អ៊ីរ៉ង់និងប៉ាគីស្ថានអំពាវនាវឱ្យមានទំនាក់ទំនងជិតស្និទ្ធ, ប្តេជ្ញាជួយអាហ្វហ្គានីស្ថាន
អន្តរជាតិ៖លោក Hossein Amir Abdollahianរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និង សមភាគីប៉ាគីស្ថាន,លោក Shah Mehmood Qureshi នៅថ្ងៃអង្គារសប្ដាហ៍នេះបានជួបពិភាក្សាគ្នាអំពីទំនាក់ទំនងទ្វេភាគី និងបញ្ហាក្នុងតំបន់ ជាពិសេសបញ្ហានៅអាហ្វហ្គានីស្ថាន។ កិច្ចប្រជុំខាងលើបានធ្វើឡើងនៅមុនកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសមកពីប្រទេសជិតខាងអាហ្វហ្គានីស្ថាននាទីក្រុងតេហេរ៉ង់នៅថ្ងៃពុធសប្ដាហ៍នេះ។ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយបន្ទាប់ពីកិច្ចប្រជុំនោះ,លោក Amir Abdollahian បាននិយាយថា៖ "យើងជឿជាក់ថាការបង្កើតរដ្ឋាភិបាលចម្រុះមួយ ដោយមានការចូលរួមពីគ្រប់ក្រុមជនជាតិភាគតិចនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន គឺជាយុទ្ធសាស្ត្រនយោបាយដ៏សំខាន់បំផុតសម្រាប់យើងទាំងអស់គ្នា"។ ...