Hiv Vandeth

Hiv Vandeth

បក្សកុម្មុយនិស្តចិនសម្រេចបណ្តេញអតីតរដ្ឋមន្ត្រីការពារជាតិពីររូបពីគណបក្ស

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ប្រទេសចិននិយាយថា បក្សកុម្មុយនិស្តបានសម្រេចចិត្តបណ្តេញអតីតរដ្ឋមន្ត្រីការពារជាតិពីររូបពីគណបក្សពីបទបំពានយ៉ាងធ្ងន់ធ្ងរលើវិន័យរបស់ខ្លួននិងច្បាប់របស់ប្រទេស។ទីភ្នាក់ងារសារព័ត៌មាន Xinhua បាននិយាយថា ថ្នាក់ដឹកនាំគណបក្សបានធ្វើការសម្រេចចិត្តទាក់ទងនឹងអតីតរដ្ឋមន្ត្រីការពារជាតិ Li Shangfu និងអ្នកស្នងតំណែងមុនរបស់គាត់ គឺលោកWei Fengheកាលពីថ្ងៃព្រហស្បតិ៍។ កាសែតនេះនិយាយថាស្ថាប័នត្រួតពិនិត្យ និងវិន័យរបស់គណៈកម្មាធិការយោធាមជ្ឈិមបានបើកការស៊ើបអង្កេតលើលោក Li និង Wei កាលពីឆ្នាំមុនហើយបានរកឃើញថា បុរសទាំងពីរនាក់បានទាញយកផលប្រយោជន៍ពីមុខតំណែងរបស់ពួកគេ ដើម្បីស្វែងរកផលប្រយោជន៍សម្រាប់អ្នកដទៃ និងទទួលយកប្រាក់ និងវត្ថុមានតម្លៃយ៉ាងច្រើន។...

Read more

លោកពូទីន និងប្រធានាធិបតីស្តីទីអ៊ីរ៉ង់ ពិភាក្សាតាមទូរស័ព្ទអំពីទំនាក់ទំនងទ្វេភាគី

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃពុធបានសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីស្តីទីអ៊ីរ៉ង់Mohammad Mokhber។បើយោងតាមសេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំង ការសន្ទនាបានផ្តោតលើទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងវិស័យផ្សេងៗ។ ក្នុងអំឡុងការសន្ទនាគ្នានេះ ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល និងការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ។លោកពូទីនបានជូនពរប្រជាជនអ៊ីរ៉ង់ទទួលបានជោគជ័យនៅក្នុងការបោះឆ្នោតប្រធានាធិបតីរបស់ប្រទេសនេះនាពេលខាងមុខ ដោយកត់សម្គាល់ថាទំនាក់ទំនងរវាងរុស្ស៊ីនិងអ៊ីរ៉ង់នឹងបន្តអភិវឌ្ឍ។ បន្ទាប់ពីការស្លាប់របស់ប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រកាលពីថ្ងៃទី 19 ខែឧសភាវាត្រូវបានសម្រេចចិត្តរៀបចំការបោះឆ្នោតប្រធានាធិបតីនៅក្នុងប្រទេសអ៊ីរ៉ង់នៅថ្ងៃទី 28 ខែមិថុនានេះ៕

Read more

រដ្ឋមន្រ្តីការបរទេសថៃ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានអនុញ្ញាតិឱ្យ ឯកឧត្ដម Maris SANGIAMPONGSA រដ្ឋមន្ត្រីការបរទេសថៃ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព ។ នៅក្នុងជំនួបនោះរដ្ឋមន្រ្តីការបរទេសថៃ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយ កម្ពុជា...

Read more

ទួរគី យកឈ្នះ ឆែក២-១ឡើងទៅកាន់វគ្គ១៦ក្រុមពាន EURO 2024

ក្រុមបាល់ទាត់ ទួរគី បានយកឈ្នះក្រុមជម្រើសជាតិ ឆែក ដោយលទ្ធផល២-១ កាលពីថ្ងៃទី២៦ ឈានចូលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ សម្រាប់ការប្រកួតសន្សំពិន្ទុក្នុងពូល F ក្នុងពានរង្វាន់ EURO ។ ជំនួបរវាងក្រុមទាំងពីរគឺតានតឹងយ៉ាងខ្លាំងដោយអាជ្ញាកណ្ដាលលោក Istvan Kovács សញ្ជាតិរ៉ូម៉ានីបានចាយកាតលើកីឡាករ១៨នាក់ឯណោះ ក្នុងនោះមានកីឡាករឆែកពីរនាក់ទទួលបានកាតក្រហម។ ដោយឡែកខាង...

Read more

ដំណាំស្រូវរបស់ប្រជាកសិករ នៅខេត្តក្រចេះប្រមាណ៣៥៩ហិចតា ត្រូវទទួលរងផលប៉ះពាល់ដោយការស៊ីបំផ្លាញ ពីពពួកដង្កូវហ្វូង

ខេត្តក្រចេះ៖ដំណាំស្រូវនិងដំណាំរួមផ្សំផ្សេងទៀតរបស់ប្រជាកសិករក្នុងខេត្តក្រចេះ ប្រមាណ៣៥៩ហិតា កំពុងទទួលរងការបំផ្លាញ ដោយហ្វូងសត្វដង្កូវ ចុះសុី ស្ទ្ទើគ្មានសល់។ ការបំផ្លាញដំណាំរបស់ប្រជាកសិករពីសំណាក់ហ្វូងដង្កូវ នៅក្នុងខេត្តក្រចេះបានកើតមាន ចំនួន ០៥ស្រុក និង ០១ក្រុង ដោយក្នុងនោះមាន ដំណាំស្រូវប្រមាណ ៣៥៩ហិចតា ពោត ២៨៧ ហិចតា ដំឡូងមី ២២០ហិចតា...

