VAN DETH

VAN DETH

សហព័ន្ធបាល់ទាត់ប្រេស៊ីលចង់បានលោក Pepមកដឹកនាំក្រុមជម្រើសជាតិ

លោក Pep Guardiola ត្រូវបានសហព័ន្ធបាល់ទាត់ប្រទេសប្រេស៊ីលទាក់ទងឲ្យទៅដឹកនាំ ដោយហ៊ានឲ្យថ្លៃឈ្នួល១០លានផោនក្នុងមួយឆ្នាំ។ បើយោងតាមទីភ្នាក់ងារMarca, ប្រេស៊ីលនឹងត្រូវប្រជែងជាមួយជម្រើសជាតិហុល្លង់ដែលកំពុងចង់បាន Guardiola ដូចគ្នា ពេលដែលលោកបញ្ចប់ការងារជាមួយ Manchester City។ កុងត្រារបស់អ្នកចាត់ការវ័យ៥១ឆ្នាំជាមួយ City នៅសល់រហូតដល់ឆ្នាំ២០២៣ ហើយគម្រោងនៅពេលខាងមុខលោកចង់ទៅដឹកនាំក្រុមជម្រើសជាតិវិញម្ដង។ ប្រេស៊ីលគឺជាក្រុមជម្រើសជាតិមួយដែលលោក Guardiola ធ្លាប់បង្ហាញការចាប់អារម្មណ៍។ដោយឡែកគ្រូបច្ចុប្បន្នរបស់ប្រេស៊ីលលោក Tite...

Read more

ក្រសួងសាធារណការ និងដឹកជញ្ជូនជូនដំណឹងស្តីពីការកែច្នៃដំឡើងម៉ូដែលរថយន្តដោយគ្មានការអនុញ្ញាត

ភ្នំពេញ: កន្លងមក ក្រសួងសាធារណការ និងដឹកជញ្ជូន បានសង្កេតឃើញថា៖ មានរថយន្តគ្រួសារមួយចំនួន បានកែច្នៃដំឡើងម៉ូដែលរថយន្តដោយមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងគ្មានការអនុញ្ញាតពីក្រសួង សាធារណការ និងដឹកជញ្ជូន ដែលបានបណ្តាលឱ្យប៉ះពាល់ដល់ផ្នែកសុវត្ថិភាពរបស់យាន និងបានធ្វើឱ្យ ប្រែប្រួលអត្តសញ្ញាណសម្គាល់របស់រថយន្ត ហើយសកម្មភាពនេះបានផ្ទុយពីមាត្រា១៩ នៃអនុក្រឹត្យលេខ ១៨០ អនក្រ.បក ចុះថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០...

