CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

មនុស្ស២នាក់បានស្លាប់និងម្នាក់ផ្សេងទៀតបានរងរបួសនៅក្នុងហេតុការដោយគ្រោះធម្មជាតិរន្ទះបាញ់

  • ដោយ: VAN DETH
  • | June 20, 2022
  • | 4:34 pm
មនុស្ស២នាក់បានស្លាប់និងម្នាក់ផ្សេងទៀតបានរងរបួសនៅក្នុងហេតុការដោយគ្រោះធម្មជាតិរន្ទះបាញ់

ខេត្តកំពង់ឆ្នាំង:

នៅរសៀលថ្ងៃទី១៩មិថុនា២០២២ម្សិលមិញនេះមនុស្ស២នាក់បានស្លាប់និងម្នាក់ផ្សេងទៀតបានរងរបួសនៅក្នុងហេតុការដោយគ្រោះធម្មជាតិរន្ទះបាញ់៣កន្កែងនៅនៅក្នុងស្រុក២គឺស្រុកទឹកផុសនិងស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង ។

អធិការនគរបាលស្រុកទឹកផុសលោកវរសេនីយ៍ឯក ខែមវិបុល បានឲ្យដឹងនៅថ្ងៃទី២០មិថុនា២០២២នេះថាជនរងគ្រោះដោយសាររន្ទះបាញ់មានឈ្មោះ ខ្វែកសុខ ភេទប្រុសអាយុ២៤ឆ្នាំរស់នៅក្នុងភូមិចំបក់ប្រសាទឃុំក្រាំងស្គៀស្រុកទឹកផុសខេត្តកំពង់ឆ្នាំង ។អធិការនគរបាលស្រុកទឹកផុសបានឲ្យដឹងទៀតថានៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូទៅស្រែជាមួយបងប្អូន ៤ទៅ៥នាក់លុះទៅដល់ស្រែស្រាប់តែមេឃធ្លាក់ភ្លៀងលាយឡំនឹងខ្យល់ផងនោះជនរងគ្រោះបានរត់យកទូរសព្ទមកដាក់ទុកនៅក្នុងកែបម៉ូតូហើយក៏ត្រូវរន្ទះបាញ់បណ្ដាលឲ្យស្លាប់តែម្តង ។

អធិការនគរបាលស្រុករលារប្អៀលោកវរៈសេនីយ៌ឯក.ទឹមមចន្ធី.ក៏បានឲ្យដឹងនៅថ្ងៃនេះផងដែរថាជនរងគ្រោះស្លាប់ដោយសាររន្ទះបាញ់មានឈ្មោះ ស្មានយ៉េប.ភេទប្រុសអាយុ២៦ឆ្នាំរសនៅក្នុងភូមិអូតានេសឃុំរលាប្អៀរជនជាតិខ្មែរឥស្លាម ។អធិការនគរបាលស្រុករលាប្អៀរបន្ថែមទៀតថានៅមុនពេលកើតហេតុបានចេញទៅឃ្វាលគោនៅវាលស្រែគ្រាដែលមេឃកុំពង់ធ្លាក់ភ្លៀងហើយក៍ត្រូវបានរន្ទះបាញ់បណ្តាលអោយស្លាប់ ។ក្រោយពេលកើតហេតុសាកសពជនរងគ្រោះទាំងពីរនាក់ត្រូវបានបងប្អូនសាច់ញាតិនាំយកទៅលំនៅឋានរៀបចំធ្វើបុណ្យតាមប្រពៃណី ។

ដោយឡែកស្ត្រីចំណាស់ម្នាក់ផ្សេងទៀតឈ្មោះ សូយឺន ភេទស្រីអាយុ ៧៦ឆ្នាំរសនៅក្នុងភូមិព្រៃមូល ឃុំព្រៃមូល ស្រុករលាប្អៀរបានចេញទៅឃ្វាលគោមេឃកំពង់ធ្លាក់ភ្លៀងត្រូវបានរន្ទះបាញ់បណ្តាលអោយរងរបួសធ្ងន់ហើយកំពុងសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យខេត្តផងដែរ ។

សូមបញ្ជាក់ផងដែរថានៅរសៀលថ្ងៃដដែលនេះផងដែរលំនៅឋានបងប្អូនប្រជាពលរដ្ឋ៥គ្រួសារត្រូវបានភ្លៀងខ្យល់កន្ត្រាក់ប៉ះចំបណ្តាលរងការខូចខាតខ្លះប៉ើងដំបូលជញ្ជាំង៥ផ្ទះនិងរោងគោនៅក្នុងភូមិ២នៃស្រុកកំពង់ត្រឡាច ។
នៅក្នុងករណីខាងលើនេះមិនបណ្តាលអោយមនុស្សឬសត្វរងគ្រោះថ្នាក់នោះឡើយ ៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
អាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនស្ត្រីមេក្លោងជួញដូរគ្រឿងញៀន២នាក់ទៅតុលាការ ក្រោយរកឃើញវត្ថុតាងគ្រឿងញៀនច្រើនថង់

អាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនស្ត្រីមេក្លោងជួញដូរគ្រឿងញៀន២នាក់ទៅតុលាការ ក្រោយរកឃើញវត្ថុតាងគ្រឿងញៀនច្រើនថង់

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021