Ammaroith Chhim

Ammaroith Chhim

កូរ៉េខាងជើងនឹងបាញ់បង្ហោះផ្កាយរណប ដើម្បីតាមដានសហរដ្ឋអាមេរិកនិងសត្រូវផ្សេងទៀត

កូរ៉េខាងជើងនឹងបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍ជាច្រើនក្នុងប៉ុន្មានឆ្នាំខាងមុខ ដើម្បីទទួលបានព័ត៌មានស្របតាមពេលវេលាជាក់ស្តែងអំពីសកម្មភាពយោធារបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ប្រទេសមហាអំណាចនេះ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់សម្ដីរបស់មេដឹកនាំប្រទេស លោក គីម ជុងអ៊ុន។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍ថា ខណៈពេលកំពុងត្រួតពិនិត្យរដ្ឋបាលអភិវឌ្ឍន៍លំហអាកាសជាតិរបស់កូរ៉េខាងជើង លោក គីម បាននិយាយថា ផ្កាយរណបឈ្លបយកការណ៍យោធាជាច្រើននឹងត្រូវបាញ់បង្ហោះចូលក្នុងលំហអវកាស។ លោកបានកត់សម្គាល់ថា គោលបំណងនៃការអភិវឌ្ឍនិងប្រតិបត្តិការផ្កាយរណបឈ្លបយកការណ៍យោធា គឺដើម្បីផ្តល់ឱ្យកងកម្លាំងប្រដាប់អាវុធរបស់កូរ៉េខាងជើងនូវព័ត៌មានស្របតាមពេលវេលាជាក់ស្តែងស្តីពីសកម្មភាពយោធារបស់ចក្រពត្តិនិយមអាមេរិក និងកងកម្លាំងដ៏ច្រើននៅក្នុងប្រទេសកូរ៉េខាងត្បូង...

Read more

Fitch Ratings ព្រមានថាលទ្ធភាពដែលរុស្ស៊ីមិនអាចទូទាត់មូលបត្របំណុលគឺ “កៀកហើយ”

Fitch Ratings ទីភ្នាក់ងារវាយតម្លៃឈានមុខគេមួយ បានព្រមានថា ប្រទេសរុស្ស៊ីទំនងជានឹងមិនអាចទូទាត់សងបំណុលរបស់ខ្លួនក្នុងពេលឆាប់ៗនេះ ខណៈដែលទីភ្នាក់ងារនេះបានបន្ទាបតម្លៃមូលបត្របំណុលរបស់រុស្ស៊ីកាន់តែខ្លាំង។ Fitch Ratings បានកាត់បន្ថយការវាយតម្លៃរបស់ខ្លួនលើប្រទេសរុស្ស៊ីស្ទើតែដល់បាតតារាង ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីការទម្លាក់ចំណាត់ថ្នាក់ជុំវិញស្ថានភាពវិនិយោគ។ វា​ជា​ការ​វាយ​ប្រហារ​ចុង​ក្រោយ​បំផុតលើកិត្តិនាមរបស់ប្រទេសក្នុងការទទួលបានឥណទាន ​បន្ទាប់​ពី​ការ​លុកលុយ​​នៅ​អ៊ុយក្រែន។ ​ក្នុងសប្តាហ៍នេះ ទីក្រុងម៉ូស្គូបាននិយាយថា ការទូទាត់មូលបត្របំណុលរបស់ខ្លួនអាចនឹងរងផលប៉ះពាល់ដោយការដាក់ទណ្ឌកម្ម។ ទីភ្នាក់ងារ Fitch បានឱ្យដឹងថា៖ “ការដាក់ទណ្ឌកម្មបន្ថែមនិងសំណើដែលអាចប៉ះពាល់ដល់វិស័យពាណិជ្ជកម្មបានបង្កើនលទ្ធភាពក្នុងការឆ្លើយតបរបស់រុស្ស៊ីតាមរយៈការដាក់ចេញគោលនយោបាយ ដែលក្នុងនោះអាចរួមមានជម្រើសមិនបង់ប្រាក់ចំពោះកាតព្វកិច្ចបំណុលក្នុងដែនដីរបស់ខ្លួន”។...

Read more

ប្រធានផ្នែកសិទ្ធិមនុស្ស UN អំពាវនាវឲ្យនីការ៉ាហ្គារៀបចំការបោះឆ្នោតឡើងវិញដោយយុត្តិធម៌

ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទ បានជំរុញឱ្យរដ្ឋាភិបាលរបស់លោក Daniel Ortega ប្រធានាធិបតីនីការ៉ាហ្គា រៀបចំការបោះឆ្នោតឡើងវិញដោយយុត្តិធម៌ ហើយបាននិយាយថា លោកស្រី ព្រួយបារម្ភអំពីកង្វះខាតនៃការទទួលខុសត្រូវរបស់ប្រទេស ចំពោះការរំលោភសិទ្ធិមនុស្សម្តងហើយម្តងទៀត។ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោកស្រី Michelle Bachelet នៅក្នុងរបាយការណ៍មួយ បានស្នើសុំឱ្យលោក Ortega ធានាបាននូវ “ដំណើរការបោះឆ្នោតដែលអាចជឿទុកចិត្តបាន និងប្រកបដោយយុត្តិធម៌...

