CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

គ្រោះថ្នាក់ចរាចរណ៍រថយន្តនិងម៉ូតូស្លាប់ពីរនាក់របួស១៦នាក់

  • ដោយ: VAN DETH
  • | June 20, 2022
  • | 11:25 am
គ្រោះថ្នាក់ចរាចរណ៍រថយន្តនិងម៉ូតូស្លាប់ពីរនាក់របួស១៦នាក់

ខេត្តបាត់ដំបង! ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តដឹកអ្នកដំណើរបុកជាមួយម៉ូតូយ៉ាងពេញទំហឹងបណ្តាលអោយមនុស្ស០២នាក់បានស្លាប់ភ្លាមៗ និង ១៦នាក់ ផ្សេងទៀតរងរបួសធ្ងន់ស្រាលកាលពីវេលាម៉ោង ១៣ និង០០នាទី ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ត្រង់ចំណុចក្រុមទី៩ ស្ថិតក្នុងភូមិបឹងចែង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តប្រភេទទេសចរ12កៅអីពណ៌សមួយគ្រឿងម៉ាក TURBO ROSA ពាក់ផ្លាកលេខ សៀមរាប 3.A 1024 បើកបរដឹកភ្ញៀវពេញក្នុងទិសដៅពីលិចទៅកើត (ប៉ៃលិន-បាត់ដំបង) លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ផ្លាកលេខ បាត់ដំបង 1U- 7604 បើកបរដោយឈ្មោះ សេង តុលា ភេទប្រុស អាយុ២០ឆ្នាំ និងអ្នករួមដំណើរម្នាក់ឈ្មោះ ទិត្យ សុវណ្ណ ភេទប្រុស អាយុ១៤ឆ្នាំ ទាំងពីរនាក់រស់នៅភូមិខ្សាច់ពោយ សង្កាត់វត្តគរ ក្រុងបាត់ដំបង បើកបរក្នុងល្បឿនយ៉ាងលឿនទិសដៅពីកើតទៅលិច និងបានឡើងវ៉ាជែងរថយន្តមួយគ្រឿងផ្សេងទៀតបានជ្រុលទៅបុករថយន្តខាងលើពេញទំហឹង បណ្តាលអោយរថយន្តរ៉េចង្កូតទៅបុកគ្រឹះប៉ាយការ៉ាស់សាំងក្រឡាប់ចាក់មនុស្សពេញផ្លូវតែម្តង។

ប្រភពដដែលបានបញ្ជាក់បន្ថែមថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ គេសង្កេតហើយនៅក្នុងរថយន្តមានអ្នករួមដំណើរសរុបចំនួន ៣២នាក់ ក្នុងនោះរងរបួសធ្ងន់ស្រាលចំនួន ១៦នាក់ ត្រូវបានរថយន្តសង្គ្រោះស្នឹង និងរថយន្តសង្គ្រោះរតនៈមណ្ឌល ដឹកបញ្ជូនទៅសង្គ្រោះព្យាបាលនៅឯមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ចំណែកអ្នកបើកបរម៉ូតូនិងអ្នករួមដំណើរស្លាប់ភ្លាមនៅនឹងកន្លែង ដោយឡែកអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកើតហេតុធ្វើការវាស់វែង និងប្រគល់សាកសពទាំងពីរនាក់អោយសាច់ញាតិយករៀបចំធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តនិងម៉ូតូដែលខ្ទេចខ្ទីត្រូវបានយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តរងចាំដោះស្រាយតាមផ្លូវច្បាប់៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
ជនជាតិបរទេសម្នាក់បើករថយន្តខ្វះការប្រុងប្រយ័ត្នជ្រុលល្បឿនទៅបុកក្បាលនាគរបាំងថ្មពូកចែកទ្រូងផ្លូវបណ្ដាលឲ្យរងការខូចខាត

ជនជាតិបរទេសម្នាក់បើករថយន្តខ្វះការប្រុងប្រយ័ត្នជ្រុលល្បឿនទៅបុកក្បាលនាគរបាំងថ្មពូកចែកទ្រូងផ្លូវបណ្ដាលឲ្យរងការខូចខាត

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021