Day: October 28, 2021

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅស្រុកកំពង់លែង

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅស្រុកកំពង់លែង

កំពង់ឆ្នាំង ៖ អនុវត្តតាមបទបញ្ជា របស់លោកឧត្តម សេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តនិងមាន ការសម្របសម្រួលនីតិវិធី ពីឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ឆ្នាំង នៅម៉ោង១៤៖០០នាទីរំលងអាធ្រាត្រ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់លែង ...

UNអំពាវនាវរកជំនួយបន្ថែមសម្រាប់ប្រជាជនស៊ីរី ខណៈរដូវរងាចូលមកដល់

UNអំពាវនាវរកជំនួយបន្ថែមសម្រាប់ប្រជាជនស៊ីរី ខណៈរដូវរងាចូលមកដល់

អន្តរជាតិ៖លោក Martin Griffiths ​អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌បាននិយាយកាលពីថ្ងៃពុធថា ប្រជាជនស៊ីរីត្រូវការជំនួយបន្ថែមទៀត នៅពេលដែលរដូវរងាខិតជិតមកដល់។ លោកបានប្រាប់ក្រុមប្រឹក្សាសន្តិសុខនៅក្នុងសន្និសីទសង្ខេបមួយថា ជីវិតប្រចាំថ្ងៃនៅក្នុងប្រទេសស៊ីរីកាន់តែមានលទ្ធភាពតិចទៅៗ។ប្រជាជនជាង ៩០ ភាគរយកំពុងរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ ហើយមនុស្សជាច្រើនត្រូវបានបង្ខំឱ្យធ្វើការជ្រើសរើសដ៏លំបាកបំផុតដើម្បីរកដំណោះស្រាយ។ ថែមពីលើនៃការកើនឡើងភាពក្រីក្រ វិបត្តិទឹក និងសន្តិសុខស្បៀងកាន់តែអាក្រក់ ប្រជាជនស៊ីរីក៏កំពុងប្រឈមមុខនឹងការងើបឡើងវិញនៃ COVID-19 ផងដែរ។ លោក Griffiths បាននិយាយថា ...

ចិនទទូចឱ្យ WB និង IMF ជួយអាហ្វហ្គានីស្ថាន

ចិនទទូចឱ្យ WB និង IMF ជួយអាហ្វហ្គានីស្ថាន

រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី កាលពីថ្ងៃពុធ បានជំរុញឱ្យធនាគារពិភពលោក (WB) និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បន្តការគាំទ្រផ្នែកហិរញ្ញប្បទានដល់អាហ្វហ្គានីស្ថាន ដែលបានជាប់គាំងជាសាច់ប្រាក់សម្រាប់ការកសាងប្រទេសឡើងវិញ។ បន្ទាប់ពីការឡើងកាន់កាប់អំណាចរបស់ក្រុមតាលីបង់ក្នុងខែសីហា ទ្រព្យសម្បត្តិរបស់ធនាគារកណ្តាលរាប់ពាន់លានដុល្លារត្រូវបានបង្កក ហើយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិបានផ្អាកការទទួលបានមូលនិធិ ទោះបីជាជំនួយមនុស្សធម៌បានបន្តក៏ដោយ។ ធនាគារក្នុងប្រទេសបានរីងអស់​​សាច់ប្រាក់ មន្ត្រី​រាជការ​ពុំទទួល​បាន​បៀវត្ស ហើយ​តម្លៃ​ម្ហូប​អាហារ​ក៏​ឡើង​ថ្លៃ។ IMF បាននិយាយកាលពីថ្ងៃអង្គារថា សេដ្ឋកិច្ចរបស់ប្រទេសអាហ្វហ្គានីស្ថានត្រូវបានកំណត់ថានឹងធ្លាក់ចុះដល់ទៅ ...

មេទ័ពកំពូលសហរដ្ឋអាមេរិក៖ “ការបាញ់សាកល្បងមីស៊ីលHypersonicរបស់ចិនគឺជារឿងដ៏គួរឱ្យបារម្ភ”

មេទ័ពកំពូលសហរដ្ឋអាមេរិក៖ “ការបាញ់សាកល្បងមីស៊ីលHypersonicរបស់ចិនគឺជារឿងដ៏គួរឱ្យបារម្ភ”

ឧត្តមសេនីយកំពូលរបស់សហរដ្ឋអាមេរិកលោក Mark Milley បានមានប្រសាសន៍ថា ការបាញ់សាកល្បងមីស៊ីលល្បឿនលឿនជាងសម្លេង (Hypersonic) របស់ចិនគឺជារឿងដ៏គួរឱ្យព្រួយបារម្ភ ហើយលោកបានប្រៀបប្រដូចព្រឹត្តិការណ៍នេះទៅនឹងការបាញ់បង្ហោះផ្កាយរណប Sputnik របស់សូវៀតក្នុងសម័យសង្គ្រាមត្រជាក់ ដែលបានជំរុញឱ្យមានការប្រកួតប្រជែងអាវុធ។ លោក Mark Milley បានថ្លែងដូចនេះក្នុងបទសម្ភាសន៍ជាមួយកាសែត Bloomberg News ហើយលោកបានសង្កត់ធ្ងន់ថា យោធាចិនកំពុងពង្រីកសមត្ថភាពយ៉ាងឆាប់រហ័ស។ ទន្ទឹមនេះ ...

