Day: October 25, 2021

ក្រុមManUtd បរាជ័យក្នុងដីយ៉ាងធ្ងន់ធ្ងរក្រោមថ្វីជើងក្រុម Liverpool រហូត០-៥នៅលីគកំពូលអង់គ្លេស

ក្រុមManUtd បរាជ័យក្នុងដីយ៉ាងធ្ងន់ធ្ងរក្រោមថ្វីជើងក្រុម Liverpool រហូត០-៥នៅលីគកំពូលអង់គ្លេស

ក្រុមម្ចាស់ផ្ទះបិសាចក្រហម Manchester United បានបរាជ័យយ៉ាងធ្ងន់ធ្ងរក្រោមថ្វីជើងក្រុមភ្ញៀវហង្សក្រហម Liverpool ក្នុងលទ្ធផល ០-៥ សម្រាប់ការប្រកួតពានរង្វាន់ English Premier League នៅយប់មិញនេះ។ សម្រាប់ការប្រកួតសម្រាប់សប្ដាហ៍ទី០៩នេះដែរ ក្រុមភ្ញៀវសម្រុកនិងរកគ្រាប់បាល់បានជាបន្ដបន្ទាប់ ដោយត្រឹមតង់ទី១ប៉ុណ្ណោះ ពួកគេរកបាន៤គ្រាប់លើក្រុម Man Utd ទៅហើយ។ ខណៈដែលឈានចូលដល់តង់ទី២ ...

Barcelonaចាញ់ Real Madridក្នុងលទ្ធផល ១-២ក្នុងជំនួ El Clasico

Barcelonaចាញ់ Real Madridក្នុងលទ្ធផល ១-២ក្នុងជំនួ El Clasico

ក្នុងជំនួប El Clasicoរបស់អេស្ប៉ាញក្រុមអ្នកមានបុណ្យ Barcelona បានប្រកួតចាញ់ ក្រុមអធិរាជសReal Madridក្នុងលទ្ធផល ១-២។ ខ្សែការពារកណ្ដាលនិងជាចំណូលថ្មី David Alaba ជាអ្នករកគ្រាប់នាំមុខឲ្យ Madrid មុនពេល Lucas Vazquez ជាអ្នកបន្ថែមគ្រាប់ទីពីរអោយក្រុមភ្ញៀវ។ យ៉ាងណាមិញកីឡាករបម្រុង Sergio Aguero ...

អាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងរំដោះជំនន់ទឹកភ្លៀងឱ្យបានលឿន ខណៈទឹកបានវាយលុកខ្លាំងគំរាមកំហែងលិចក្រុងច្បារមន

អាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងរំដោះជំនន់ទឹកភ្លៀងឱ្យបានលឿន ខណៈទឹកបានវាយលុកខ្លាំងគំរាមកំហែងលិចក្រុងច្បារមន

អាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងរកមធ្យោបាយរំដោះជំនន់ទឹកភ្លៀងស្ទឹងព្រែកត្នោតឱ្យបានលឿន ខណៈទឹកបានវាយលុកខ្លាំងគំរាមកំហែងលិចក្រុងច្បារមន ដែលបង្កការលំបាកដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានឱ្យដឹងថា អាជ្ញាធរបានបើកទ្វារទឹកទម្លាក់មកផ្នែកខាងក្រោមមួយចំនួន ហើយនៅថ្ងៃទី២៤ខែតុលាម្សិលមិញនេះ អាជ្ញាធរ បានបិទទំនប់ស្ទឹងព្រែកត្នោតវិញ ដោយសារជាទូទៅមិនអាចបើកជាគំហុកបានទេ ព្រោះធ្វើឱ្យប៉ះពាល់មកដល់រាជធានីភ្នំពេញនិងខេត្តកណ្តាល។ ឯកឧត្តមបន្ថែមថា ការសម្រេចបើកទ្វារទឹកនៃសំណង់បង្ហៀរទឹកស្ទើរគ្រប់កន្លែង ដើម្បីការពារបាក់ស្រុតទំនប់ និងជន់លិចលំនៅឋាន និងដំណាំកសិផលរបស់ប្រជាពលរដ្ឋ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងច្រើនថ្ងៃជាប់ៗគ្នា។ ...

