
លោកMourinhoថានឹងបន្តដឹកនាំ Romaបន្តទៀតក្រោយឈ្នះពាន Europa Conference League
លោក Jose Mourinho អ្នកចាត់ការក្រុម Roma បាននិយាយក្រោយឈ្នះពាន Europa Conference League ថា លោកនឹងបន្តដឹកនាំក្លិបអ៊ីតាលីនេះដដែលទោះជាមានក្លិបណាផ្សេងដាក់សំណើចង់បានក៏ដោយ។កាលពីពេលកន្លងទៅនេះ Mourinho ត្រូវបានគេរាយការណ៍ថា មានក្លិបមួយចំនួនទាក់ទងចង់បានរូបលោកសម្រាប់រដូវកាលខាងមុខ ដែលក្លិបទាំងនោះក៏មានអតីតក្រុមមួយចំនួនដែលលោកធ្លាប់ដឹកនាំផងដែរ។