ខ្សែប្រយុទ្ធឆ្នើម Lionel Messi រកបាន២គ្រាប់ម្នាក់ឯងជួយក្រុមអ្នកមានបារាំង PSG យកឈ្នះលើក្រុម RB Leipzig ក្នុងលទ្ធផល ៣-២ សម្រាប់ការប្រកួតពានរង្វាន់ UEFA Champions League ។ ក្រោយពីខកខានរកគ្រាប់បាល់ប៉ុន្មានប្រកួតមកនេះ នៅយប់មិញ Messi បានបង្ហាញភាពភ្ញាក់ផ្អើលទៅកាន់អ្នកគាំទ្រ។ ដោយ២គ្រាប់របស់ ...
រដ្ឋាភិបាលទីក្រុងតូក្យូមានបំណងបន្ធូរបន្ថយវិធានការរឹតត្បិតលើភោជនីយដ្ឋាននៅសប្ដាហ៍ក្រោយ បន្ទាប់ពីករណីឆ្លងមេរោគកូវីដ-១៩ថ្មីមានការធ្លាក់ចុះជាបន្ដបន្ទាប់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុក Jiji នៅថ្ងៃពុធ។ ទីភ្នាក់ងារ Jiji បានរាយការណ៍ដោយដកស្រង់ប្រភពព័ត៌មានថា ការបន្ធូរបន្ថយនឹងត្រូវប្រកាសនៅព្រឹកថ្ងៃព្រហស្បតិ៍ ហើយនឹងអនុវត្តចំពោះអាជីវកម្ម ដែលត្រូវបានបញ្ជាក់ថាអនុវត្តតាមវិធានការទប់ស្កាត់ការចម្លង។ ប៉ុន្ដែ តំណាងរដ្ឋាភិបាលទីក្រុងតូក្យូពុំទាន់បានឆ្លើយតបភ្លាមៗ ជុំវិញការលើកឡើងនេះនៅឡើយទេ។ ទីក្រុងតូក្យូនិងតំបន់ជាច្រើនរបស់ជប៉ុនបានដកការប្រកាសគ្រាអាសន្ននៅថ្ងៃទី១ ខែតុលា ដែលបានអនុវត្តអស់រយៈពេលជិត ៦ ខែមកហើយ។ ទោះជាយ៉ាងនេះក្ដី ...
ខេត្តបាត់ដំបង ៖ តាមរាយការណ៍បឋមអគ្គិភ័យ មួយបានឆាបឆេះឃ្លាំងស្តុកស៊ីទែនប្រេងសាំង និងរាលឆេះដល់តួរផ្ទះធំម្ចាស់លក់សំណង់យីហោ ម៉ាន់ ចៃ ស្ទើរទាំងស្រុងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និង សមត្ថកិច្ច ជំនាញចុះនាំយករថយន្តជាច្រើនគ្រឿងចេញអន្តរាគមន៍បាញ់ទឹកពន្លត់។ ហេតុការណ៍ភ្ញាក់ផ្អើលនៃ អគ្គិភ័យ នេះ បានកើត ឡើងនៅវេលា ម៉ោង ១៦និង ១៥នាទី ថ្ងៃទី ...
អត្ថបទ និង រូបភាព ទឹម រតនា ភ្នំពេញ៖ ជនសង្ស័យម្នាក់បន្ទាប់ពីធ្វើសកម្មភាពឆក់ការបូប ពីស្រ្តីម្នាក់កំពុងធ្វើដំណើរតាមដងផ្លូវ បានសម្រេចត្រូវកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌក្រសួងមហាផ្ទៃកំពុងល្បាត ឃើញឆក់ជាក់ស្ដែង ដេញប្រផាប់ប្រផីង ភ្លាមៗតែម្ដងរហូតឃាត់ខ្លួនបានសម្រេច។ ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យបានធ្វើឡើងនៅវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ នៅចំណុចផ្លូវរថភ្លើង ម្ដុំសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ និងបានធ្វើសកម្មភាពឆក់នៅចំណុចផ្លូវ១៩៨៦ មូលដ្ឋានសង្កាត់ភ្នំពេញថ្មី ...
តម្លៃផ្ទះថ្មីរបស់ប្រទេសចិនបានជាប់គាំងជាលើកដំបូងមិនធ្លាប់មាន ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២០។ តម្លៃផ្ទះថ្មីជាមធ្យមនៅក្នុងទីក្រុងធំៗរបស់ចិនចំនួន ៧០ មិនមានការផ្លាស់ប្តូរឡើយក្នុងខែកញ្ញា បើធៀបនឹងកំណើន ០,២% នៅក្នុងខែសីហា។ នេះបើយោងតាមទិន្នន័យ ដែលចេញដោយការិយាល័យស្ថិតិជាតិ (NBS) កាលពីថ្ងៃពុធ។ អ្នកវិភាគខ្លះបាននិយាយថា តម្លៃបានធ្លាក់ចុះ ០.០៨% ហើយខ្លះទៀតថាធ្លាក់ចុះ ០.១% ដោយផ្អែកលើការគណនារៀងៗខ្លួន ដែលអាចប្រែប្រួលបន្តិចបន្តួចតាមរូបមន្ដ ...
