TV9Cambodia

TV9Cambodia

ប្រធានាធិបតីតួកគីធ្វើទស្សនកិច្ចនៅអ៊ុយក្រែនដោយសង្ឃឹមថានឹងដើរតួជាអ្នកសម្របសម្រួលជាមួយរុស្ស៊ី

ប្រធានាធិបតីតួកគី លោក Tayyip Erdogan គ្រោងនឹងទៅជួបសមភាគីលោក Volodymyr Zelensky ក្នុងប្រទេសអ៊ុយក្រែននៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានលើកប្រទេសតួកគីឱ្យក្លាយជាអ្នកសម្របសម្រួល ដើម្បីបន្ធូរបន្ថយភាពតានតឹងជាមួយរុស្ស៊ី ហើយមន្ត្រីម្នាក់បាននិយាយថា លោកមិនជ្រើសរើសភាគីណាមួយនៅក្នុងវិបត្តិនោះទេ។ មន្ត្រីតួកគីបានប្រាប់កាសែតរ៉យទ័រ ថាទីក្រុងអង់ការ៉ារំពឹងថាភាពតានតឹងនឹងធូរស្រាលបន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងគៀវ។ កាលពីថ្ងៃពុធ ទីក្រុងអង់ការ៉ា និងទីក្រុងគៀវបាននិយាយថា ពួកគេនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងផ្សេងៗទៀត។ រុស្ស៊ីបានបដិសេធគម្រោងការឈ្លានពានអ៊ុយក្រែន...

Read more

សហរដ្ឋអាមេរិកស្នើឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជួបប្រជុំនៅថ្ងៃព្រហស្បតិ៍លើបញ្ហាកូរ៉េខាងជើង

អ្នកការទូតបាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក ដែលគាំទ្រដោយចក្រភពអង់គ្លេស និងបារាំងបានស្នើឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រៀបចំកិច្ចប្រជុំបិទទ្វារនៅថ្ងៃព្រហស្បតិ៍ ជុំវិញការបាញ់បង្ហោះមីស៊ីលផ្លោងរយៈចម្ងាយមធ្យមរបស់ប្រទេសកូរ៉េខាងជើង។ កូរ៉េខាងជើងបានបញ្ជាក់កាលពីថ្ងៃចន្ទថា ខ្លួនបានបាញ់បង្ហោះកាំជ្រួចមីស៊ីលផ្លោង Hwasong-12 ដែលជាអាវុធដូចគ្នាដែលខ្លួនធ្លាប់បានគំរាមវាយប្រហារលើទឹកដី Guam របស់សហរដ្ឋអាមេរិក ដែលបង្កឱ្យមានការភ័យខ្លាចថា រដ្ឋនេះអាចបន្តការបាញ់សាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយឡើងវិញ។ ការបាញ់បង្ហោះមីស៊ីលផ្លោងរយៈចម្ងាយមធ្យមត្រូវបានរាយការណ៍ជាលើកដំបូងដោយអាជ្ញាធរកូរ៉េខាងត្បូង និងជប៉ុនកាលពីថ្ងៃអាទិត្យ។ វាគឺជាការសាកល្បងលើកទីប្រាំពីរដែលធ្វើឡើងដោយប្រទេសកូរ៉េខាងជើងកាលពីខែមុន ហើយជាលើកដំបូងដែលកាំជ្រួចដែលមានសមត្ថភាពនុយក្លេអ៊ែរ ត្រូវបានដាក់ឱ្យដំណើរការចាប់តាំងពីឆ្នាំ២០១៧។ អ្នកនាំពាក្យអង្គការសហប្រជាជាតិបាននិយាយថា...

