បុគ្គលិកសុខាភិបាលចំនួន4,500 នាក់បានស្លាប់ក្នុងសមរភូមិកូវីដ-១៩នៅប្រេស៊ីល

បុគ្គលិកសុខាភិបាលចំនួន4,500 នាក់បានស្លាប់ក្នុងសមរភូមិកូវីដ-១៩នៅប្រេស៊ីល

សហព័ន្ធពិភពលោកតំណាងឱ្យបុគ្គលិកសេវាសាធារណៈបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា បុគ្គលិកសុខាភិបាលរហូតទៅដល់ 4,500 នាក់បានស្លាប់នៅក្នុងប្រទេសប្រេស៊ីលបន្ទាប់ពីបានឆ្លង COVID-19 ខណៈពេលកំពុងធ្វើការដើម្បីសង្គ្រោះជីវិតក្នុងអំឡុងពេលជំងឺរាតត្បាត។ បើយោងតាមសេវាសាធារណៈអន្តរជាតិ(PSI) ដែលមានទំនាក់ទំនងជាមួយអង្គការពលកម្មអន្តរជាតិ ក្នុងចំណោមជនរងគ្រោះខាងលើមានគិលានុបដ្ឋាយិកាចំនួន1,184នាក់ហើយ8នាក់ក្នុងចំណោម10នាក់ជាស្ត្រី។ការស្លាប់ត្រូវបានចុះបញ្ជីនៅចន្លោះខែមីនាឆ្នាំ2020និងខែធ្នូ ឆ្នាំ 2021 ។ គិតមកទល់ពេលនេះ ប្រេស៊ីលមានអ្នកស្លាប់ដោយសារCOVID-19 ចំនួន 687,026 នាក់ ជាប់ចំណាត់ថ្នាក់លេខ 2 លើពិភពលោក...

អង្គការ WHO បង្ហាញក្តីបារម្ភ ខណៈមេរោគកូវីដចូលវាយលុកនៅកូរ៉េខាងជើង

អង្គការ WHO បង្ហាញក្តីបារម្ភ ខណៈមេរោគកូវីដចូលវាយលុកនៅកូរ៉េខាងជើង

អន្តរជាតិ៖អង្គការសុខភាពពិភពលោក(WHO)បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីផលប៉ះពាល់ធ្ងន់ធ្ងរនៃការផ្ទុះឡើងនៃមេរោគឆ្លងកូវីដ-១៩នៅក្នុងប្រទេសកូរ៉េខាងជើង។ កាលពីសប្តាហ៍មុន ប្រទេសកូរ៉េខាងជើងបានប្រកាសករណីដំបូងរបស់ខ្លួននៃមេរោគកូវីដ។ ទីក្រុងព្យុងយ៉ាងបាននិយាយនៅថ្ងៃពុធនេះថាមនុស្សជាង 1.71 លាននាក់នៅក្នុងប្រទេសនេះមានអាការៈគ្រុនក្តៅចាប់តាំងពីចុងខែមេសា។ ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារ អគ្គនាយកអង្គការWHO លោក Tedros Adhanom Ghebreyesus បានចង្អុលបង្ហាញថា ប្រជាជនកូរ៉េខាងជើងមិនត្រូវបានចាក់វ៉ាក់សាំងបង្ការមេរោគកូវីដ-១៩នោះទេ។ លោក​ក៏​បាន​និយាយ​ដែរ​ថា អ្នកជំងឺ​ជា​ច្រើន​នាក់ស្ថិតក្នុងស្ថានភាពមិននឹងន ដែល​ធ្វើ​ឱ្យ​ពួក​គេ​ប្រឈម​នឹង​ជំងឺ​ធ្ងន់ធ្ងរនិង​ការ​ស្លាប់ខ្ពស់។ លោកTedros បាននិយាយថា WHO...

