កំពង់ឆ្នាំង:នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រារព្វពិធីអបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការ: ដ៍ខ្ពង់ខ្ពស់ គម្រប់ព្រះជន្ម ៨៦យាងចូល៨៧ ព្រះវស្សា។
ក្នុងពិធីនេះផងដែរ មានវត្តមាន លោកជំទាវ កែ ច័ន្ទមុនី តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណអភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្ត្រីរាជការ យុវជនកាយរិទ្ធ និងយុវជនកាកបាទក្រហមខេត្តផងដែរ។
សូមថ្វាយព្រះពរ សម្តេចព្រះនរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល សូមមានព្រះរាជសុខភាពល្អបរិបូណ៍ និងព្រះជន្មាយុយឺនយូរ ។