VAN DETH

VAN DETH

ប្រធានគណៈចលនាមហាជន ជំរុញឱ្យសមាជិកចលនាមហាជនពង្រឹងសមត្ថភាពនៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងឌីជីថលដោះស្រាយបញ្ហាសង្គមនានា

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានជំរុញឱ្យគណៈចលនាមហាជនពង្រឹងសមត្ថភាពនៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងឌីជីថលដោះស្រាយបញ្ហាសង្គមនានា សំដៅរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងជំរុញការអភិវឌ្ឍនៃប្រទេសជាតិ។ ថ្លែងក្នុងសិក្ខាសាលាស្តីពី «ការចែករំលែក និងផ្លាស់ប្តូរបទពិសោធនលើការងារព័ត៌មាន និងការផ្សព្វផ្សាយមហាជនក្នុងបរិបទឌីជីថល» នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ នាវិមាន៧មករា...

Read more

ឯកឧត្តមហ៊ុនម៉ានី ចែករំលែក ផ្លាស់ប្តូរបទពិសោធនលើការងារព័ត៌មាន និងផ្សព្វផ្សាយដល់មហាជនក្នុងបរិបទឌីជីថល

ឯកឧត្តម ហ៊ុន ម៉ានី អគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជាបានថ្លែងក្នុងសិក្ខាសាលាស្តីពី «ការចែករំលែក និងផ្លាស់ប្តូរបទពិសោធនលើការងារព័ត៌មាន និងការផ្សព្វផ្សាយមហាជនក្នុងបរិបទឌីជីថល» នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២នេះថា សិក្ខាសាលា មានគោលបំណងដើម្បីជាការចែករំលែក និងការផ្លាស់ប្តូរបទពិសោធន៍លើការងារព័ត៌មាន និងការផ្សព្វផ្សាយមហាជន ស្របតាមស្មារតីនៃសន្និបាតគណៈកម្មាធិការកណ្តាល កាលពីថ្ងៃទី ១៦ និង១៧...

Read more

Real Madridឈ្នះពាន UEFA Super Cupក្រោយយកឈ្នះ Frankfurt២-០

ក្រុមអធិរាជស Real Madrid បានឈ្នះពានបើករដូវកាលថ្មី UEFA Super Cup ក្រោយពីយកឈ្នះលើក្រុម Frankfurt ក្នុងលទ្ធផល ២-០ ។ ក្រុម Real Madrid ដែលមានកីឡាករឆ្នើមៗជាច្រើននោះមិនធ្វើឱ្យអ្នកគាំទ្រខកចិត្តឡើយ។ ពួកគេរកបាន២គ្រាប់ដើម្បីយកឈ្នះលើក្រុម Frankfurt ដោយ២គ្រាប់នោះរកបានដោយខ្សែការពារ David...

Read more

UNSC ជួបពិភាក្សាគ្នាក្រោយរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhiaជួបប្រទះការបាញ់ផ្លោងជាបន្តបន្ទាប់

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UNSC) កំពុងប្រជុំដើម្បីពិភាក្សាអំពីការបាញ់ផ្លោងកាន់តែច្រើនលើរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia របស់ប្រទេសអ៊ុយក្រែនខណៈប្រធានអង្គការឃ្លាំមើលនុយក្លេអ៊ែរ(IAEA) លោក Rafael Grossi បានព្រមានថា វាជាពេលវេលាដ៏លំបាកបំផុត។ ចំណែកសហរដ្ឋអាមេរិក បានអំពាវនាវឲ្យមានតំបន់ស្ងប់សឹក នៅជុំវិញរោងចក្រនេះ ហើយអ្នកនាំពាក្យក្រសួងការបរទេសបាននិយាយថា “ការប្រយុទ្ធនៅក្បែររោងចក្រនុយក្លេអ៊ែរគឺមានគ្រោះថ្នាក់ និងគ្មានការទទួលខុសត្រូវទាល់តែសោះ”។ អ៊ុយក្រែនបានព្រមានថា រុស្ស៊ីអាចនឹងបង្កឧបទ្ទវហេតុនុយក្លេអ៊ែរដ៏អាក្រក់បំផុតដល់ពិភពលោក នៅរោងចក្រដែលត្រូវរុស្សីរឹបអូសបានកាលពីដើមខែមីនា។ ទីតាំងនិងតំបន់ជុំវិញរោងចក្រខាងលើ បានជួបប្រទះការបាញ់ផ្លោងកាលពីសប្តាហ៍មុននិងនៅថ្ងៃព្រហស្បតិ៍តសប្ដាហ៍នេះ...