អង្គការWHOថាពិភពលោកមិនចាំបាច់មានវ៉ាក់សាំងថ្មីប្រឆាំងនឹង មេរោគបំប្លែងខ្លួនអូមីក្រុងទេ

អន្តរជាតិ៖អង្គការសុខភាពពិភពលោកWHOបានផ្តល់ជាអនុសាសន៍ថា នៅពេលនេះពិភពលោកមិនចាំបាច់បង្កើតវ៉ាក់សាំងថ្មី ដើម្បីដោះស្រាយជាមួយនឹងមេរោគកូវីដ-១៩បំប្លែងខ្លួនទម្រង់អូមីក្រុងនោះទេ។នាយកប្រតិបត្តិនៃកម្មវិធីសង្គ្រោះសុខភាពរបស់អង្គការWHO លោក Michael Ryan បានអត្ថាធិប្បាយលើវ៉ាក់សាំង COVID-19 នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារ។ លោក Ryan បាននិយាយថាវ៉ាក់សាំងដើមជាច្រើននៅតែ "មានប្រសិទ្ធភាពប្រឆាំងនឹងវ៉ារ្យ៉ង់អូមីក្រុងពីការចូលមន្ទីរពេទ្យនិងការស្លាប់"។លោកបាននិយាយថាអង្គការWHO មិនមានចេតនាភ្លាមៗក្នុងការផ្តល់អនុសាសន៍និងផ្លាស់ប្តូរសមាសភាពនៃវ៉ាក់សាំងនោះទេ។ ប្រធានទីប្រឹក្សាវេជ្ជសាស្ត្រសេតវិមានលោកវេជ្ជបណ្ឌិត Anthony Fauci បាននិយាយកាលពីខែធ្នូថាប្រសិទ្ធភាពនៃវ៉ាក់សាំង Pfizer ឬ...

តួលេខអ្នកឆ្លងកូវីដ-១៩ប្រចាំថ្ងៃកើនឡើងខ្ពស់បំផុតមិនធ្លាប់មាននៅអឺរ៉ុប!!!

តួលេខអ្នកឆ្លងកូវីដ-១៩ប្រចាំថ្ងៃកើនឡើងខ្ពស់បំផុតមិនធ្លាប់មាននៅអឺរ៉ុប!!!

អន្តរជាតិ៖ប្រទេសមួយចំនួននៅអឺរ៉ុបកំពុងរាយការណ៍ពីកំណត់ត្រាថ្មីនៃចំនួនអ្នកឆ្លងកូវីដ-១៩ប្រចាំថ្ងៃរបស់ពួកគេ។នៅ​ប្រទេស​បារាំង តួលេខអ្នកឆ្លងប្រចាំថ្ងៃ​បាន​កើន​ឡើង​ខ្ពស់​បំផុតមិនធ្លាប់មាន​គឺ​ជាង ២៧​ម៉ឺន​នាក់​កាល​ពី​ថ្ងៃ​អង្គារ។ ចក្រភពអង់គ្លេសបានរាយការណ៍ករណីថ្មីលើសពី២សែននាក់ដែលជាចំនួនប្រចាំថ្ងៃខ្ពស់បំផុតផងដែរ។ នាយករដ្ឋមន្រ្តី Boris Johnson បាននិយាយថាការប្រយុទ្ធប្រឆាំងជាមួយមេរោគCOVID-១៩នឹងមិនចប់ឆាប់ៗនោះទេ ហើយបានសង្កត់ធ្ងន់ថាវា​ជា​ពេល​វេលាមួយ​សម្រាប់​ការ​ប្រុង​ប្រយ័ត្ន​បំផុត។ តែយ៉ាងណាក៏ដោយ, លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថាលោកមិនមានចេតនា រឹតបន្តឹងការរឹតត្បិតនៅក្នុងប្រទេសអង់គ្លេសនៅពេលនេះទេដោយកត់សម្គាល់ចំនួនអ្នកស្លាប់និងករណីធ្ងន់ធ្ងរតិចជាងបើប្រៀបធៀបទៅនឹងរលកឆ្លងមុនៗ។ នៅចក្រភពអង់គ្លេស ការឆ្លងបានរីករាលដាលក្នុងចំណោមបុគ្គលិកពេទ្យ ដោយរារាំងអ្នកទាំងនោះមិនឱ្យបំពេញភារកិច្ចរបស់ខ្លួន។ ប្រទេស​បារាំង​ត្រូវ​បាន​គេ​បារម្ភ​ថា​នឹងប្រឈម​បញ្ហាខ្វះខាត​បុគ្គលិក​នៅ​តាម​ស្ថាប័ន​វេជ្ជសាស្ត្រ សាលារៀន និង​សេវា​ដឹក​ជញ្ជូន​សាធារណៈ។ ស្របគ្នានេះដែរអ៊ីតាលីក៏បានមើលឃើញ អំពីចំនួនករណីប្រចាំថ្ងៃកើនឡើងខ្ពស់បំផុតដល់ទៅជាង...

