CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

សម្តេចតេជោ ហ៊ុន សែន: ប្រែក្លាយខ្សែបន្ទាត់ព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាងទាំងអស់ ឲ្យទៅជាព្រំដែនមានសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ

  • ដោយ: VAN DETH
  • | June 20, 2022
  • | 6:16 pm
សម្តេចតេជោ ហ៊ុន សែន:  ប្រែក្លាយខ្សែបន្ទាត់ព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាងទាំងអស់ ឲ្យទៅជាព្រំដែនមានសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ

(ខេត្តកំពង់ធំ): សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍លើកឡើងថា ប្រែក្លាយខ្សែបន្ទាត់ព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាងទាំងអស់ ឲ្យទៅជាព្រំដែនមានសន្តិភាព មិត្តភាព សហប្រតិបត្តិការ ការអភិវឌ្ឍ និងប្រែក្លាយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ឱ្យក្លាយទៅជាតំបន់មានការអភិវឌ្ឍន៍ និងមានទីផ្សារ ។

ប្រសាសន៍សំណេះសំណាលដ៏មានអត្ថន័យនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងនៅក្នុងពិធីខួបលើកទី៤៥ នៃទិវាការចងចាំដំណើរឆ្ពោះទៅកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២២) និង សម្ពោធសមិទ្ធផលនានានៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។

ពិធីនេះក៏មានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ព្រមទាំងមានការអញ្ជើញចូលរួមអមដំណើរពីឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងថ្នាក់ដឹកនាំជាច្រើនផ្សេងទៀត ។

សម្ដេចតេជោមានប្រសាសន៍បន្ថែមថា តំបន់ X16 គឺជាចំណុចព្រំដែនរវាងប្រទេសកម្ពុជា ក្នុងខេត្តត្បូងឃ្មុំ និងប្រទេសវៀតណាមក្នុងខេត្តតៃនិញ ដែលជាទីតាំងប្រវត្តិសាស្ត្រ នៃការចេញតស៊ូដោយយកអាយុជីវិតធ្វើជាដើមទុន ។ ហើយតំបន់នេះ នៅពេលនេះបានកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន មានដូចជា រូបសំណាកព្រះអង្គគោកធ្លក អាគារមិត្តភាព សារៈមន្ទីរតេជោកោះថ្ម សាលាសំណាក់ វេទិការ ស្រះទឹកស្តេចនាគមហាជ័យ ទីលានចុះចតឧត្ថមម្ភាគចក្រ ទីលានបាល់ទាត់ សួនច្បារ និងផ្លូវអ៊ុតកៅស៊ូ សាលារៀន ព្រមទាំងមានតបណ្ដាញអគ្គិសនីដល់ទីតាំងនេះ ហើយការអភិវឌ្ឍនេះ មិនត្រឹមតែរំឭកពីគុណបំណាច់ដ៏ធំធេងតែប៉ុណ្ណោះទេ ថែមទាំងបានធ្វើឱ្យប្រជាពលរដ្ឋក្នុងភូមិរបស់លោកទាំងមូល មានជីវភាពប្រសើរឡើងមួយកម្រិតទៀត ក្នុងការបង្ករភាពងាយស្រួលយ៉ាងខ្លាំងដល់ការរកស៊ីប្រចាំថ្ងៃ។

 

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
កំលាំងអាវុធហត្ថ សហកាជាមួយកំលាំងជំនាញនិងមន្ត្រីមូលដ្ឋានចុះស្រាវជ្រាវរុករកឃើញទីតាំងឈើសន្និធិចំនួន៧២ដុំ ស្មើនឹង ១១,០៣៣ម៉ែត្រត្រីគុណនៅចំណុចភូមិពើក  ស្រុកជ័យសែន

កំលាំងអាវុធហត្ថ សហកាជាមួយកំលាំងជំនាញនិងមន្ត្រីមូលដ្ឋានចុះស្រាវជ្រាវរុករកឃើញទីតាំងឈើសន្និធិចំនួន៧២ដុំ ស្មើនឹង ១១,០៣៣ម៉ែត្រត្រីគុណនៅចំណុចភូមិពើក ស្រុកជ័យសែន

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021