Read more

លោកអូស្ទីន៖អាមេរិកនឹងបញ្ជូនទ័ពបន្ថែមទៅតំបន់បាល់ទិក ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់រុស្ស៊ី បើចាំបាច់

មន្ទីរបញ្ចកោណបាននិយាយថា សហរដ្ឋអាមេរិកអាចនឹងបញ្ជូនទាហានបន្ថែមទៀតទៅកាន់ប្រទេសបាល់ទិក ប្រសិនបើចាំបាច់ដើម្បីការពារតំបន់នេះប្រឆាំងនឹងការគំរាមកំហែងដែលអាចកើតមានដោយរុស្ស៊ី។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាមួយសមភាគីឡាតវី រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយ អូស្ទីន(Lloyd Austin) ក៏បានពន្យល់ដែរថា ក្រុងវ៉ាស៊ីនតោននឹងធ្វើសមយុទ្ធយោធាបន្ថែមទៀតជាមួយប្រទេសឡាតវី លីទុយអានី និងអេស្តូនី។ លោកAustin ដែលកំពុងបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃនៅប្រទេសឡាតវី គឺជារដ្ឋមន្រ្តីការពារជាតិដំបូងគេរបស់អាមេរិកដែលមកទស្សនកិច្ចប្រទេសនេះក្នុងរយៈពេលជិតបីទសវត្សរ៍។ ក្នុងដំណើរទស្សនកិច្ចនេះ លោកបានបញ្ជាក់ម្តងទៀតថា សហរដ្ឋអាមេរិកប្តេជ្ញាជួយប្រទេសនានាក្នុងតំបន់ដើម្បីមានសម្ថភាពការពារខ្លួន៕

Read more

ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ដកហូតថ្នាំញៀនជាង ១០០០ក្រាម

ខេត្តបាត់ដំបង! ដោយអនុវត្តន៍តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ដបាត់ដំបង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំរៀង បានចុះប្រតិបត្តិការបង្រ្កាបឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ក្នុងបទល្មើសជាក់ស្ដែងពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ កិច្ចប្រតិបត្តិការខាងលើនេះបានធ្វើឡើងកាលពីវេលា ម៉ោង១៦និង៣០នាទី នៅថ្ងៃទី០៩ ខែ សីហា ឆ្នាំ ២០២២ នៅចំណុចភូមិអូរចម្លងលើ ឃុំតាគ្រី ស្រុកកំរៀង ខេត្តបាត់ដំបង និងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់រួមមាន! ០១-ឈ្មោះ...

Read more

នារីជនជាតិបរទេសម្នាក់ធ្លាក់ពីលើអាគាព្រីនស៍ផ្លាហ្សាស្លាប់

ដោយ រតនា ភ្នំពេញ៖ នារីជាជនជាតិបរទេសម្នាក់ពុំមាននណាដឹងថាមានរឿងអ្វីនោះទេបានធ្លាក់ពីលើអាគារព្រីនស៍ផ្លាហ្សាកំពស់ជាច្រើនជាន់ទើជាប់ត្រឹមជាន់ទី៥Bបណ្តាលឲ្យបាត់បង់ជីវិតភ្លាមៗ។ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរបានកើតឡើងនៅវេលាម៉ោង២រំលងអាធ្រាតឈានចូលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការ មន រាជធានីភ្នំពេញ។ ប្រភពពីកន្លែងកើតហេតុបាបប្រាប់អោយដឹងថានៅមុនកើតហេតុគេបានឃើញនារីរងគ្រោះជាជនបរទេសម្នាក់បានឈរ និយាយជាមួយនិងបុរសជនបទេសម្នាក់ទៀតនៅមុខបន្ទប់កើតហេតុខាងលើ មួយសន្ទុះក្រោយមកពុំដឹងថាមានរឿងទាស់សំដីគ្នាឬក៏មូលហេតុអ្វីអោយពិតប្រាកដនោះទេស្រាប់តែឃើញនារីរងគ្រោះបានធ្លាក់ចុះមកក្រោម ភ្លាមនោះដែរក៏បុរសជនបរទេសព្យាយាមឈោងដៃទៅជួយតែជួយពុំបាន ក៏ធ្លាក់នារីរងគ្រោះមកក្រោមទើជាប់និងជាន់ទី៥Bផ្កាប់មុខចុះទៅក្រោមបណ្តាលអោយបាត់បង់ជីវិតតែម្តងទៅ ហើយភ្លាមនោះដែរក៏មានការឆោឡោពីសន្តិសុខមើលការខុសត្រូវនៅក្នុងមជ្ឈមណ្ឌលអាគារព្រីនស៍ផ្លាហ្សានិងប្រជាពលរដ្ឋជិតខាងបានរាយការណ៍ទៅកាន់សមត្ថកិច្ចមូលដ្ឋានអោយចុះមកពិនិត្យទីតាំងកើតហេតុ។ បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋានចុះមកដល់ក៏យកខ្សែហ៊ុព័ទ្ធទីតាំងសព និងទំនាក់ទំនងទៅផ្នែកជំនាញចក្ខុកោសលវិច្ឆ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញដើម្បីចុះមកពិនិត្យទៅលើសពរបស់នារីរងគ្រោះតើស្លាប់ដោយសារអ្វីឲ្យពិតប្រាកដ។ បច្ចុប្បន្នសពសមត្ថកិច្ចជំនាញកំពុងតែពិនិត្យនិងស្រាវជ្តាវបន្តដើម្បីរកមូលហេត្ការធ្លាក់នារីជនជាតិបរទេសបណ្តាលអោយបាត់បង់ជីវិតនេះ៕