នាយកអង្គការសុខភាពពិភពលោកថាCOVID-19ឆក់យកជីវិតមនុស្ស៥ម៉ឺននាក់រៀងរាល់សប្តាហ៍នៅទូទាំងពិភពលោក

នាយកអង្គការសុខភាពពិភពលោកថាCOVID-19ឆក់យកជីវិតមនុស្ស៥ម៉ឺននាក់រៀងរាល់សប្តាហ៍នៅទូទាំងពិភពលោក

អន្តរជាតិ៖អគ្គនាយកអង្គការសុខភាពពិភពលោក(WHO)លោកTedros Adhanom បានឱ្យដឹងថា COVID-19 បានឆក់យកជីវិតមនុស្សប្រហែល ៥ម៉ឺននាក់រៀងរាល់សប្តាហ៍នៅទូទាំងពិភពលោក។ លោក Tedros បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធ ជាកន្លែងដែលលោកបានរំលឹកឡើងវិញនូវការអំពាវនាវឱ្យមានសមធម៌វ៉ាក់សាំង។ ប្រធានអង្គការWHOរូបនេះបានលើកឡើងថាលោកគ្មានការងឿងឆ្ងល់ទេថាការចែករំលែកមិនស្មើភាពនៃវ៉ាក់សាំងទាំងនោះបានធ្វើឱ្យជីវិតមនុស្សជាច្រើននាក់ស្លាប់។ លោកបានបន្ថែមថាឆ្នាំ២០២១ជាឆ្នាំដែលពិភពលោកបានបាត់បង់មនុស្ស ៣.៥ លាននាក់ដោយសារ COVID-19 - ជាការស្លាប់ច្រើនជាងមេរោគអេដស៍ ជំងឺគ្រុនចាញ់ និងជំងឺរបេងដែលបូកបញ្ចូលគ្នាក្នុងឆ្នាំ២០២០។COVID-19 នៅតែបន្តឆក់យកជីវិតមនុស្សប្រហែល...

WHO៖ វ៉ារ្យង់អូមីក្រុងនឹងរុញមន្ទីរពេទ្យនៅអឺរ៉ុបឱ្យឈានដល់មាត់ជ្រោះ

WHO៖ វ៉ារ្យង់អូមីក្រុងនឹងរុញមន្ទីរពេទ្យនៅអឺរ៉ុបឱ្យឈានដល់មាត់ជ្រោះ

មន្ត្រីជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោក (WHO) ប្រចាំទ្វីបអឺរ៉ុបបានព្រមានថា ការកើនឡើងនៃករណីអូមីក្រុងនឹងជំរុញឱ្យប្រព័ន្ធសុខាភិបាលអឺរ៉ុបឆ្ពោះទៅរកមាត់ជ្រោះ។ លោក Hans Kluge បាននិយាយថា "ព្យុះមួយទៀត" កំពុងមកដល់ ហើយរដ្ឋាភិបាលគួរតែរៀបចំត្រៀមខ្លួនសម្រាប់ការកើនឡើងនៃអ្នកជំងឹ។ លោកបានធ្វើការព្រមានដូចនេះ ចំពេលដែលប្រទេសមួយចំនួនក្នុងទ្វីបអឺរ៉ុបបានចាប់ផ្ដើមអនុវត្តវិធានការរក្សាគម្លាតសង្គមឡើងវិញ។ ប្រទេសអាល្លឺម៉ង់បានប្រកាសច្បាប់ថ្មីក្រោយបុណ្យណូអែល រួមទាំងការកំណត់ចំនួនមនុស្សក្នុងពិធីជប់លៀង។ ទន្ទឹមនឹងនេះ ប្រទេសព័រទុយហ្គាល់បានបញ្ជាឱ្យបិទបារ និងក្លឹបរាត្រីចាប់ពីថ្ងៃទី២៦ ខែធ្នូតទៅ។ នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសលោក...

