VAN DETH

VAN DETH

សាលាដំបូងរាជធានីភ្នំពេញ បើកសវនាការជំនុំជម្រះលើយុវជនម្នាក់ករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត

អត្ថបទ និង រូបភាព ទឹម រតនា ភ្នំពេញ ៖ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១២ ខែមករាឆ្នាំ២០២២ បានបើកសវនាការជំនុំជម្រះលើជនជាប់ចោទម្នាក់ឈ្មោះ សៅខូ ចន្ទ័សូឡារ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិ ខ្មែរ ជាចោទពីបទ.កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ក្រោយពីសវនាការចប់សព្វគ្រប់ចៅក្រមសម្រេចកំណត់យកថ្ងៃទី២១ ខែមករាឆ្នាំ២០២២...

Read more

ដំឡូងមី គឺជាដំណាំមានសារៈសំខាន់ទី២ បន្ទាប់ពីដំណាំស្រូវ ក្នុងកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា

បាត់ដំបង៖ អគ្គនាយកពាណិជ្ជកម្មក្នុងប្រទេស និងជានាយកគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូចនៃក្រសួងពាណិជ្ជកម្ម លោក សំរិទ្ធិ សាកូរ៉ា បានថ្លែងយ៉ាងដូច្នេះថា ដំឡូងមី គឺជាដំណាំដ៏មានសារៈសំខាន់ទី២ បន្ទាប់ពីដំណាំស្រូវ ក្នុងកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដែលដំណាំដំឡូងមីជាទូទៅប្រជាកសិករនិយមដាំ ដើម្បីយកមើម ពីព្រោះដំណាំប្រភេទនេះងាយស្រួលដាំ និងមានភាពធន់ទ្រាំទៅនឹងការរាំងស្ងួត ហើយនៅក្នុងប្រទេសកម្ពុជា តំបន់ដែលមានការដាំដុះដំណាំប្រភេទនេះច្រើន គឺខេត្តបាត់ដំបង កំពង់ចាម កំពង់ស្ពឺ...

Read more

ក្រុមហ៊ុនមេតាប្រាប់អោយបុគ្គលិកដែលប្រឡប់ចូលការិយាល័យវិញត្រូវបានចាក់ដូសជម្រុញនៃវ៉ាក់សាំងកូវីដ-១៩

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិក Meta Platforms និយាយថា ខ្លួននឹងធ្វើឱ្យការចាក់ដូសជម្រុញនៃវ៉ាក់សាំងមេរោគកូវីដ-១៩ជាកាតព្វកិច្ចសម្រាប់បុគ្គលិកទាំងអស់ដែលត្រឡប់ទៅធ្វើការនៅការិយាល័យវិញ។ Meta ដែលពីមុនត្រូវបានគេស្គាល់ឈ្មោះថា Facebook បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួននឹងពន្យារពេលការបើកការិយាល័យធ្វើការនៅសហរដ្ឋអាមេរិកឡើងវិញពីចុងខែមករាដល់ថ្ងៃទី២៨ខែមីនា។ ច្បាប់ថ្មីនេះបានកើតឡើងចំពេលមានការរីករាលដាលនៃវ៉ារ្យ៉ង់អូមីក្រុងនៅក្នុងសហរដ្ឋអាមេរិក។បច្ចុប្បន្នក្រុមហ៊ុនតម្រូវឱ្យបុគ្គលិកទាំងអស់ដែលធ្វើការពីការិយាល័យរបស់ខ្លួននៅសហរដ្ឋអាមេរិក ចាក់វ៉ាក់សាំងជាគោលការណ៍។ ទន្ទឹមគ្នានេះក្រុមហ៊ុនហិរញ្ញវត្ថុដ៏ធំរបស់សហរដ្ឋអាមេរិក Goldman Sachs ក៏បានប្រកាសច្បាប់ស្រដៀងគ្នានេះដែរ ដោយចាប់ពីខែកុម្ភៈតទៅតម្រូវឱ្យទាំងបុគ្គលិកទាំងភ្ញៀវដែលចូលមកការិយាល័យរបស់ខ្លួនត្រូវបានចាក់ដូសជម្រុញ៕

Read more

គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ចុះជ្រើសរើសអត្តពលិកពិការត្រៀមធ្វើម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣

អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ឯកឧត្តម យី វាសនា បានអញ្ជើញចុះមកកាន់ខេត្តបាត់ដំបង និងខេត្តសៀមរាប នៅថ្ងៃទី១០-១១ ខែមករា ឆ្នាំ២០២២ ដើម្បីស្វែងរកអត្តពលិកពិការ ប្រកបដែលមានសមត្ថភាពល្អ ៗ យកមកបណ្តុះបណ្តាលបន្ថែម ដើម្បីត្រៀមប្រកួតប្រជែងមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ឯកឧត្តមអគ្គលេខាធិការ...

Read more

ពេលនេះMinaminoក្លាយជាកីឡាសំខាន់របស់លោក Klopp ខណៈកីឡាករតំបន់ប្រយុទ្ធជួរមុខអវត្តមាន

អ្នកចាត់ការក្រុម Liverpoolលោក Jurgen Klopp បាននិយាយថាលោកត្រូវការខ្សែប្រយុទ្ធ Takumi Minamino ជាខ្លាំងក្នុងពេលនេះ ដោយសារតែការអវត្តមានរបស់ Sadio Mane និង Mohamed Salah ។ ជាការពិតណាស់Mane និង Salah ពេលនេះកំពុងបំពេញភារកិច្ចឱ្យជម្រើសជាតិរៀងខ្លួនក្នុងពានរង្វាន់ Africa...