Read more

ផ្លូវល្បឿនលឿននៅប្រេស៊ីលបាក់ស្រុតចំពីលើផ្លូវក្រោមដីដែលសាងសង់ដោយក្រុមហ៊ុន Acciona

ផ្នែកមួយនៃផ្លូវល្បឿនលឿនមួយបានបាក់ស្រុតកាលពីថ្ងៃអង្គារចំពីលើការដ្ឋានសំណង់មួយក្នុងទីក្រុង Sao Paulo ប្រទេសប្រេស៊ីល ដែលជាកន្លែងដែលក្រុមហ៊ុន Acciona SA របស់ប្រទេសអេស្ប៉ាញកំពុងជីករូងក្រោមដីសម្រាប់ខ្សែរថភ្លើងក្រោមដីថ្មីមួយ។ គ្មានអ្នកស្លាប់និងរបួសត្រូវបានរាយការណ៍ឡើយ ប៉ុន្តែហេតុការណ៍នេះអាចប៉ះពាល់ដល់គម្រោងសាងសង់ ដែលធ្លាប់បានពន្យារពេលជាច្រើនដងមកហើយ និងបានក្លាយជានិមិត្តសញ្ញានៃការសាងសង់សំណង់សាធារណដែលមិនមានដំណើរការនៅក្នុងប្រទេសសេដ្ឋកិច្ចធំបំផុតរបស់តំបន់អាមេរិកឡាទីន។ រូបភាពបានបង្ហាញពីកំណាត់ផ្លូវនៃផ្លូវល្បឿនលឿន Marginal Tiete ធ្លាក់ចូលទៅក្នុងរណ្តៅមួយ ដែលស្ថិតនៅក្បែរការដ្ឋានសាងសង់ផ្លូវរូងក្រោមដីសម្រាប់រថភ្លើងខ្សែទី៦។ ប្រតិបត្តិកររថភ្លើងក្រោមដីរដ្ឋ Sao Paulo...

Read more

រដ្ឋាភិបាលហុងកុងនិយាយថា ការអត្ថាធិប្បាយលើយុទ្ធសាស្ត្រកូវីដមិនមែនជា”រឿងខុសច្បាប់”ទេ

រដ្ឋាភិបាលក្រុងហុងកុងបាននិយាយកាលពីថ្ងៃអាទិត្យថា កិច្ចពិភាក្សានិងការកត់សម្គាល់ទូទៅ “អំពីយុទ្ធសាស្រ្តគ្រប់គ្រងការចម្លងមេរោគកូវីដ-១៩របស់ទីក្រុងហុងកុងគឺមិនមែនជារឿងខុសច្បាប់ទេ ហើយក៏មិនបំពានលើច្បាប់សន្តិសុខជាតិរបស់ចិនដីគោកផងដែរ ខណៈដែលខ្លួនកំពុងដោះស្រាយការកើនឡើងនៃករណីឆ្លង។ ទីក្រុងហុងកុងបានដើរតាមគន្លងចិនដីគោកក្នុងការប្រកាន់ខ្ជាប់នូវគោលនយោបាយកូវីដសូន្យ ជាមួយនឹងកំណើនយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចនិងសុខភាពផ្លូវចិត្ត។ វិធានការកាន់តែមានភាពតឹងរ៉ឹង បើធៀបនឹងការអនុវត្តដំបូងក្នុងឆ្នាំ២០២០កន្លងទៅ។ អ្នកជំនាញបាននិយាយថា គោលនយោបាយបច្ចុប្បន្នមិនមាននិរន្តរភាពទេ ដោយសារករណីបន្តកើនឡើង ក៏ដូចជាដោយសារតែមេរោគបំប្លែងថ្មីប្រភេទអូមីក្រុងមានលទ្ធភាពចម្លងខ្ពស់។រដ្ឋាភិបាលបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា គោលនយោបាយរបស់ហុងកុងដើម្បីសម្រេចបាន “អត្រាឆ្លងកម្រិតសូន្យ” គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើង និងការពារសុខភាពសាធារណៈ។ សេចក្តីថ្លែងការណ៍នេះបានធ្វើឡើង បន្ទាប់ពីសមាជិកសភាក្នុងស្រុក លោក...