WHO៖ អ្នក​ចាក់​វ៉ាក់សាំងពេញលេញ ឬ​បាន​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ-១៩រួចហើយក៏ដោយ ក៏នៅតែអាច​ឆ្លងមេរោគអូមីក្រុងដែរ

WHO៖ អ្នក​ចាក់​វ៉ាក់សាំងពេញលេញ ឬ​បាន​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ-១៩រួចហើយក៏ដោយ ក៏នៅតែអាច​ឆ្លងមេរោគអូមីក្រុងដែរ

អន្តរជាតិ៖នាយកអង្គការសុខភាពពិភពលោកកំពុងព្រមានថាមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មី អូមីក្រុងកំពុងឆ្លងរាលដាលលឿនជាងមេរោគកូវីដ-១៩បំប្លែងខ្លួនទម្រង់ដែលតា។ នាយកអង្គការ WHO លោក Tedros Adhanom Ghebreyesus បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅទីស្នាក់ការកណ្តាលរបស់អង្គការនាទីក្រុងហ្សឺណែវកាលពីថ្ងៃចន្ទ។ វាជាសន្និសីទសារព័ត៌មានដោយផ្ទាល់លើកដំបូងរបស់អង្គការសុខភាពពិភពលោកក្នុងរយៈពេលជិតមួយឆ្នាំកន្លះ។ លោកTedros បាននិយាយថាពេលនេះអង្គការមានភស្តុតាងជាក់លាក់ដែលបញ្ជាក់ថា អូមីក្រុង កំពុងឆ្លងរាលដាលលឿនជាងមេរោគកូវីដទម្រង់ដែលតា។ លោក​បាន​បន្ថែម​ថាទោះបីជាអ្នក​ចាក់​វ៉ាក់សាំងពេញលេញ ឬ​អ្នកបាន​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ-១៩រួចហើយក៏ដោយ ក៏ពួកគេនៅតែអាច​ឆ្លងមេរោគអូមីក្រុងនេះដែរ។ ក្រុមហ៊ុនឱសថPfizer និង Moderna...

ចក្រភពអង់គ្លេសដាក់ប្រទេសចំនួន៦នៅតំបន់អាហ្វ្រិកក្នុងបញ្ជីក្រហម ដោយសារមេរោគកូវីដប្រភេទថ្មី

លោក Sajid Javid រដ្ឋមន្ត្រីសុខាភិបាលចក្រភពអង់គ្លេសបានមានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសអង់គ្លេសបានណែនាំលក្ខខណ្ឌធ្វើដំណើរថ្មីដ៏តឹងរ៉ឹងសម្រាប់ប្រទេសចំនួនប្រាំមួយក្នុងទ្វីបអាហ្រ្វិក រួមទាំងអាហ្រ្វិកខាងត្បូងផងដែរ ដោយសារតែមានការព្រួយបារម្ភកាន់តែខ្លាំងឡើងលើមេរោគកូវីដ-១៩ប្រភេទបំប្លែងខ្លួនថ្មី ដែលទើបរកឃើញ។ លោករដ្ឋមន្ត្រីសុខាភិបាលបានប្រកាសថា ចាប់ពីពេលរសៀលនៅថ្ងៃសុក្រនេះ អាហ្រ្វិកខាងត្បូង ណាមីប៊ី ហ្ស៊ីមបាវ៉េ បូតស្វាណា ឡេសូថូ និងអេសវ៉ាទីនី នឹងត្រូវបានបញ្ចូលទៅក្នុងបញ្ជីក្រហមនៃការធ្វើដំណើររបស់ប្រទេសអង់គ្លេស។ ជនជាតិអង់គ្លេសនិងអៀរឡង់ ដែលធ្វើដំណើរមកពីប្រទេសទាំងនេះចាំបាច់ត្រូវធ្វើចត្តាឡីស័ក ហើយពលរដ្ឋដែលមកពីបណ្ដាប្រទេសទាំងនេះពុំត្រូវបានអនុញ្ញាតឱ្យចូលចក្រភពអង់គ្លេសឡើយ។...