ចិនពន្យារពេលព្រឹត្តិការណ៍ម៉ារ៉ាតុងនៅរដ្ឋធានីប៉េកាំង ដោយសារមេរោគកូវីដ-១៩

ចិនពន្យារពេលព្រឹត្តិការណ៍ម៉ារ៉ាតុងនៅរដ្ឋធានីប៉េកាំង ដោយសារមេរោគកូវីដ-១៩

ប្រទេសចិនបានសម្រេចពន្យារពេលការរត់ម៉ារ៉ាតុងនៅរដ្ឋធានីប៉េកាំងរហូតដល់មានការជូនដំណឹងបន្ថែម ចំពេលមានការកើនឡើងនៃការឆ្លងមេរោគកូវីដ-១៩។ មន្ត្រីសុខាភិបាលកំពូលរបស់ប្រទេសនេះបានព្រមានថា ការផ្ទុះឡើងនៃករណីឆ្លងថ្មីត្រូវបានគេរំពឹងថានឹងបន្ដរីករាលដាលបន្ថែមទៀត។ រហូតមកទល់ពេលនេះ ចិនបានរាយការណ៍ករណីឆ្លងថ្មីច្រើនជាង ១៣៣ នាក់នៅទូទាំងខេត្តចំនួន ១១ ហើយករណីភាគច្រើនគឺជាមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មីប្រភេទដែលតា។ ការកើនឡើងអត្រាឆ្លងចុងក្រោយបំផុតនេះត្រូវបានគេចាត់ទុកថាជាការផ្ទុះឡើងដ៏ធំបំផុតនៅក្នុងប្រទេសមិនធ្លាប់មាន ចាប់តាំងពីការផ្ទុះចុងក្រោយកាលពីខែសីហានាឆ្នាំនេះនៅទីក្រុងណានជីង។ ការកើនឡើងនេះក៏បានបង្កើនការព្រួយបារម្ភអំពីសមត្ថភាពរបស់ប្រទេសចិនក្នុងការគ្រប់គ្រងការចម្លងមេរោគផងដែរ ជាពិសេសការត្រៀមខ្លួនរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាឆ្នាំ២០២២នៅពេលខាងមុខនេះ។ សូមជម្រាបជូនផងដែរថា ការរត់ម៉ារ៉ាតុងត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ​នៅ​ទីលាន Tiananmen និង​បញ្ចប់​នៅ​ទីលាន Celebration Square ...

សមាជិកគណៈរដ្ឋមន្ត្រីស៊ូដង់ត្រូវបានចាប់ខ្លួន ក្នុងហេតុការណ៍ដែលទំនងជារដ្ឋប្រហារ

សមាជិកគណៈរដ្ឋមន្ត្រីស៊ូដង់ត្រូវបានចាប់ខ្លួន ក្នុងហេតុការណ៍ដែលទំនងជារដ្ឋប្រហារ

របាយការណ៍មួយបានឱ្យដឹងថា ជនប្រដាប់អាវុធបានចាប់ខ្លួនសមាជិករដ្ឋាភិបាលអន្តរកាលរបស់ស៊ូដង់ជាច្រើនរូបនៅក្នុងផ្ទះរបស់ពួកគេ ខណៈដែលវិបត្តិនយោបាយរបស់ប្រទេសកាន់តែធ្លាក់ជ្រៅទៅៗ។ សមាជិកគណៈរដ្ឋមន្ត្រីរបស់ស៊ូដង់យ៉ាងតិចណាស់ ៤ រូបត្រូវបានទាហាន​មិន​ស្គាល់​អត្តសញ្ញាណ​ឃាត់ខ្លួន​ភ្លាមៗ​មុនពេលថ្ងៃរះនាថ្ងៃ​ចន្ទនេះ។ របាយការណ៍មួយបង្ហាញថា លោកនាយករដ្ឋមន្ត្រី Abdallah Hamdok ក៏ត្រូវបានចាប់ខ្លួនផងដែរ ប៉ុន្តែករណីនេះមិនត្រូវបានបញ្ជាក់ជាផ្លូវការនៅឡើយទេ។ មកទល់ពេលនេះ គេ​ពុំទាន់​ដឹង​ថា​នរណា​នៅពីក្រោយការបញ្ជាចាប់ខ្លួននេះទេ ហើយក្រុមយោធាក៏មិនបានធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះដែរ។ សាក្សីបាននិយាយថា អ៊ីនធឺណិតលែងដំណើរការនៅរដ្ឋធានី Khartoum ខណៈវីដេអូ​និងរូបភាពផ្សេងៗត្រូវបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលបង្ហាញពីហ្វូងមនុស្សកំពុងផ្ទុះកំហឹងនិងដុតសំបកកង់ឡាននៅតាមដងផ្លូវ។ ...