Read more

ប្រធានាធិបតីស្រ្តីដំបូងរបស់ហុងឌូរ៉ាសស្បថចូលកាន់តំណែង

លោកស្រី Xiomara Castro បានស្បថចូលកាន់តំណែងជាប្រធានាធិបតីស្ត្រីដំបូងរបស់ប្រទេសហុងឌូរ៉ាស ចំពេលមានវិបត្តិនយោបាយដែលគំរាមកំហែងដល់ផែនការស្រោចស្រង់ប្រទេសឡើងវិញរបស់លោកស្រី។ ថ្លែងនៅក្នុងពិធីស្បថចូលកាន់តំណែងនេះ មេដឹកនាំឆ្វេងនិយមបាននិយាយថា លោកស្រីកំពុងដឹកនាំប្រទេសដែលបែកបាក់ ប៉ុន្តែបានប្តេជ្ញាបន្តស្វែងរកយុត្តិធម៌សង្គម និងតម្លាភាព។ លោកស្រី Castro អាយុ ៦២ ឆ្នាំបានសន្យាថានឹងដោះស្រាយក្រុមជួញដូរគ្រឿងញៀនដ៏មានឥទ្ធិពល និងដោះស្រាយបញ្ហាច្បាប់រំលូតកូនដ៏តឹងរឹង។ ប៉ុន្តែរបៀបវារៈរបស់លោកស្រីត្រូវបានបំផ្លាញដោយជម្លោះនៅក្នុងគណបក្សរបស់លោកស្រី។ ស្វាមីរបស់លោកស្រី Castro គឺលោក...

Read more

សហរដ្ឋអាមេរិកព្រមានថា ប្រព័ន្ធបង្ហូរប្រេង Nord Stream 2 អាចបិទ ប្រសិនបើរុស្ស៊ីឈ្លានពានអ៊ុយក្រែន

សហរដ្ឋអាមេរិកបានគំរាមបញ្ឈប់ដំណើរការប្រព័ន្ធបង្ហូរប្រេងដ៏សំខាន់ ដែលនឹងបញ្ជូនប្រេងពីរុស្ស៊ីទៅកាន់អឺរ៉ុបខាងលិច ប្រសិនបើរុស្ស៊ីឈ្លានពានអ៊ុយក្រែន។ ប្រព័ន្ធ Nord Stream 2 រត់​ពី​រុស្ស៊ី​ទៅ​អាល្លឺម៉ង់ ហើយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ មន្ត្រី​នៅ​ទីក្រុង​ប៊ែរឡាំង​បាន​និយាយ​ថា ប្រព័ន្ធបង្ហូរប្រេង​នេះ​អាច​ប្រឈម​នឹង​ទណ្ឌកម្ម ​ប្រសិន​បើ​រុស្ស៊ី​វាយប្រហារ។ សម្ព័ន្ធមិត្តលោកខាងលិចបាននិយាយថា ពួកគេនឹងកំណត់គោលដៅសេដ្ឋកិច្ចរបស់រុស្ស៊ី ប្រសិនបើប្រទេសនេះឈ្លានពាន ហើយការអត្ថាធិប្បាយចុងក្រោយបំផុតបង្ហាញពីការពង្រឹងជំហររបស់ពួកគេលើប្រព័ន្ធបង្ហូរប្រេងដែលរកកម្រៃបាន។ រុស្ស៊ី​បដិសេធ​ថា ​ខ្លួន​មិន​បាន​រៀបចំ​ផែនការ​វាយប្រហារ​ទេ។ ប៉ុន្តែ​ការ​ដាក់ពង្រាយទាហាន​រុស្ស៊ី​រាប់ម៉ឺន​នាក់​នៅតាម​ព្រំដែន​អ៊ុយក្រែន​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​បាន​បង្ក​ភាព​តានតឹង និង​បង្កើន​ការភ័យខ្លាច​ចំពោះការ​ឈ្លានពាន។...

