Day: October 24, 2021

រុស្ស៊ីនិងតាជីគីស្ថានធ្វើសមយុទ្ធយោធារួមគ្នានៅជិតព្រំដែនអាហ្វហ្គានីស្ថានដើម្បីពង្រឹងសន្តិសុខក្នុងតំបន់

រុស្ស៊ីនិងតាជីគីស្ថានធ្វើសមយុទ្ធយោធារួមគ្នានៅជិតព្រំដែនអាហ្វហ្គានីស្ថានដើម្បីពង្រឹងសន្តិសុខក្នុងតំបន់

សមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំដឹកនាំដោយរុស្ស៊ី ត្រូវបានធ្វើឡើងនៅប្រទេសអាស៊ីកណ្តាល, តាជីគីស្ថានក្បែរព្រំដែនប្រទេសអាហ្វហ្គានីស្ថានដើម្បីពង្រឹងសន្តិសុខក្នុងតំបន់កាលពីថ្ងៃសៅរ៍។នេះបើយោងតាមការសែតNHKចេញផ្សាយនៅថ្ងៃទី២៤ខែតុលាឆ្នាំ២០២១។ ការសែតNHKបានផ្សាយថាអង្គការសន្ធិសញ្ញាសន្តិសុខរួមឬCSTO បានធ្វើសមយុទ្ធយោធារួមគ្នារយៈពេលប្រាំមួយថ្ងៃនេះមានកងទ័ពចូលរួមសរុបចំនួន ៤,០០០ នាក់។ អង្គការCSTO គឺជាសម្ព័ន្ធភាពយោធាដឹកនាំដោយរុស្ស៊ី ដែលមានប្រទេសជាអតីតសហភាពសូវៀត​ចំនួន៦ជាសមាជិក។ ការសែតខាងលើដដែលបានបន្តថាសមយុទ្ធនោះគឺផ្អែកលើសេណារីយ៉ូនៃការលុកលុយដោយក្រុមជ្រុលនិយមពីភាគខាងជើងអាហ្វហ្គានីស្ថាន។ ការឆ្លើយតបទៅនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក(ដ្រូន)របស់សត្រូវក៏មាននៅក្នុងរបៀបវីរៈនៃសមយុទ្ធនាពេលកន្លងទៅនេះផងដែរ។ លោក Sherali Mirzo រដ្ឋមន្ត្រីក្រសួងការពារជាតិតាជីគីស្ថាន​បានចង្អុលបង្ហាញពីការកើនឡើងនៃសកម្មភាពរបស់ក្រុមអ៊ីស្លាមជ្រុលនិយមនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ លោកបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងថា អាហ្វហ្គានីស្ថានកំពុងក្លាយជាកន្លែងក្តៅគគុកសម្រាប់ក្រុមភេរវករពិភពលោក ដែលបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ និងស្ថិរភាពក្នុងតំបន់។ ...

បេសកជនអាមេរិកសម្រាប់កូរ៉េខាងជើងជំរុញឱ្យរបបនេះបញ្ឈប់ការបង្កហេតុ, ត្រឡប់ចូលតុចរចារវិញ

បេសកជនអាមេរិកសម្រាប់កូរ៉េខាងជើងជំរុញឱ្យរបបនេះបញ្ឈប់ការបង្កហេតុ, ត្រឡប់ចូលតុចរចារវិញ

អន្តរជាតិ៖លោក Sung Kim បេសកជនអាមេរិកសម្រាប់ប្រទេសកូរ៉េខាងជើង បានជំរុញឱ្យរដ្ឋាភិបាលទីក្រុងព្យូងយ៉ាងបញ្ឈប់នូវអ្វីដែលលោកហៅថា ការបង្កហេតុ និងសកម្មភាពអស្ថិរភាពផ្សេងទៀត ហើយជំនួសមកវិញដោយការត្រឡប់ចូលតុដើម្បីចរចារជាមួយគ្នា។ លោក Kim បានជួបជាមួយសមភាគីកូរ៉េខាងត្បូងលោក Noh Kyu-dukនៅទីក្រុងសេអ៊ូលកាលពីថ្ងៃអាទិត្យ។ប្រេសិតនុយក្លែអ៊ែរអាមេរិករូបនេះបាននិយាយទៅកាន់អ្នកសារព័ត៌មានថាទីក្រុងវ៉ាស៊ីនតោនមិនមានចេតនាណាមួយដើម្បីបង្ករអរិភាពជាមួយរបបនេះ ហើយបានសម្តែងក្តីសង្ឃឹមថាកូរ៉េខាងជើងនឹងឆ្លើយតបជាវិជ្ជមានចំពោះការផ្សព្វផ្សាយជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក។ លោក Kim បាននិយាយថាសហរដ្ឋអាមេរិកបានត្រៀមខ្លួនធ្វើការជាមួយទីក្រុងព្យុងយ៉ាងដើម្បីផ្តល់ជំនួយមនុស្សធម៌ហើយទីក្រុងសេអ៊ូលនិងវ៉ាស៊ីនតោននឹងបន្តបន្តគោលដៅនិងគំនិត រួមទាំងការប្រកាសបញ្ចប់សង្គ្រាមកូរ៉េជាផ្លូវការ។ ថ្លែងទៅកាន់អ្នកយកព័ត៌មាន,ប្រេសិតនុយក្លេអ៊ែរកូរ៉េខាងត្បូងលោក Noh ...