ចំនួនអ្នកស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 របស់អ៊ីរ៉ង់បានធ្លាក់ចុះក្រោម១០០នាក់ជាលើកដំបូងបន្ទាប់ពីរយៈពេល២៣៤ថ្ងៃ

ចំនួនអ្នកស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 របស់អ៊ីរ៉ង់បានធ្លាក់ចុះក្រោម១០០នាក់ជាលើកដំបូងបន្ទាប់ពីរយៈពេល២៣៤ថ្ងៃ

អន្តរជាតិ៖ក្រសួងសុខាភិបាលអ៊ីរ៉ង់បានរាយការណ៍កាលពីថ្ងៃចន្ទថាចំនួនអ្នកស្លាប់ថ្មីដោយសារជំងឺ COVID-19ចំនួន ៩៧នាក់ដែលជាចំនួនអ្នកស្លាប់ប្រចាំថ្ងៃមានលេខពីរខ្ទង់លើកដំបូងចាប់តាំងពីខែមីនាមក។ របាយការណ៍សង្ខេបប្រចាំថ្ងៃចុងក្រោយរបស់ក្រសួងបានអោយដឹងថា ករណីឆ្លងវីរុសថ្មីចំនួន ៥,៤២៧ ករណីត្រូវបានរកឃើញក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលនាំឱ្យការឆ្លងសរុបរបស់ប្រទេសឡើងដល់៦,០៨២,៨៦៥នាក់។ ជំងឺរាតត្បាតកូវីដ-១៩បានឆក់យកជីវិតមនុស្សចំនួន ១២៩,០៥៣នាក់នៅក្នុងប្រ​​​ទេសខណៈមនុស្សសរុបចំនួន ៥,៧៩៥,០៦០នាក់បានជាសះស្បើយពីជំងឺនៅទូទាំងប្រទេសអ៊ីរ៉ង់។ ដោយគិតត្រឹមថ្ងៃទី២៣ខែវិច្ឆិកា ប្រជាជនអ៊ីរ៉ង់ប្រមាណជាង ៥៦.៨លាននាក់បានទទួលវ៉ាក់សាំង COVID-19 លើកដំបូងរបស់ពួកគេ ហើយមនុស្សប្រមាណជាង ៤៥.១លាន...

រដ្ឋមន្ត្រី៖ បុគ្គលិកសុខាភិបាលជួរមុខអង់គ្លេសចាំបាច់ត្រូវអនុវត្តកាតព្វកិច្ចចាក់វ៉ាក់សាំង

រដ្ឋមន្ត្រី៖ បុគ្គលិកសុខាភិបាលជួរមុខអង់គ្លេសចាំបាច់ត្រូវអនុវត្តកាតព្វកិច្ចចាក់វ៉ាក់សាំង

លោក សាជីដ ចាវីដ រដ្ឋមន្ត្រីសុខាភិបាលចក្រភពអង់គ្លេស បានថ្លែងចំពោះមុខសមាជិកសភាថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នឹងក្លាយជាកាតព្វកិច្ចសម្រាប់បុគ្គលិកជួរមុខរបស់សេវាកម្មសុខភាពជាតិរបស់ចក្រភពអង់គ្លេស (NHS)។ លោករំពឹងថា ខែមេសាឆ្នាំក្រោយគឺជាឱសានវាទសម្រាប់បុគ្គលិកជាង ១០៣,០០០នាក់ ដើម្បីចាក់វ៉ាក់សាំងដូសមូលដ្ឋាន។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ការធ្វើដូចនេះគឺនឹងបន្ថែមការការពារមួយកម្រិតទៀតសម្រាប់ទាំងក្រុមគ្រូពេទ្យនិងអ្នកជំងឺ។ ប៉ុន្តែ​ក៏មានការ​ព្រួយ​បារម្ភថា ការអនុវត្តកាតព្វកិច្ចចាក់វ៉ាក់សាំងអាចធ្វើឱ្យបុគ្គលិកមួយចំនួនសម្រេចចិត្តចាកចេញពីការងារ ខណៈពេលដែលមន្ទីរពេទ្យកំពុងតែខ្វះខាតបុគ្គលិកស្រាប់។ លោក ចាវីដ បាននិយាយថា ច្រើនជាង...