អាហ្វហ្គានីស្ថាន៖ ៦នាក់ស្លា-ប់ និង ១៣នាក់របួ-សក្នុងករណីបំផ្ទុះគ្រាប់បែកអត្តឃា-តនៅទីក្រុងកាប៊ុល
ការបំផ្ទុះគ្រាប់បែកអត្តឃាតមួយបានផ្ទុះឡើងនៅក្នុងទីក្រុងកាប៊ុល រដ្ឋធានីនៃប្រទេសអាហ្វហ្គានីស្ថានបណ្តាលឱ្យមនុស្ស៦នាក់ស្លាប់បាត់ជីវិត និង១៣ នាក់ផ្សេងទៀតរងរបួស។យោងតាមរបាយការណ៍ អ្នកស្លាប់រួមមានស្ត្រីម្នាក់និងអ្នករងរបួសសុទ្ធសឹងជាជនស៊ីវិលត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះនិងព្យាបាល។ លោក Khalid Zadran អ្នកនាំពាក្យប៉ូលិសក្រុងកាប៊ុលបាននិយាយថា ការបំផ្ទុះនេះបានកើតឡើងនៅសង្កាត់ Qala Bakhtiar ភាគនិរតីនៃក្រុងកាប៊ុល។ប៉ូលិសកំពុងបើកការស៊ើបអង្កេត ខណៈភ្លាមៗគ្មាននរណាម្នាក់ចេញមកអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកនេះនោឡើយ។ សាខារបស់ក្រុមរដ្ឋឥស្លាមដែលជាគូប្រជែងដ៏សំខាន់របស់ពួកតាលីបង់ដែលកំពុងកាន់អំណាច បានធ្វើការវាយប្រហារនាពេលកន្លងមកលើសាលារៀន មន្ទីរពេទ្យ វិហារអ៊ីស្លាម និងតំបន់ស៊ីអ៊ីតនៅទូទាំងប្រទេស។ សូមជ្រាបថាពួកតាលីបង់បានដណ្តើមអំណាចនៅអាហ្វហ្គានីស្ថានក្នុងខែសីហាឆ្នាំ...