Read more

យុវជនមួយក្រុម កាប់ម៉ូតូមួយគ្រឿង ខ្ទេចសង្ស័យករណីប្លន់តែមិនបានសម្រេច

ដោយ រតនា ភ្នំពេញ: សង្ស័យកាប់ប្លន់ក្មេងទំនើងមួយក្រុមរហស្សនាមYKTមានគ្នាច្រើននាក់ស្ទាក់កាប់យុវជនពីរនាក់បំណងយកម៉ូតូប៉ុន្តែមិនបានសម្រេច ហេតុការណ៍នេះកើតហេតុនៅវេលាម៉ោង១នឹង២០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តមកែងផ្លូវលេខ២១៤ ក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមសម្តីរបស់ជនរងគ្រោះបានអោយដឹងមុនពេលកើតហេតុពូកគេមានគ្នាពីរនាក់ជិះមួយគ្រឿងម៉ាកDream C110 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BG-3216 ចេញពីម្តុំស្ទឹងមានជ័យគោលបំណងមកយកមិត្តម្នាក់ទៀតចេញពីធ្វើម្តុំក្រោយវាំងលុះមកចំណុចកើតហេតុផ្លូវលេខ២១៤ស្រាប់មានក្រុមជនសង្ស័យមួយក្រុមច្រើនម៉ូតូមានទាំងកាំបិតតាំងតោនិងដំបង(ក្រុមអាទិនលៀសហាលរឺក្រុមYKT)បានស្រែកមកលើជនរងគ្រោះថាកាប់វាទៅបណ្តាលអោយជនរងគ្រោះភ័យជិះដួលភ្លាមៗនោះក្រុមជនសង្ស័យបានធ្វើសកម្មភាពកាប់ទៅលើម៉ូតូនិងព្យាយាមលើកម៉ូតូជនរងគ្រោះបំរុងជិះចេញជនរងគ្រោះស្រែកចោរៗទើបក្រុមជនសង្ស័យផ្តួលម៉ូតូរួចជិះគេចពីកន្លែងកើតហេតុបាត់ស្រមោល។ សូមបញ្ជាក់ផងដែរថាក្នុងខណ្ឌដូនពេញមិនមែនជាលើកទីមួយទេដែលក្រុមក្មេងទំនើងជិះម៉ូតូដេញកាប់គ្នានិងដេញវាយគ្នាយ៉ាងអាណាធិបតេយ្យប៉ុន្តែសមត្ថកិច្ចហាក់គ្មានចំណាត់ការក្នុងការបង្ក្រាបជាពិសេសម្តុំសួនច្បារវត្តបទុមវតីក្មេងស្ទាវវាយគ្នាស្ទើរតែរាល់ថ្ងៃ។ ក្រោយកើតហេតុជនរងគ្រោះបានមកយកម៉ូតូរបស់ខ្លួនវិញរួចទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជម្នះដើម្បីអោយសមត្ថកិច្ចស្រាវជ្រាវរកក្រុមជនសង្ស័យមកចាត់ការតាមនីតិវិធី៕

Read more

លោកវរៈសេនីយ៍ឯក ព្រំ ចាន់ថុល នាយកការិយាល័យចរាចរណ៍ផ្លូវគោក ចុះផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ ដល់ប្រជាពលរដ្ឋ នៅមុខផ្សារកំពង់ធំ

(កំពង់ធំ)÷ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ តាមគោលការណ៍ណែនាំពីលោកឧត្តមសេនីយទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដឹកនាំដោយលោកវរៈសេនីយ៍ឯក ព្រំ ចាន់ថុល នាយកការិយាល័យចរាចរណ៍ផ្លូវគោក និងក្រុមការងារនៃស្នងការនគរបាលខេត្តកំពង់ធំ ចុះផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ដល់ប្រជាពលរដ្ឋ នៅមុខផ្សារកំពង់ធំ។ ទន្ទឹមជាមួយការចុះផ្សព្វផ្សាយនេះ ក៏មានការចែកជូនមួកសុវត្ថិភាព ដល់ប្រជាពលរដ្ឋធ្វើដំណើរគ្មានមួកសុវត្ថិភាព ដែលឆ្លើយសំណួរត្រឹមត្រូវ...

Read more

ដុតទៀនបំភ្លឺដើម្បីរៀន រហូតដេកលក់ ទៀនឆាបឆេះពូកបណ្តាលអោយឆេះផ្ទះអស់

ខេត្តមណ្ឌលគិរី÷ករណីនៃអគ្គីភ័យមួយបណ្ដាមកពីដុតភ្លើងទៀនហើយឆាប់ឆេះផ្ទះប្រក់ក្បឿង១ខ្នងទាំងស្រុង។ ដោយសារអគ្គិភ័យនេះឆេះនៅពេលយប់ហើយរថយន្តសង្គ្រោះនៅឆ្ងាយផងទើបបណ្ដាលឱ្យផ្ទះមួយខ្នងនេះត្រូវឆេះទាំងស្រុងដោយមិនអាចជួយសង្គ្រោះបានឡើយ។ យ៉ាងណាក៏ដោយនៅថ្ងៃទី៦ ខែមេសាឆ្នាំ២០២២ពីនេះអាជ្ញាធរបានចុះទៅជួយផ្ដល់សម្ភារៈសង្គ្រោះបន្ទាន់មួយចំនួនហើយដែរ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១យប់ថ្ងៃទី០៥ ខែមេសា ឆ្នាំ ២០២២ ចំណុច ភូមិស្រែអំពិល ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរីបណ្ដាលឱ្យផ្ទះ១ខ្នងត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង។ សមត្ថកិច្ចឲ្យដឹងថា ករណីអគ្គីភ័យបានឆាបឆេះផ្ទះឈើ ប្រក់ក្បឿង១ខ្នងដែលមាន ទទឹង ៨ ម៉ែត្រនិង បណ្ដោយ១២...