កូរ៉េខាងជើងរិះគន់អាមេរិកជុំវិញភាពតានតឹងនៅកោះតៃវ៉ាន់

កូរ៉េខាងជើងរិះគន់អាមេរិកជុំវិញភាពតានតឹងនៅកោះតៃវ៉ាន់

អន្តរជាតិ៖រដ្ឋាភិបាលក្រុងព្យូងយ៉ាងបាន​រិះគន់​សហរដ្ឋអាមេរិក​ចំពោះ​ភាព​តានតឹង​កាន់តែខ្លាំង​ឡើង​ៗរវាងទីក្រុង​វ៉ាស៊ីនតោន​និងី​ក្រុង​ប៉េកាំង​ជុំវិញវិបត្តិនៅ​កោះ​តៃវ៉ាន់។ ដើម្បីឆ្លើយតបទៅនឹងការដាក់សម្ពាធយោធារបស់ចិនទៅលើកោះតៃវ៉ាន់, សហរដ្ឋអាមេរិកបានធ្វើសមយុទ្ធយោធាកាលពីដើមខែតុលានេះនៅលើដែនទឹកភាគនិរតីនៃកោះអូគីណាវ៉ាជាមួយប្រទេស ៥ ផ្សេងទៀតដែលក្នុងនោះក៏មានជប៉ុននិងអង់គ្លេសផងដែរ។ លោក Pak Myong Ho អនុរដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងជើងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាគោលបំណងនៃវត្តមានកងទ័ពអាមេរិកនៅកូរ៉េខាងត្បូងគឺដើម្បីដាក់សម្ពាធលើប្រទេសចិនខណៈពេលដែលការប្រមូលផ្តុំកម្លាំងទ្រង់ទ្រាយធំរបស់អាមេរិកនៅក្បែរកោះតៃវ៉ាន់គឺជាការប្តេជ្ញាចិត្តចំពោះប្រតិបត្តិការយោធាដែលផ្តោតលើប្រទេសកូរ៉េខាងជើងនៅពេលណាមួយ។ លោក Pak បានថ្លែងបន្តថានេះវាបង្ហាញថាអាមេរិកមានបំណងរារាំងកូរ៉េខាងជើងនិងចិនដែលជាប្រទេសប្រកាន់របបលទ្ធិសង្គមនិយម។ លោក​បាន​ការពារ​ជំហរ​របស់​ទីក្រុង​ប៉េកាំង​ដោយ​និយាយ​ថា​បញ្ហា​ទាក់ទង​នឹងកោះ​តៃវ៉ាន់​គឺ​ជា​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​ទាំងស្រុង៕

នីហ្សេរីយ៉ា៖អ្នកទោសជាង ៨០០ នាក់បានរត់គេចខ្លួនបន្ទាប់ពីខ្មាន់កាំភ្លើងបើកការវាយប្រហារទៅលើមន្ទីឃុំឃាំង នៅភាគនិរតីប្រទេសនីហ្សេរីយ៉ា

នីហ្សេរីយ៉ា៖អ្នកទោសជាង ៨០០ នាក់បានរត់គេចខ្លួនបន្ទាប់ពីខ្មាន់កាំភ្លើងបើកការវាយប្រហារទៅលើមន្ទីឃុំឃាំង នៅភាគនិរតីប្រទេសនីហ្សេរីយ៉ា

អន្តរជាតិ៖សេវាកម្មអប់រំកែប្រែរបស់ប្រទេសនេះបានបញ្ជាក់កាលពីថ្ងៃសៅរ៍ថាអ្នកទោសជាង ៨០០ នាក់បានរត់គេចខ្លួនបន្ទាប់ពីក្រុមខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណមួយក្រុមបើកការបាញ់ប្រហារទៅលើមជ្ឈមណ្ឌលឃុំឃាំងមួយនៅរដ្ឋ Oyoភាគនិរតីនៃប្រទេសនីហ្សេរីយ៉ា។ លោក Olanrewaju Anjorin អ្នកនាំពាក្យមណ្ឌលអប់រំកែប្រែនីហ្សេរីយ៉ា(NCoS)នៅក្នុងរដ្ឋ Oyo បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកទោសចំនួន ៨៣៧ នាក់ដែលកំពុងរង់ចាំការកាត់ទោសបានរត់គេចពីមជ្ឈមណ្ឌលសន្តិសុខកម្រិតមធ្យមនៅក្នុងតំបន់ Abolongo នៃរដ្ឋ បន្ទាប់ពីក្រុមខ្មាន់កាំភ្លើងបើកការបាញ់ប្រហារទៅលើទីតាំងកាលពីយប់ថ្ងៃសុក្រ។ លោក Anjorin បានឱ្យដឹងថា"ក្រុមខ្មាន់កាំភ្លើងបានទៅដល់មជ្ឈមណ្ឌល ប្រដាប់ដោយអាវុធទំនើបៗ ...

ព័ត៌មានពេញនិយម