CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

នាយករដ្ឋមន្ត្រីអូស្ត្រាលីនឹងចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការណាតូ

  • ដោយ: VAN DETH
  • | June 17, 2022
  • | 2:43 pm

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese នៅថ្ងៃសុក្រនេះ បាននិយាយថា លោកនឹងចូលរួមកិច្ចប្រជុំ “សំខាន់” របស់អង្គការណាតូ នៅទីក្រុងម៉ាឌ្រីដ នៅចុងខែនេះ ខណៈដែលអង្គការនេះកំពុងសម្លឹងមើលការពង្រឹងទំនាក់ទំនងរបស់ខ្លួនបន្ថែមទៀត បន្ទាប់ពីសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន។


អូស្ត្រាលី ដែលជាអ្នករួមចំណែកដ៏ធំបំផុតមួយក្នុងការជួយជ្រោមជ្រែងអ៊ុយក្រែននិងមិនមែនជាសមាជិកអង្គការណាតូ បាននិងកំពុងផ្គត់ផ្គង់ជំនួយនិងឧបករណ៍ការពារ ហើយបានហាមឃាត់ការនាំចេញអាលុយមីញ៉ូម និងរ៉ែអាលុយមីញ៉ូម រួមទាំងសារធាតុបុកស៊ីត ទៅកាន់ប្រទេសរុស្ស៊ី។

លោក Albanese បាននិយាយកាលពីថ្ងៃសុក្រថា៖ “ខ្ញុំនឹងទៅអង្គការណាតូ ដែលនេះជាអាទិភាពដើម្បីគាំទ្រប្រជាជនអ៊ុយក្រែន ក្រោកឈរឡើងប្រឆាំងនឹងអាកប្បកិរិយាខុសច្បាប់ដ៏ឃោរឃៅរបស់រុស្ស៊ី”។នៅឯកិច្ចប្រជុំកំពូលថ្ងៃទី២៩-៣០ ខែមិថុនា នៅទីក្រុងម៉ាឌ្រីដ មេដឹកនាំណាតូនឹងពិភាក្សាអំពីកំណែទម្រង់រយៈពេលវែងនៃសម្ព័ន្ធភាព ទោះបីជាមានភាពខុសប្លែកគ្នាអំពីចំនួនកងទ័ព និងទីតាំងក៏ដោយ។ បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅ ណាតូបានបង្កើនវត្តមានរបស់ខ្លួននៅក្នុងតំបន់បាល់ទិក។លោក Anthony Albanese ដែលទើបចូលកាន់តំណែងជានាយករដ្ឋមន្ត្រីអូស្ត្រាលីក្នុងពេលថ្មីៗនេះ បានបដិសេធមិនបញ្ជាក់របាយការណ៍ដែលថា លោកបានទទួលការអញ្ជើញពីប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ឱ្យទៅធ្វើទស្សនកិច្ចនៅទីក្រុងគៀវ។


របាយការណ៍មួយនៅក្នុងកាសែត Sydney Morning Herald បានបញ្ជាក់ថា លោក Zelenskiy បានបញ្ចូលការអញ្ជើញនៅក្នុងលិខិតមួយទៅកាន់លោក Albanese ដើម្បីអបអរសាទរចំពោះជ័យជម្នះលើការបោះឆ្នោត។
ប្រទេសរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍បានហាមឃាត់ពលរដ្ឋអូស្ត្រាលីចំនួន ១២១ នាក់មិនឱ្យចូលទៅក្នុងប្រទេសនេះដោយចោទប្រកាន់ពួកគេថាជាផ្នែកមួយនៃ “និន្នាការស្អប់រុស្ស៊ី”។ អូស្ត្រាលីបានដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាពរុស្ស៊ីរាប់រយនាក់/កន្លែង៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

February 21, 2022

ដោយ...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
គ្រោះថ្នាក់ចរាចរណ៍រថយន្តនិងម៉ូតូស្លាប់ពីរនាក់របួស១៦នាក់

គ្រោះថ្នាក់ចរាចរណ៍រថយន្តនិងម៉ូតូស្លាប់ពីរនាក់របួស១៦នាក់

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021