លីប៊ីប្រកាសផែនការសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងសភានាពេលខាងមុខ

លីប៊ីប្រកាសផែនការសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងសភានាពេលខាងមុខ

គណៈកម្មការរៀបចំការបោះឆ្នោតជាតិលីប៊ី (HNEC) កាលពីថ្ងៃអាទិត្យបានប្រកាសពីផែនការសម្រាប់ការបោះឆ្នោតប្រធានាធិបតីនិងសមាជិកសភានាពេលខាងមុខនេះ។ លោក Imad Al-Sayahប្រធាន HNEC បានប្រាប់សន្និសីទសារព័ត៌មាននៅ រដ្ឋធានីទ្រីប៉ូលីថា៖បើតាមផែនការថ្ងៃបោះឆ្នោតសម្រាប់ជុំទី ១ នៃការបោះឆ្នោតប្រធានាធិបតីត្រូវបានកំណត់នៅក្នុងសំណើរបស់ស្នងការដែលត្រូវបានអនុម័តដោយសភាតំណាងរាស្រ្ត។ លោក Al-Sayah បាននិយាយថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីជុំទីពីរនឹងត្រូវធ្វើឡើងក្នុងពេលដំណាលគ្នាជាមួយនឹងការបោះឆ្នោតសភា។ លោកបានបន្ថែមថា“ស្នងការនឹងប្រកាសលទ្ធផលនៃដំណើរការបោះឆ្នោតទាំងពីរក្នុងពេលដំណាលគ្នានៅពេលបញ្ចប់”។ លោក Al-Sayah ​ក៏បាននិយាយផងដែរថាទម្រង់បែបបទនៃការផ្តល់អនុសាសន៍នឹងត្រូវបានបញ្ចូលជាមុននៅលើគេហទំព័រផ្លូវការរបស់ HNEC ...

