
ស្ថានភាពទឹកស្ទឹងមង្គលបូរីនិងសិរីសោភ័ណមានការកើនឡើងវិញ ក្រោយមានភ្លៀងធ្លាក់មួយមេ
បន្ទាយមានជ័យ៖ ក្រោយមានភ្លៀងធ្លាក់មួយមេទល់ភ្លឺនៅខេត្តបន្ទាយមានជ័យស្ថានភាពទឹកស្ទឹងមង្គលបូរីនិងសិរីសោភ័ណហាក់មានការហក់ឡើងវិញ។ ភ្លៀងធ្លាក់មួយយប់ទល់ភ្លឺរហូតដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ស្ថានភាពទឹកស្ទឹងមានការកើនឡើងខ្លាំងគួរឲ្យព្រួយបារម្ភ។ លោក ឡាយ សុធី អនុប្រធានមន្ទីធនធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យបានប្រាប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ថា៖ស្ថានភាពទឹកនៅខេត្តបន្ទាយមានជ័យគឺមានការកើនឡើងនៅពេលមានភ្លៀងធ្លាក់មួយយប់ទាល់ភ្លឺនៅ ដងស្ទឹងមង្គលបូរីចំណុចសំណង់ពោធិ៍២ដើមកម្រិតទឹកមានកម្ពស់៤,៧៣ម៉ែត្រកើនឡើង៣ហ៊ុន ដងស្ទឹងសិរីសោភ័ណកម្រិតទឹកមានកម្ពស់៧,៥៤ម៉ែត្រកើនឡើង៤ហ៊ុន និងចំណុចអូរខៃដនក្រុងប៉ោយប៉ែតកម្រិតទឹកមានកម្ពស់៤,៧ម៉ែត្រ កើនឡើង០,១៣ម៉ែត្រ។