ម ៨៦យាងចូល៨៧ ព្រះវស្សា

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021