Read more

ថ្លៃពលកម្មខ្ពស់ ទើបKepaមិនអាចផ្ទេរទៅ Lazio នៅរដូវកាលដោះដូរកីឡាករនេះបាន

តំលៃពលកម្មខ្ពស់របស់ Kepa Arrizabalaga បានក្លាយជាឧបសគ្គសម្រាប់ការផ្ទេររូបគេទៅកាន់ទឹកដី Lazio កំលុងពេលទីផ្សារដោះដូរកីឡាកនឹងបន្តរកំពុងបើកដំណើរការនៅខែមករា ២០២២នេះ។ការណ៍នេះមានន័យថាអ្នកចាំទីដែលមានតម្លៃខ្លួនខ្ពស់បំផុតរបស់ពិភពលោក រូបនេះនៅតែបន្តតស៊ូបង្ហាញខ្លួនក្នុងនាមកីឡាករកំណត់ត្រាម្នាក់របស់ក្លិប។ គេហទំព័រ The Athletic បានចុះផ្សាយកាលពីពេលថ្មីៗថា Lazio ដែលកំពុងតែដឹកនាំដោយអតីតគ្រូបង្វឹក Chelsea លោក Maurizio Sarri មានបំណងចង់បាន Kepa...

Read more

សុខៗរថយន្តស្លាកលេខខេមរៈភូមិន្ទ របស់កងវិស្វកម្ម០២គ្រឿងត្រូវបានអគ្គិភ័យឆាបឆេះទាំងយប់

ខេត្តបាត់ដំបង! សមត្ថកិច្ចដាក់ការសង្ស័យឆ្លងចរន្តភ្លើងរថយន្តទើបសុខៗរថយន្តបែនដឹកដី តពាក់ស្លាកខេមរភូមិន្ទរបស់កងវិស្វកម្មចំនួន០២គ្រឿងត្រូវបានអគ្គិភ័យឆាបឆេះផ្អើលរត់ចែកជើងគ្នាទាំងយប់បាញ់ទឹកពន្លត់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ០៧ ខែមករា ឆ្នាំ២០២២ ស្ថិតនៅចំណុចវត្តភូមិបឹងក្រឡ ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ។ រថយន្តដែលត្រូវអគ្គិភ័យឆាបឆេះខាងលើជារថយន្តរបស់កងវិស្វកម្ម ដែល០១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខេមរៈភូមិន្ទ 3.9459...

Read more

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ១នាក់ពាក់ព័ន្ធករណីគ្រឿងញៀន នៅភូមិទួលក្រឡាញ់

កំពង់ឆ្នាំង ៖ អនុវត្តតាមបទបញ្ជា របស់លោកឧត្តម សេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តនិងមាន ការសម្របសម្រួលនីតិវិធី ពីឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ឆ្នាំង កាលពី វេលាម៉ោង១៦៖២០នាទី ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន...

Read more

បណ្តាប្រទេសនៅតំបន់អាហ្វ្រិកខាងលិចផ្តាច់ទំនាក់ទំនងជាមួយម៉ាលី ជុំវិញការពន្យារពេលបោះឆ្នោត

បណ្តាប្រទេសចំនួន១៥នៅតំបន់អាហ្វ្រិកខាងលិចបានឱ្យដឹងកាលពីថ្ងៃអាទិត្យថា ខ្លួននឹងបិទព្រំដែនជាមួយប្រទេសម៉ាលី ផ្តាច់ទំនាក់ទំនងការទូត និងដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងតឹងរ៉ឹង ដើម្បីឆ្លើយតបទៅនឹងការពន្យារពេលការបោះឆ្នោត ដែលមិនអាចទទួលយកបាន បន្ទាប់ពីរដ្ឋប្រហារយោធាឆ្នាំ២០២០។ វិធានការថ្មីៗពីសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្រ្វិកខាងលិច (ECOWAS) តំណាងឱ្យការពង្រឹងជំហររបស់ខ្លួនចំពោះប្រទេសម៉ាលី ដែលអាជ្ញាធរបណ្តោះអាសន្នរបស់ពួកគេបានស្នើឱ្យរៀបចំការបោះឆ្នោតនៅខែធ្នូ ឆ្នាំ២០២៥ ជំនួសឱ្យការរៀបចំនៅខែកុម្ភៈនេះ ដូចដែលបានព្រមព្រៀងដំបូងជាមួយប្លុក។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំកំពូលបន្ទាន់មួយនៅក្នុងរដ្ឋធានី Accra ប្រទេសហ្គាណា អង្គការ ECOWAS បាននិយាយថា...

Read more

Barcelonaវាយបកយកឈ្នះ Linares២-១ឡើងវគ្គ១៦ក្រុមនៅ Copa del Rey

ក្រុមអ្នកមានបុណ្យ FC Barcelona បានឡើងវគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ Copa del Rey ហើយ បន្ទាប់ពីវាយបកយកឈ្នះក្រុមនៅលីគទី៣ Linares បានក្នុងលទ្ធផល ២-១។ ការប្រកួតកាលពីយប់មិញ ក្រុមម្ចាស់ផ្ទះ Linares ជាអ្នករកគ្រាប់បាល់បានមុន ដោយកីឡាករ Hugo Daiz នៅនាទី១៩...

Read more
Page 3 of 9 1 2 3 4 9