CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

កំលាំងអាវុធហត្ថ សហកាជាមួយកំលាំងជំនាញនិងមន្ត្រីមូលដ្ឋានចុះស្រាវជ្រាវរុករកឃើញទីតាំងឈើសន្និធិចំនួន៧២ដុំ ស្មើនឹង ១១,០៣៣ម៉ែត្រត្រីគុណនៅចំណុចភូមិពើក ស្រុកជ័យសែន

  • ដោយ: VAN DETH
  • | June 20, 2022
  • | 6:34 pm
កំលាំងអាវុធហត្ថ សហកាជាមួយកំលាំងជំនាញនិងមន្ត្រីមូលដ្ឋានចុះស្រាវជ្រាវរុករកឃើញទីតាំងឈើសន្និធិចំនួន៧២ដុំ ស្មើនឹង ១១,០៣៣ម៉ែត្រត្រីគុណនៅចំណុចភូមិពើក  ស្រុកជ័យសែន

ព្រះវិហារ ៖ ស្ទើរជារាងរាល់យប់ដែលក្រុមឈ្មួញបានទៅទទួលទិញឈើពីប្រជាពលរដ្ឋរួចដឹកតាមរថយន្ដកែច្នៃ សាំយ៉ុង រថយន្ដកូរ៉េ ជាច្រើនរូបភាព ដែលក្រុមប្រជាពលរដ្ឋបាននាំគ្នាចូលទៅអាក្នុងព្រៃការពារអភិរក្សព្រៃឡង់ រួចដឹកជញ្ជូនឈើតាមគោយន្ដកន្ត្រៃយកមកទុកតាមព្រៃ ខ្លះទៀតយកមកដាក់ពង្រាយតាមផ្ទះ ដើម្បីបំភ័ណ្ឌភ្នែកសមត្ថកិច្ច រឺជាវប្បធម៌សម្ដែងបែបឆាកល្ខោនគ្មានរោង ។

បន្ទាប់ពីទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង០៨:៣០នាទីព្រឹកកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជ័យសែន សហការជាមួយកម្លាំងជំនាញរដ្ឋបាលព្រៃឈើសង្កាត់ជ័យសែន រួមទាំងមន្ត្រីបរិស្ថាន កម្លាំងអធិការនគរបាលស្រុកជ័យសែន មេឃុំពុទ្រា ក្រុមប្រឹក្សាឃុំ និងមេភូមិ បានចុះស្រាវជ្រាវរុករកឃើញទីតាំងឈើសន្និធិដែលជនល្មើសបានលួចលាក់ទុកនៅចំណុចភូមិពើក ឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ ។

ជាលទ្ធផលក្រុមការងារបានដកហូតវត្ថុតាងរួមមាន: ឈើអារប្រភេទលេខ១(ឈ្លីក) ចំនួន៧២ដុំ ស្មើនឹង ១១,០៣៣ម៉ែត្រត្រីគុណ ។បច្ចុប្បន្ន វត្ថុតាងឈើខាងលើត្រូវបានសមត្ថកិច្ចជំនាញយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើជ័យសែន ។

មតិមហាជនបានសួរថា ការដឹកជញ្ជូនឈើ និងអាឈើក្នុងព្រៃ រួចដឹកចេញ ហើយនិងពេលបរចូល តើសមត្ថកិច្ច ក៏ដូចជាមន្ត្រីជំនាញដឹងដែរឬទេ? បើច្រក់ចូលនិងច្រកចេញត្រូវឆ្លងកាត់ស្នាក់ការបរិស្ថាននៅតំបន់នោះ ហើយពេលដឹកចេញតាមរថយន្ដត្រូវឆ្លងកាត់សង្កាត់រដ្ឋបាលព្រៃឈើនៅទីនោះមួយកន្លែងទៀត មកតាមផ្លូវមានស្នាក់ការជាច្រើនកន្លែង ទាំងជំនាញផ្នែក សង្កាត់ ប៉ូលីសសេដ្ឋកិច្ចខេត្ត ក្រសួង ចាកិច្ច ដឺបេ និងសមត្ថកិច្ចមួយចំនួនទៀតតាមដងផ្លូវដាក់ក្បាលឡានចេញក្រៅចាំដេញយកលុយរឿងចាប់ដូចជាមិនសូវឃើញនោះទេ ។ យើងសង្កេតឃើញថាពេលថ្នាក់ដឹកនាំដាក់បទបញ្ជាឲចុះអនុវត្តន៍ បង្ក្រាបបានតែអាស្រមោចសង្អាមិនដឹងខ្យល់អី តែបើអាធំៗរួញមិនហ៊ានអើតក្បាលមកទេ ពេលចប់បទបញ្ជាចេញដូចហែកឋិន រឿងទាំងនេះ អ្នកមិនដឹងទើបឆ្ងល់ ។

ប្រជាពលរដ្ឋស្នើរសូមឲថ្នាក់ដឹកនាំចុះត្រួតពិនិត្យមើលសមត្ថកិច្ចតាមដងផ្លូវផង រាល់ថ្ងៃមិនដឹងថាជាមន្ត្រីជំនាញអ្វីខ្លះទេនៅតាមដងផ្លូវដេញឡានប្រសាចជាការប្រឈមនិងបង្កឲមានហានិភ័យគ្រោះថ្នាក់ដល់អ្នកដំណើរឆ្លងកាត់ថែមទៀតផង ។

ដូចជាយប់មិញនេះម៉ោង១រំលងអាធ្រាតឈានចូលថ្ងៃទី២០ ខែមិថុនានេះ កំលាំងអាវុធហត្ថខេត្តកំពង់ធំសម្របសម្រួលដោយព្រះរាជអាជ្ញារង បានចុះបង្ក្រាបរថយន្ដសាំយ៉ុងដឹកឈើ១គ្រឿងចេញខេត្តព្រះវិហារ ពេញដល់ដំបូល រួចបញ្ជូនទៅជំនាញចាត់ការតាមនិតិវិធីច្បាប់ ៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
បុរសម្នាក់សង្ស័យស្រវឹងស្រា បេីករថយន្ត Ford Ranger ជ្រុលធ្លាក់ចូលទឹកប្រឡាយលូទឹកស្អុយ

បុរសម្នាក់សង្ស័យស្រវឹងស្រា បេីករថយន្ត Ford Ranger ជ្រុលធ្លាក់ចូលទឹកប្រឡាយលូទឹកស្អុយ

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021