Read more

អ្នកការទូតរុស្ស៊ីជាង ៣០០ នាក់ត្រូវបានបណ្តេញចេញពីប្រទេសចំនួន១៦ជុំវិញវិបត្តិនៅអ៊ុយក្រែន

ទីភ្នាក់ងារព័ត៌មានជប៉ុនNHKបានរាយការណ៍នៅថ្ងៃទី៦ខែមេសានេះថា យ៉ាងហោចណាស់មានប្រទេសចំនួន ១៦ បានប្រកាសបណ្តេញអ្នកការទូតរុស្ស៊ីចេញពីប្រទេសរបស់ពួកគេ ដើម្បីតវ៉ាប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ អ្នកការទូតរុស្ស៊ីជាង ៣០០នាក់ ត្រូវបានបញ្ជាឱ្យចាកចេញគិតត្រឹមថ្ងៃពុធនេះ។ ប្រទេសអាល្លឺម៉ង់ បារាំង និងប្រទេសចំនួនប្រាំផ្សេងទៀតបានសម្រេចចិត្តបណ្តេញអ្នកការទូតរុស្សីសរុបជាង ១៤០ នាក់ បន្ទាប់ពីមានការលាតត្រដាងកាលពីថ្ងៃចន្ទអំពីអំពើឃោរឃៅដែលបានប្រព្រឹត្តនៅក្នុងទីក្រុង Bucha ភាគពាយព្យនៃរដ្ឋធានី គៀវប្រទេសអ៊ុយក្រែន ។ គិតត្រឹមម៉ោង២០និង០០នាទី(ម៉ោងសកល)ថ្ងៃអង្គារ អ្នកការទូតចំនួន...

Read more

យើងថែរក្សាព្រៃបានមិនខ្វះអ្វីឡើយទៅតាមរដូវកាល

ប្រជាពលរដ្ឋរស់នៅលើខ្នងភ្នំគូលែន ខេត្តសៀមរាប ភាគច្រើនពឹងអាស្រ័យលើផលអនុផលព្រៃឈើ ទៅតាមរដូវកាលនីមួយៗ ដោយចាប់ផ្តើមពីខែមីនានេះតទៅ ពួកគាត់កំពុងរីករាយនឹងការប្រមូលផ្លែឈើព្រៃ ដូចជា ផ្លែគុយ ភ្ញៀវ គូលេន និង សិរមាន់ លក់ជូនភ្ញៀវទេសចរជាតិ អន្តរជាតិដែលទៅលេងកម្សាន្ត ។ តាមការបញ្ជាក់ពីបងប្អូនប្រជាពលរដ្ឋ បានឲ្យដឹងថា សព្វថ្ងៃនេះប្រជាពលរដ្ឋដែលរស់នៅលើខ្នងភ្នំគូលែន មិនអាចប្រកបរបរធ្វើស្រែចម្ការបានឡើយ មានតែពឹងអាស្រ័យលើអនុផលព្រៃឈើ...