Read more

លោក បៃឌិន ត្រូវបានគេរំពឹងថានឹងឧទ្ទេសនាមស្ដ្រីស្បែកខ្មៅដំបូងឱ្យក្លាយជាសមាជិកចៅក្រមតុលាការកំពូល

សេតវិមានបាននិយាយថា លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃឌិន នឹងបន្ដគោរពការប្តេជ្ញាចិត្តរបស់លោកក្នុងការធ្វើឱ្យស្ត្រីជនជាតិអាមេរិកដើមកំណើតអាហ្រ្វិកម្នាក់មានវត្តមានក្នុងចំណោមសមាជិកចៅក្រមតុលាការកំពូលទាំង ៩ រូប។ លោកស្រី​នឹងចូល​ជំនួស​កន្លែង​លោកចៅក្រម Stephen Breyer ដែល​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចូល​និវត្តន៍​នៅ​ចុង​អាណត្តិ​ក្នុង​ខែ​មិថុនាខាងមុខ។ ប៉ុន្ដែ ផែនការចូលនិវត្តន៍របស់លោកចៅក្រមមិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការនៅឡើយទេ។ការផ្លាស់ប្ដូរវត្តមានចៅក្រមថ្មីនឹងមិនប៉ះពាល់ដល់សម្លេងភាគច្រើននៃចៅក្រមអភិរក្សនិយមក្នុងតុលាការឡើយ។ តុលាការកំពូលដើរតួនាទីយ៉ាងសំខាន់ក្នុងជីវិតប្រចាំថ្ងៃរបស់ពលរដ្ឋអាមេរិក ហើយជារឿយៗតែងតែបង្ហាញមុខកាត់សេចក្ដីលើករណីច្បាប់ដែលមានជម្លោះខ្លាំង វិវាទរវាងរដ្ឋនិងរដ្ឋាភិបាលសហព័ន្ធ និងការប្តឹងឧទ្ធរណ៍ចុងក្រោយ ដើម្បីពន្យារពេលការប្រហារជីវិតជាដើម។ចៅក្រមនីមួយៗក្នុងចំណោមចៅក្រមទាំងប្រាំបួនរូបបម្រើការងារពេញមួយជីវិត បន្ទាប់ពីត្រូវបានតែងតាំងដោយប្រធានាធិបតី និងអនុម័តដោយព្រឹទ្ធសភា។...

Read more

ជំនួយការកំពូលរបស់ប្រធានាធិបតីទុយនីស៊ីលាលែងពីតំណែងដោយសារ “ការខ្វែងគំនិតគ្នា”

នាយកខុទ្ទកាល័យរបស់ប្រទេសទុយនីស៊ី និងជាទីប្រឹក្សាជិតស្និទ្ធបំផុតរបស់ប្រធានាធិបតីរបស់ប្រទេសគឺលោកស្រី Nadia Akacha បានលាលែងពីតំណែងដោយសារតែការ “ខ្វែងគំនិតគ្នា” ជុំវិញផលប្រយោជន៍របស់ប្រទេស។ នេះបើតាមសារដែលលោកស្រីបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ កាលពីថ្ងៃចន្ទ លោកស្រីបានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា៖ “ខ្ញុំបានសម្រេចចិត្តលាលែងពីតំណែងបន្ទាប់ពី ខ្ញុំបានប្រឈមមុខនឹងភាពខុសគ្នាជាមូលដ្ឋាននៃគំនិតទាក់ទងនឹងផលប្រយោជន៍ល្អបំផុតរបស់ទុយនីស៊ី ហើយខ្ញុំគិតថាវាជាកាតព្វកិច្ចរបស់ខ្ញុំក្នុងការដកខ្លួនចេញ”។ មិន​មាន​ការ​អត្ថាធិប្បាយ​ភ្លាមៗ​ឬ​ការ​បញ្ជាក់​ជា​ផ្លូវ​ការ​អំពី​ការ​លាលែង​ពី​តំណែង​របស់​លោកស្រី​ពី​វិមាន​ប្រធានាធិបតី​ឡើយ។ ប្រភពនយោបាយបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា លោកស្រី Akacha មិនបានយល់ស្របនឹងការគាំទ្ររបស់លោកប្រធានាធិបតី Saied ចំពោះការសម្រេចចិត្តរបស់ក្រសួងមហាផ្ទៃក្នុងការបង្ខំមន្ត្រីសន្តិសុខជាន់ខ្ពស់ចំនួនប្រាំមួយរូប...