ប៉ាឡេស្ទីនថ្កោលទោសអ៊ីស្រាអែលជុំវិញផែនការសាងសង់លំនៅដ្ឋានថ្មីនៅតំបន់ West Bank

ប៉ាឡេស្ទីនថ្កោលទោសអ៊ីស្រាអែលជុំវិញផែនការសាងសង់លំនៅដ្ឋានថ្មីនៅតំបន់ West Bank

រដ្ឋាភិបាលប៉ាឡេស្ទីនកាលពីថ្ងៃអាទិត្យបានថ្កោលទោសប្រទេសអ៊ីស្រាអែលចំពោះការដាក់ឱ្យដេញដើម្បីសាងសង់លំនៅដ្ឋានថ្មីចំនួន ១,៣៥៥ខ្នងនៅក្នុងផែនការតាំងទីលំនៅរបស់ជនជាតិអ៊ីស្រាអែលនៅតំបន់West Bank។ ក្រសួងការបរទេសប៉ាឡេស្ទីនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា“ ការដាក់ឱ្យដេញថ្លៃដើម្បីសាងសង់លំនៅដ្ឋានជាង១,៣៥៥ខ្នងនេះគឺជាការតស៊ូរបស់អ៊ីស្រាអែល​ជាផ្លូវការដើម្បីបន្តការសាងសង់ការតាំងទីលំនៅនៅក្នុងទឹកដីប៉ាឡេស្ទីន”។ សេចក្តីថ្លែងការណ៍ខាងលើបានបន្ថែមថាអគារស្នាក់នៅដែលកំពុងដំណើរការនៅតំបន់West Bankនិងហ្សេរុយសាឡឹមខាងកើតគឺជា”ការមិនអើពើចំពោះជំហរអន្តរជាតិនិងសហរដ្ឋអាមេរិកដែលបដិសេធលើការតាំងទីលំនៅថ្មីដូច្នេះ”។ សេចក្ដីថ្លែងការណ៍​បាន​ព្រមាន​ពី​ផល​ប៉ះ​ពាល់សម្រាប់ «ឱកាសដើម្បី​សម្រេច​បាននូវ​សន្តិភាព​ដោយ​ផ្អែក​លើ​គោលការណ៍នៃ​ដំណោះស្រាយ​រដ្ឋ​ពីរ»។ សេចក្តីថ្លែងការណ៍ដដែលនេះបានទទូចថារដ្ឋាភិបាលអ៊ីស្រាអែលគឺជាអ្នក "ទទួលខុសត្រូវទាំងស្រុងនិងដោយផ្ទាល់ចំពោះផលវិបាកនៃការសម្រេចចិត្តរបស់ខ្លួន ដែលបានរំលោភលើបន្ទាត់ក្រហមទាំងនោះ"។ សូមជ្រាបថាកាលពីថ្ងៃអាទិត្យប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ថាអ៊ីស្រាអែលបានចេញឯកសារដេញថ្លៃសម្រាប់ការសាងសង់លំនៅដ្ឋានថ្មីប្រហែល១,៣៥៥ខ្នងនៅក្នុងតំបន់តាំងទីលំនៅWest Bank ដែលមានស្រាប់៕

រុស្ស៊ីដាក់បំរាមកូវីដ-១៩ជាថ្មីនៅទីក្រុងមូស្គូ និងទីក្រុងសាំង-ពេថើប៊ឺគក្រោយចំនួនអ្នកឆ្លងថ្មីកើនឡើងខ្ពស់ម្ដងទៀត

រុស្ស៊ីដាក់បំរាមកូវីដ-១៩ជាថ្មីនៅទីក្រុងមូស្គូ និងទីក្រុងសាំង-ពេថើប៊ឺគក្រោយចំនួនអ្នកឆ្លងថ្មីកើនឡើងខ្ពស់ម្ដងទៀត

ទីក្រុងធំៗចំនួន២របស់រុស្ស៊ីគឺទីក្រុងមូស្គូ និងសាំង-ពេថើប៊ឺគនឹងដាក់បំរាមលើសកម្មភាពសេដ្ឋកិច្ច ខណៈដែលករណីឆ្លងកូវីដ១៩កំពុងកើនឡើងខ្ពស់ម្តងទៀត។ ប្រទេសរុស្ស៊ីបានកត់ត្រាករណីថ្មីប្រចាំថ្ងៃលើសពី ៣ ម៉ឺននាក់ចាប់តាំងពីពាក់កណ្តាលខែតុលានិងឈានដល់កម្រិតខ្ពស់ប្រមាណ៣៧,០០០នាក់កាលពីថ្ងៃសៅរ៍។ លោកវ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី​បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយដើម្បីកំណត់បំរាមរយៈពេល ៩ ថ្ងៃពោលគឺចាប់ពីថ្ងៃទី ៣០ ខែតុលានិងជំរុញឱ្យក្រុងនានានៅទូទាំងប្រទេសរុស្ស៊ីអនុវត្តន៍តាមការណែនាំរបស់រដ្ឋាភិបាល។ ទីក្រុងម៉ូស្គូដែលមានចំនួនអ្នកឆ្លងខ្ពស់បំផុតនៅក្នុងប្រទេសនេះនឹងប្រកាសបំរាមពីរថ្ងៃមុនគឺចាប់ពីថ្ងៃទី ២៨ ខែតុលាដល់ថ្ងៃទី ៧ ខែវិច្ឆិកា។ នៅក្រោមបំរាមថ្មីនេះ, មានតែហាងលក់ដូរចំណីអាហារ ...

ព័ត៌មានពេញនិយម