CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

អាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនស្ត្រីមេក្លោងជួញដូរគ្រឿងញៀន២នាក់ទៅតុលាការ ក្រោយរកឃើញវត្ថុតាងគ្រឿងញៀនច្រើនថង់

  • ដោយ: VAN DETH
  • | June 20, 2022
  • | 5:57 pm
អាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនស្ត្រីមេក្លោងជួញដូរគ្រឿងញៀន២នាក់ទៅតុលាការ ក្រោយរកឃើញវត្ថុតាងគ្រឿងញៀនច្រើនថង់

បន្ទាយមានជ័យ៖ កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យបានបញ្ជូនស្ត្រីពីរនាក់ទៅតុលាការនៅថ្ងៃទី២០ខែមិថុនាឆ្នាំ២០២២ បន្ទាប់ពីរកឃើញគ្រឿងញៀនច្រើនកញ្ចប់លាក់ទុកដើម្បីចែកចាយនិងជួញដូរដោយខុសច្បាប់។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានប្រាប់អ្នកយកព័ត៌មានយើងថា កម្លាំងអាវុធហត្ថក្រុងតែងតែធ្វើការល្បាតការពារសន្តិសុខនៅក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណជារៀងយប់។នៅយប់ថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២២ម៉ោងប្រមាណជា២០និង៣០នាទីយប់កម្លាំងល្បាតបានប្រទះឃើញស្ត្រីម្នាក់បានដើរម្នាក់ឯងមកអង្គុយនៅទីងងឹតចំណុចខាងកើតសួនមានជ័យ(វេទិការខេត្ត) ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ហើយមានកាយវិកាដូចជារងចាំនរណាម្នាក់និងភិតភ័យ។ដោយមានសង្ស័យ កម្លាំងល្បាតរបស់អាវុធហត្ថក៏សម្រេចសាកសួរ ពេលនោះស្ត្រីសង្ស័យក៏បានក្រវាត់កញ្ចប់ថ្នាំញៀនមួយកញ្ចប់ចោលបំរុងរត់គេចតែត្រូវសមត្ថកិច្ចឃាត់ខ្លួនជាប់បញ្ជូនមកសាកសួរនៅទីបញ្ជាមូលដ្ឋានក្រុង។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានឱ្យដឹងថាស្រ្តី ដែលឃាត់ខ្លួនបានជាមួយនឹងគ្រឿងញៀន០១កូនថង់កិបនោះ￸មានឈ្មោះ￸ ស៊ឹម ច្រឹប អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិផាស៊ីស្រា ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ក្រោយសួរនាំ ស្តី្ររូបនេះបានសារភាពថាគ្រឿងញៀន០១កូនថង់កិបនេះ￸គឺគាត់បានយកពីផ្ទះស្ត្រីចំណាស់ម្នាក់ឈ្មោះ ស៊ូ សៀង អាយុ៧២ឆ្នាំរស់នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ក្រោយទទួលបានចម្លើយនេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានបើកប្រតិបត្តិការចុះឆែកឆេរផ្ទះស្ត្រីចំណាស់ដែលសង្ស័យនោះភ្លាមៗ ហើយបានរកឃើញវត្ថុតាងជាថ្នាំញៀនជាច្រើនកញ្ចប់ដោយក្នុងនោះរកឃើញគ្រឿងញៀនម៉្សៅក្រាមពណ៌សថ្លាចំនួន៥៣កូនថង់កិប មាន៣០កូនថង់កិបរុំស្គុតខ្មៅ និងគ្រឿងញៀនគ្រាប់ពណ៌ក្រហម(WY)ចំនួន០២គ្រាប់នៅក្នុងប្រអប់ដាក់ជើងធូប រួមនិងថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន ទៀត។

ថ្លែងប្រាប់អ្នកយកព័ត៌មានយើង លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀនបានបញ្ជាក់ឱ្យដឹងថាបច្ចុប្បន្នស្ត្រីជាជនសង្ស័យក្នុងករណីជួញដូរគ្រឿងញៀនក្នុងមូលក្រុងសិរីសោភ័ណត្រូវបានបញ្ជូនទៅតុលាការរួចហើយនៅថ្ងៃនេះ ហើយអយ្យការក៏បានសម្រេចឃុំខ្លួនរួចហើយដែរ។

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
ខ្យល់កន្ត្រាក់បានបំផ្លាញផ្ទះពលរដ្ឋ១៤ខ្នងនៅក្រុងប៉ោយប៉ែត ពេលនេះកម្លាំងនគរបាលក្រុងកំពុងចូលរួមជួសជុលឡើងវិញ

ខ្យល់កន្ត្រាក់បានបំផ្លាញផ្ទះពលរដ្ឋ១៤ខ្នងនៅក្រុងប៉ោយប៉ែត ពេលនេះកម្លាំងនគរបាលក្រុងកំពុងចូលរួមជួសជុលឡើងវិញ

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021