Read more

មេដឹកនាំអឺរ៉ុបព្រមានជុំវិញលទ្ធផលពីការហាមឃាត់ប្រេងពីរុស្ស៊ី

នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក Boris Johnson បានអំពាវនាវឱ្យមាន “ជំហ៊ានជាបន្ដបន្ទាប់” ដើម្បីងាកចេញពីការពឹងផ្អែកលើប្រេងនិងឧស្ម័នរបស់រុស្ស៊ី ដែលកំពុងលុកលុយអ៊ុយក្រែន។ បន្ទាប់ពីកិច្ចពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកាណាដានិងហូឡង់ លោក Johnson បាននិយាយថា ប្រជាជាតិនានាត្រូវតែធ្វើការជាមួយគ្នាដើម្បីបង្កើតជម្រើសផ្សេងទៀត។ ដោយឡែក នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បាននិយាយថា អឺរ៉ុបមិនចង់ឱ្យមានកំហុសម្ដងទៀតរបស់ខ្លួន...

Read more

WHOព្រមានពី“មហន្តរាយមនុស្សធម៌”នៅក្នុងប្រទេសអ៊ុយក្រែន

ថ្លែងពីឃ្លាំងមួយក្នុងទីក្រុង Warsaw ប្រទេសប៉ូឡូញ ជាកន្លែងដែលអង្គការសុខភាពពិភពលោក (WHO) កំពុងសម្របសម្រួលការផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្តចំនួន៣៦តោនទៅកាន់ប្រទេសអ៊ុយក្រែន នាយកអង្គការ WHO ប្រចាំទ្វីបអឺរ៉ុបលោក Hans Kluge បានព្រមានថា រលកបន្ទាប់នៃជនភៀសខ្លួនទំនងជាងាយរងគ្រោះដោយសារជំងឺនិងបញ្ហាសេដ្ឋកិច្ច ខ្លាំងជាមនុស្សមួយលានដំបូងដែលបានគេចចេញពីប្រទេសរួច ក្រោយពេលរុស្ស៊ីបានចាប់ផ្ដើមឈ្លានពាន។ លោក Kluge បាននិយាយថា នៅពេលដែលរុស្ស៊ីបង្កើនការវាយប្រហាររបស់ខ្លួនទៅលើទីក្រុងធំៗ ប្រជាជនអ៊ុយក្រែនដែលមានធនធានតិចនិងសុខភាពខ្សោយ...

Read more

ប្រធានាធិបតីបារាំង៖ “លោក ពូទីន តែម្នាក់ឯងជ្រើសរើសសង្រ្គាមនៅអ៊ុយក្រែន”

ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃពុធបានលើកឡើងពី "ការភូតកុហក" ដែលបានផ្សព្វផ្សាយដោយរដ្ឋាភិបាលរុស្ស៊ី ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃសង្រ្គាមនៅអ៊ុយក្រែន ប៉ុន្តែមេដឹកនាំរូបនេះបាននិយាយថា លោកនឹងនៅតែបន្ដទាក់ទងជាមួយលោកប្រធានាធិបតី វ្លាឌីមៀ ពូទីន ​ដើម្បីព្យាយាមស្វែងរកនិងបង្កើតបទឈប់បាញ់។ លោក Macron ដែលបានដឹកនាំកិច្ចខិតខំប្រឹងប្រែងរបស់អឺរ៉ុបដើម្បីបញ្ចៀសសង្គ្រាម តាមរយៈការចូលជួបជាមួយលោក ពូទីន នៅទីក្រុងមូស្គូ កាលពីខែមុននិងការសម្របសម្រួលតាមទូរស័ព្ទរវាងប្រធានាធិបតីអ៊ុយក្រែនលោក...