អង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFO) និយាយថា ខ្លួនទំនងជាបង្ខំឱ្យកាត់បន្ថយរបបអាហារសម្រាប់ប្រជាជនលើសពីកន្លះលាននាក់នៅភាគសាន នៃប្រទេសនីហ្សេរីយ៉ា ក្នុងរយៈពេលពីរទៅបីសប្តាហ៍ខាងមុខនេះ។ អង្គការ ដែលស្ថិតក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិនេះ កំពុងអំពាវនាវសុំជំនួយជាបន្ទាន់ក្នុងទំហំ ៥៥ លានដុល្លារសម្រាប់ការចំណាយនៅប៉ុន្មានសប្តាហ៍ខាងមុខនេះលើតំបន់ ដែលរងផលប៉ះពាល់ជាច្រើនឆ្នាំ ដោយសារជម្លោះ ហើយជាតំបន់ដែលមនុស្សរាប់លាននាក់បានរត់ភៀសខ្លួន។ អង្គការ WFO បានឱ្យដឹងថា ខ្លួនពុំមានធនធានបន្ថែមឡើយ ហើយថវិកាដែលប្រើប្រាស់លើការចែកចាយស្បៀងអាហារបន្ទាន់ក៏កំពុងតែជិតអស់ផងដែរ ដែលអាចទប់ទល់បានត្រឹមចុងខែនេះ។ ...
ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឱ្យដឹងថា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ល្ងាច មានភ្លៀងធ្លាក់កម្រិតខ្សោយ ទៅកម្រិតច្រើនបង្គួរ តាមបណ្តាឃុំ/សង្កាត់មួយចំនួនក្នុងស្រុកពញាឮ ស្រុកល្វាឯម ស្រុកកៀនស្វាយ ស្រុកអង្គស្នួល ស្រុកកណ្តាលស្ទឹង ស្រុកស្អាង ស្រុកកោះធំ និងក្រុងតាខ្មៅ ខេត្តកណ្តាល ។
ខេត្តបាត់ដំបង៖ បាតុភូតភ្លៀងរលឹមលាយឡំជាមួយផ្គររន្ទះបានបាញ់បណ្តាលអោយសត្វគោ ១១ក្បាលស្លាប់រាលពេញវាលស្រែ។ សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍អភូតហេតុរន្ទះបាញ់ខាងលើនេះបានកើតឡើងនៅវេលាម៉ោង០៩និង៣០នាទីព្រឹក នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ នៅចំណុចវាលប្រគោលអង់តែនទូរស័ព្ទដូនប្រេ ស្ថិតក្នុងក្រុមទី១៦ ភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ។ ហើយករណីរន្ទះបាញ់កើតឡើងខាងលើនេះដែរបណ្តាលអោយងាប់សត្វគោអ្នកស្រុកអស់ចំនួន ១១ក្បាល ក្នុងពេលតែមួយខណៈដែលពួកគាត់ប្រដេញអោយស៊ីស្មៅជុំគ្នានៅចំណុចខាងលើ ដែលម្ចាស់/ទី០១-ឈ្មោះ ម៉ៅ ...
បន្ទាយមានជ័យ៖ បន្ទាប់ពីជំនន់ទឹកភ្លៀងបានជន់លិច ហើយត្រូវបានស្រកទៅវិញ មិនទាន់បានប៉ុន្មានថ្ងៃផង ជំនន់ទឹកភ្លៀង ក៏ហូរធ្លាក់ពីប្រទេសថៃមកម្តងទៀត និងបានជន់លិចតំបន់មួយចំនួននៃក្រុងប៉ោយប៉ែត ដែលនេះជាលើកទី២ហើយ។ ជំនន់នេះ បានចាប់ផ្តើមនៅយប់ឈានចូលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១។ ក្នុងស្ថានភាពនេះ យ៉ាងហោចណាស់មានប្រជាពលរដ្ឋក្នុងភូមិចំនួន ៤ នៃក្រុងប៉ោយប៉ែត ត្រូវបានជន់លិច ដែលទឹកបានហូរធ្លាក់ពីប្រទេសថៃ តាមអូរព្រំដែនកម្ពុជា-ថៃ។ នេះបើយោងតាមរបាយការណ៍របស់អាជ្ញាក្រុងប៉ោយប៉ែត។ ...
© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021