Read more

ចៅសង្កាត់ផ្សារកណ្តាលទី១ថ្លែងថា ការសម្អាតអនាម័យបរិស្ថានគឺយើងម្នាក់ៗត្រូវអនុវត្ដធ្វើជាប្រចាំ

ភ្នំពេញ៖ លោក អ៊ុច សារុំ ចៅសង្កាត់ផ្សារកណ្តាលទី១ ថ្លែងថា  ការសម្អាតអនាម័យបរិស្ថាន គឺយើងម្នាក់ៗត្រូវអនុវត្ដធ្វើជាប្រចាំ ដើម្បីធ្វើឱ្យប្រទេសយើងមានបរិស្ថានល្អ និងគ្មានសំរាមនៅតាមសាធារណៈ សម្រាប់ចូលរួមលើកកម្ពស់ផាសុខុមាលភាពមនុស្ស និងលំហរបរិយាកាស។ ក្នុងឱកាសបើកយុទ្ធនាការ" កម្ពុជាស្អាត ខ្មែរធ្វើបាន "នឹងបន្តរយុទ្ធការ " ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ " យើងរួមកម្លាំងគ្នាការពារ...

Read more

Ramos នឹងចាកពី Sevilla នៅរដូវកាលក្រោយ

ខ្សែការពារ Sergio Ramos បានសម្រេចចិត្តចាកចេញពីក្លឹប Sevilla នៅរដូវកាលក្រោយ។ នេះបើយោងតាមការចុះផ្សាយរបស់ក្លឹប។ Ramos នឹងធ្វើសន្និសីទកាសែតលាមិត្តរួមក្រុមរបស់ខ្លួននៅថ្ងៃស្អែកនេះ ដែលមានការចូលរួមដោយ លោក Jose Maria ប្រធានក្លិប Sevilla ផងដែរ។ នៅក្នុងរដូវកាលនេះ Ramos បានចូលលេង ៣៧ប្រកួត...

Read more

ឯកឧត្តមបណ្ឌិត ម៉ឹង មករា បានសំណេះសំណាល ពិនិត្យព្យាបាលជម្ងឺ ជូនមន្ត្រីរដ្ឋបាលស្រុកមេមត់ ចំនួនជាង ៨០០នាក់

ត្បូងឃ្មុំ ៖ ឯកឧត្តមបណ្ឌិត ម៉ឹង មករា បានចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាល និងពិនិត្យព្យាបាលជម្ងឺ ជូនមន្ត្រីរដ្ឋបាលស្រុកមេមត់ ចំនួនជាង ៨០០នាក់ ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឯកឧត្តមបណ្ឌិត ម៉ឹង មករា...

Read more

គ្រឿងញៀនជាង៤តោន ត្រូវដុតបំផ្លាញចោល

ភ្នំពេញ៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើការដុតបំផ្លាញចោលគ្រឿងញៀនជាង៤តោន ដែលគិតជាទឹកប្រាក់ជាង២២លានដុល្លារអាមេរិក បន្ទាប់ពីកងកម្លាំងសមត្ថកិច្ចធ្វើការបង្រ្កាបបានក្នុងរយៈ៥ខែនាពេលកន្លងមក។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងពិធីដុតបំផ្លាញគ្រឿងញៀន អបអរសាទរទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រោមប្រធានបទ‍ រួមគ្នាវិនិយោគលើការបង្ការទប់ស្កាត់ និងលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន នៅទីតាំងឡឥដ្ឋមួយកន្លែង ស្ថិតក្នុងសង្កាត់សំរោងខាងត្បូង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្ដមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ...

Read more

សាលាដំបូងរាជធានីភ្នំពេញ ប្រគល់គ្រឿងញៀន សារធាតុគីមីផ្សំចំនួន ៧,៣៥ តោន ជូនគណៈកម្មការទុក្ខ ត្រៀមដុតបំផ្លាញ

ភ្នំពេញ ៖ មន្រ្តីតុលាការក្រុងភ្នំពេញកាលពីម្សិលមិញថ្ងៃទី‌១០ ខែមិថុនា ឆ្នាំ២០២៤ បានរៀបចំពិធីប្រគល់គ្រឿងញៀន សារធាតុគីមីផ្សំ សារធាតុគីមី ៧,៣៥តោនជូនគណៈកម្មការដុតបំផ្លាញគ្រឿងញៀន ដើម្បីកំទេចចោល ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។ គណៈកម្មការផ្ទៃក្នុង នៃសាលាដំបូងរាជធានីភ្នំពេញ បានប្រគល់គ្រឿងញៀន សារធាតុគីមីផ្សំ សារធាតុគីមី ដែលរឹបអូស...

Read more
Page 5 of 10 1 4 5 6 10