Read more

របាយការណ៍៖ ជនជាតិជប៉ុនប្រហែល៧០នាក់ស្ម័គ្រចិត្តចូលប្រយុទ្ធឱ្យអ៊ុយក្រែន

បុរសជនជាតិជប៉ុនរាប់សិបនាក់បានឆ្លើយតបនឹងការអំពាវនាវរបស់អ៊ុយក្រែនសម្រាប់អ្នកស្ម័គ្រចិត្តបរទេសដើម្បីប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃពុធ។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានអំពាវនាវកាលពីថ្ងៃអាទិត្យឱ្យមានការបង្កើត "កងពលអន្តរជាតិ" ដោយជំរុញឱ្យមនុស្សរាប់សិបនាក់មកពីសហរដ្ឋអាមេរិកនិងកាណាដាស្ម័គ្រចិត្ត។ កាសែត Mainichi Shimbun បាននិយាយថា គិតត្រឹមថ្ងៃអង្គារ បុរសជនជាតិជប៉ុន ៧០ នាក់ ដែលក្នុងនោះរួមមានអតីតសមាជិក ៥០ នាក់នៃកងកម្លាំងស្វ័យការពាររបស់ប្រទេសជប៉ុន និងអតីតយុទ្ធជនពីរនាក់នៃកងពលធំបរទេសបារាំងបានដាក់ពាក្យធ្វើជាអ្នកស្ម័គ្រចិត្ត។...

Read more

EU គ្រោងនឹងបើកកិច្ចប្រជុំកំពូលជាមួយចិននៅដើមខែមេសា ដើម្បីពិភាក្សាពីភាពតានតឹង

សហភាពអឺរ៉ុបនឹងបើកកិច្ចប្រជុំកំពូលមួយជាមួយប្រទេសចិននៅថ្ងៃទី១ ខែមេសា ដើម្បីរំសាយភាពតានតឹងដែលកំពុងកើនឡើងរវាងប្លុកនិងប្រទេស។ នេះបើតាមអនុប្រធានគណៈកម្មការអឺរ៉ុប និងប្រធានពាណិជ្ជកម្ម EU លោក Valdis Dombrovskis ដែលបានលើកឡើង កាលពីថ្ងៃចន្ទ។ លោក Dombrovskis បានប្រាប់គណៈកម្មាធិការពាណិជ្ជកម្មនៃសភាអឺរ៉ុបថា៖ “យើងដឹងថាយើងស្ថិតក្នុងដំណាក់កាលដ៏ស្មុគស្មាញនៃទំនាក់ទំនងជាមួយប្រទេសចិន”។ លោក Dombrovskis បានសំដៅទៅលើកិច្ចព្រមព្រៀងវិនិយោគមួយ ដែលបានជាប់គាំងបន្ទាប់ពីទីក្រុងប៉េកាំងបានដាក់ទណ្ឌកម្មលើសមាជិកសភាមួយចំនួន និងជម្លោះរវាងចិននិងលីទុយអានី...

Read more

កោះតៃវ៉ាន់នឹងចូលដៃជាមួយប្រទេសប្រជាធិបតេយ្យដើម្បីដាក់ទណ្ឌកម្មលើរុស្ស៊ី

កោះតៃវ៉ាន់បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួននឹងចូលរួមជាមួយបណ្តាប្រទេសប្រជាធិបតេយ្យ ដើម្បីដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ជុំវិញការឈ្លានពានអ៊ុយក្រែន ដោយក្នុងនោះ ក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំជាងគេបំផុតរបស់ពិភពលោកឈ្មោះ TMSC បានបន្ថែមថា ខ្លួននឹងអនុលោមតាមច្បាប់គ្រប់គ្រងការនាំចេញ។ លោកនាយករដ្ឋមន្ត្រី Su Tseng-chang បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងតៃប៉ិដោយមិនបានផ្តល់ព័ត៌មានលម្អិតថា៖ “យើងថ្កោលទោសយ៉ាងធ្ងន់ធ្ងរចំពោះទង្វើនៃការឈ្លានពានបែបនេះ ហើយនឹងចូលរួមជាមួយប្រទេសប្រជាធិបតេយ្យ ដើម្បីរួមគ្នាដាក់ទណ្ឌកម្ម”។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចតៃវ៉ាន់ លោកស្រី Wang Mei-hua...

Read more

សហភាពអឺរ៉ុបនិយាយថា ខ្លួននឹងឱ្យរុស្ស៊ីទទួលខុសត្រូវចំពោះការវាយប្រហារលើអ៊ុយក្រែន

លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការប្រតិបត្តិរបស់សហភាពអឺរ៉ុប បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហភាពអឺរ៉ុបនឹងឱ្យក្រុងម៉ូស្គូទទួលខុសត្រូវចំពោះការវាយប្រហារយ៉ាង "អយុត្តិធម៌" លើអ៊ុយក្រែន។ លោកស្រីបានបង្ហោះសារនៅលើប្រព័ន្ធបណ្ដាញសង្គម Twitter ថា៖ “នៅក្នុងពេលវេលាដ៏តានតឹងនេះ យើងឈរជាមួយអ៊ុយក្រែននិង ស្ដ្រី បុរស និងកុមារស្លូតត្រង់ទាំងឡាយ ដែលនៅពេលនេះ ពួកគេប្រឈមមុខនឹងការវាយប្រហារនិងព្រួយបារម្ភពីសុវត្ថិភាពរបស់ពួកគេ”។...

Read more
Page 1 of 2 1 2