Read more

រកឃេីញក្មេងជំទង់បីនាក់លង់ទឹកស្លាប់នៅចំណុចទំនប់បង្ហៀទឹកមួយកន្លែងរបស់ក្រុមហ៊ុនលោក ឧកញ៉ា លឹម ប៊ុណ្ណា

កាលរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ ក្មេងជំទង់បីនាក់លង់ទឹកស្លាប់ត្រូវបានរកសពឃើញ ក្រោយបានកេីតហេតុកាលពីវេលាម៉ោង១៦.៥០នាទីល្ងាចថ្ងៃទី០៧ ខែសីហា នៅចំណុចទំនប់បង្ហៀទឹកមួយកន្លែងរបស់ក្រុមហ៊ុនលោក ឧកញ៉ា លឹម ប៊ុណ្ណា។ ប្រភពពីកន្លែងកេីតហេតុបានឲ្យដឹងថាសាកសពជនរងគ្រោះទី១.ឈ្មោះ នី សុផានិត ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ទី២.ឈ្មោះ ប៉ា...

Read more

Evertonទិញបានខ្សែបម្រើOnanaពីក្លិបបារាំងLille ក្នុងតម្លៃខ្លួន៣៣លានផោន

ក្លិបបាល់ទាត់អង់គ្លេស Everton ទិញបានខ្សែបម្រើវ័យក្មេង Amadou Onana ពីក្លិបបារាំង Lille ក្នុងតម្លៃខ្លួន៣៣លានផោន។ កីឡាករវ័យ២០ឆ្នាំខាងលើបានមកដល់ក្រុម Everton កាលពីសប្ដាហ៍មុន ហើយក៏បានអង្គុយមើលការប្រកួតដែលក្រុមនេះចាញ់ Chelsea ក្នុងលទ្ធផល ១-០ ផងដែរ។ តែអ្វីគ្រប់យ៉ាងត្រូវរង់ចាំឱ្យរួចរាល់សិន ទើបក្រុម Everton ប្រកាសជាផ្លូវការក្នុងការនាំយកខ្សែបម្រើ...

Read more

Man Cityកំពុងចចារទិញយកខ្សែការពារGomes ពីក្លិប Anderlecht

ក្រុមManchester City បានចូលខ្លួនចចារជាមួយក្លិប Anderlecht សម្រាប់ការចង់បានខ្សែការពារសញ្ជាតិអេស្បាញ Sergio Gomes។ ថ្មីៗនេះក្រុមមានរហ័ស្សនាមមេឃខៀវMan City ដែលស្ថិតក្រោមការដឹកនាំដោយលោក Pep Guardiola បានកំពុងស្វែងរកមើលការផ្ទេរយកកីឡាករខ្សែការពារខាងឆ្វេង បន្ទាប់ពីបរាជ័យក្នុងការនាំយកកីឡាករ Marc Cucurella របស់ក្លិប Brighton ដែលព្រមព្រៀងទៅចូលរួមជាមួយក្លិប Chelsea។...

Read more
Page 2 of 47 1 2 3 47