Read more

សង្ស័យស្រវឹង បើករថយន្តលឿនដូចហោះជ្រុលទៅបុក ជញ្ជាំងការដ្ឋានក្រឡាប់ផ្ងារជើង

ដោយ រតនា ភ្នំពេញ:រថយន្តព្រូសមួយគ្រឿងបោះពួយយ៉ាងលឿនរេចង្កូតបុកចូលការដ្ឋានដែលកំពុងសាងសង់មួយកន្លែងបណ្តាលអោយក្រឡាប់រងការខូចខាត។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៣នឹង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវលេខ១៧៨ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកតូយ៉ូតាព្រូស ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ2BE-4278 បើកបរតាមបណ្តោយផ្លូវជាតិលេខវព្រះស៊ីសុវត្ថិ ក្នុងទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុបានរេចង្កូតបុកចូលការដ្ឋានដែលកំពុងសាងសង់មួយកន្លែងបណ្តាលអោយក្រឡាប់រថយន្តរងការខូចខាតយ៉ាងដំណំចំណែកអ្នកបើកបររងរបួសបែកក្បាលត្រូវបានសន្តិសុខជួយទាញចេញពីក្នុងរថយន្តនិងបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់និងរាយការណ៍ជូនសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ដើម្បីធ្វើការវាស់វែងស្ទួចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញរងចាំដោះស្រាយនៅពេលក្រោយ៕

Read more

ការស្ទង់មតិ៖ពាក់កណ្តាលនៃក្រុមហ៊ុនកាណាដារងផលប៉ះពាល់ដោយជម្លោះនៅអ៊ុយក្រែន

លទ្ធផលពីការស្ទង់មតិអាជីវកម្មពិសេសនៅក្នុងខែមីនាបានបង្ហាញថាប្រហែលពាក់កណ្តាលនៃក្រុមហ៊ុនកាណាដាត្រូវបានរំពឹងថារងផលប៉ះពាល់ដោយជម្លោះនៅអ៊ុយក្រែន ។ នៅក្នុងបទសម្ភាសន៍ដែលបានធ្វើឡើងកាលពីថ្ងៃចន្ទដោយការិយាល័យប្រចាំតំបន់របស់ធនាគារកាណាដាជាមួយនឹងអ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនជាង100 ដែលត្រូវបានជ្រើសរើសដើម្បីឆ្លុះបញ្ចាំងពីសមាសភាពនៃផលិតផលក្នុងស្រុកសរុបនៃវិស័យធុរកិច្ចរបស់ប្រទេសកាណាដា, ក្រុមហ៊ុន 77 ក្នុងចំណោមក្រុមហ៊ុន 152 រំពឹងថាពួកគេនឹងរងផលប៉ះពាល់ដោយសង្គ្រាម, នេះបើតាមទីភ្នាក់ងារព័ត៌មានស៊ីនហួរ។ធនាគារកណ្តាលកាណាដាបាននិយាយថា ផលប៉ះពាល់ដែលគេរំពឹងទុកជាទូទៅនោះគឺសម្ពាធនៃថ្លៃដើមកើនឡើង ដែលជាប់ពាក់ព័ន្ធជាចម្បងទៅនឹងការកើនឡើងនៃតម្លៃប្រេងឬឧស្ម័ន និងទំនិញផ្សេងទៀត ក៏ដូចជាការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់។ ក្នុងចំណោមក្រុមហ៊ុនដែលរំពឹងថាជម្លោះនៅអ៊ុយក្រែននឹងបង្កើនថ្លៃដើមរបស់ពួកគេដោយសារតែការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់នោះ គឺភាគច្រើនពឹងផ្អែកលើទំនិញនាំចូលមកពីអឺរ៉ុបឬអាស៊ី។ ក្រុមហ៊ុនជាច្រើនគ្រោងនឹងតំឡើងថ្លៃទំនិញលក់ចេញរបស់ពួកគេ, នេះបើយោងតាមលទ្ធផលស្ទង់មតិ៕

Read more

បើករថយន្តខ្វះការប្រុងប្រយ័ត្ន បានជហរុលទៅបុករថយន្តមួយគ្រឿងទៀតរងការខូចខាត

ដោយ រតនា ភ្នំពេញ៖ រថយន្តស៊េរីទំនើប Mazda-6មួយ គ្រឿង អកសឺ ជាន់ ហ្រ្វាំង មិន ទាន់ ក៏ជ្រុលទៅបុកចំរថយន្តម៉ាក toyota prius ចំពីក្រោយពេញទំហឹងបណ្តាលឲ្យរងការខូចខាត។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១១និង ៣០នាទី យប់ថ្ងៃទី ៤...

Read more
Page 9 of 30 1 8 9 10 30