Read more

គណៈប្រតិភូក្រុមតាលីបង់ចាប់ផ្តើមកិច្ចពិភាក្សានៅទីក្រុងOslo

គណៈប្រតិភូក្រុមតាលីបង់ ដែលដឹកនាំដោយរដ្ឋមន្ត្រីការបរទេសស្តីទី លោក Amir Khan Muttaqi បានចាប់ផ្តើមកិច្ចពិភាក្សារយៈពេលបីថ្ងៃនៅទីក្រុង Oslo ជាមួយមន្ត្រីរដ្ឋាភិបាលលោកខាងលិច និងតំណាងអង្គការសង្គមស៊ីវិលអាហ្វហ្គានីស្ថាន។ កិច្ចប្រជុំបិទទ្វារនៅទីក្រុងOslo រដ្ឋធានីន័រវេស បានចាប់ផ្តើមនៅថ្ងៃអាទិត្យ ដែលនៅក្នុងកិច្ចប្រជុំនេះមានការចូលរួមពីតំណាងក្រុមតាលីបង់ សកម្មជនសិទ្ធិស្ត្រី និងអ្នកការពារសិទ្ធិមនុស្សមកពីអាហ្វហ្គានីស្ថាន និងពីជនភៀសខ្លួនអាហ្វហ្គានីស្ថាន។ កាសែត Al Jazeera...

Read more

សហរដ្ឋអាមេរិកបញ្ជាឱ្យក្រុមគ្រួសារបុគ្គលិកស្ថានទូតចាកចេញពីប្រទេសអ៊ុយក្រែន

ក្រសួងការបរទេសសហរដ្ឋអាមេរិកបានបញ្ជាឱ្យសមាជិកគ្រួសារនៃបុគ្គលិកនៅស្ថានទូតអាមេរិកនៅទីក្រុងកៀវ ប្រទេសអ៊ុយក្រែនចាកចេញពីប្រទេស ដោយសារតែការព្រួយបារម្ភពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ ក្នុងសេចក្ដីណែនាំមួយកាលពីល្ងាចថ្ងៃអាទិត្យ ក្រសួងនេះក៏កំពុងអនុញ្ញាតឱ្យបុគ្គលិកស្ថានទូតដែលមិនមានភារកិច្ចចាំបាច់ចាកចេញពីប្រទេសអ៊ុយក្រែនផងដែរ។ សេចក្ដីណែនាំរបស់ក្រសួងការបរទេសបានបញ្ជាក់ថា៖ “ដោយសារតែការបន្ដការគំរាមកំហែងនៃសកម្មភាពយោធារុស្ស៊ី ពលរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ុយក្រែនគួរតែពិចារណាចាកចេញឥឡូវនេះដោយប្រើជម្រើសដឹកជញ្ជូនពាណិជ្ជកម្ម ឬឯកជនផ្សេងទៀត”។ បច្ចុប្បន្ន ​រុស្ស៊ី​មាន​ទាហាន​ជាង​១០​ម៉ឺន​នាក់​ឈរជើង​ក្បែរ​ព្រំដែន​អ៊ុយក្រែន។ នៅក្នុងការហៅទូរស័ព្ទខ្លីមួយ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសមិនបានបញ្ជាក់ពីហេតុផលណាមួយនៅពីក្រោយការណែនាំថ្មីឱ្យចាកចេញនេះឡើយ ប៉ុន្តែបានសង្កត់ធ្ងន់ម្តងហើយម្តងទៀតលើការលើកឡើងរ​បស់លោកប្រធានាធិបតី ចូ បៃឌិន កាលពីសប្ដាហ៍មុនជុំវិញលទ្ធភាពនៃការឈ្លានពានរបស់រុស្ស៊ី ដែលអាចកើតឡើងនៅពេលណាមួយ។ ក្រសួងមិនបានបង្ហាញថាមានជនជាតិអាមេរិក ឬបុគ្គលិកស្ថានទូតប៉ុន្មាននាក់នៅអ៊ុយក្រែនទេ។...

Read more
Page 1 of 9 1 2 9