WB៖ បញ្ហាបម្រែបម្រួលអាកាសធាតុនឹងផ្លាស់ទីលំនៅប្រជាជនអាហ្វ្រិកខាងកើតរាប់សិបលាននាក់នៅឆ្នាំ២០៥០

WB៖ បញ្ហាបម្រែបម្រួលអាកាសធាតុនឹងផ្លាស់ទីលំនៅប្រជាជនអាហ្វ្រិកខាងកើតរាប់សិបលាននាក់នៅឆ្នាំ២០៥០

ធនាគារពិភពលោក (World Bank) បាននិយាយកាលពីថ្ងៃពុធថា ការប្រែប្រួលអាកាសធាតុនឹងបង្ខំឱ្យប្រជាជនអាហ្វ្រិកខាងកើតរាប់សិបលាននាក់បោះបង់ចោលផ្ទះរបស់ពួកគេក្នុងរយៈពេលបីទសវត្សរ៍ខាងមុខ បើទោះបីជាគម្រោងកាត់បន្ថយផលប៉ះពាល់ទៅលើតំបន់នេះត្រូវបានដាក់ឱ្យអនុវត្តក្ដី។ ធនាគារពិភពលោកបានបញ្ជាក់តាមរយៈរបាយការណ៍មួយ ដែលបានចេញផ្សាយ៤ថ្ងៃមុនពេលកិច្ចប្រជុំកំពូលអាកាសធាតុរបស់អង្គការសហប្រជាជាតិ COP26 ចាប់ផ្តើមនៅទីក្រុង Glasgow ថា ប្រជាជនដែលរងផលប៉ះពាល់នឹងរាប់បញ្ចូលទាំងកសិករដែលរងគ្រោះដោយគ្រោះរាំងស្ងួត កសិករដែលកំពុងស្វែងរកដីបង្កបង្កើនផលថ្មី ឬការងារផ្សេងៗគ្នានៅក្នុងទីក្រុង។ ប្រទេសចំនួនប្រាំនៅតំបន់អាហ្រ្វិកខាងកើតរួមមានកេនយ៉ា រវ៉ាន់ដា តង់ហ្សានី អ៊ូហ្គង់ដា និងប៊ូរុនឌី ...

យ៉ាងហោចណាស់មនុស្ស៥នាក់ស្លាប់បាត់ជីវិត និងរបួស០១នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់

យ៉ាងហោចណាស់មនុស្ស៥នាក់ស្លាប់បាត់ជីវិត និងរបួស០១នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់

បាត់ដំបង៖នៅព្រឹកនៅ ថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២១ យ៉ាងហោចណាស់មនុស្ស៥នាក់ស្លាប់បាត់ជីវិត និងរបួស០១នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់ ។ ហេតុការណ៍នេះកើតឡើងនៅលើ កំណាត់ ផ្លូវជាតិ លេខ ៥ ដែល កំពុង ស្ថាបនា ស្ថិតនៅ ចំណុចក្រុមទី ៧ ភូមិ ...

អ៊ីរ៉ង់​ត្រៀមខ្លួនរួចរាល់ដើម្បី​បន្ត​កិច្ចចរចា​នុយក្លេអ៊ែរ​និង ជម្រុញឱ្យអាមេរិកមានឥរិយាបថស្មោះត្រង់

អ៊ីរ៉ង់​ត្រៀមខ្លួនរួចរាល់ដើម្បី​បន្ត​កិច្ចចរចា​នុយក្លេអ៊ែរ​និង ជម្រុញឱ្យអាមេរិកមានឥរិយាបថស្មោះត្រង់

អន្តរជាតិ៖អ្នកការទូតកំពូលអ៊ីរ៉ង់បាននិយាយកាលពីថ្ងៃពុធថា ពួកគេត្រៀមខ្លួនរួចរាល់ដើម្បីចាប់ផ្តើមកិច្ចចរចាស្តីពីការស្រោចស្រង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរឱ្យរស់ឡើងវិញ។ ប៉ុន្តែអ៊ីរ៉ង់ចង់ឱ្យប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden មានឥរិយាបថស្មោះត្រង់។ លោក Hossein Amir-Abdollahian រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បាននិយាយថា មេដឹកនាំនៅទីក្រុង Tehran ចង់ឱ្យលោក Biden ដោះលែងទ្រព្យសម្បត្តិចំនួន ១០ ពាន់លានដុល្លារ។ ទណ្ឌកម្ម​របស់​អាមេរិក​បាន​បង្កក​មូលនិធិ​អ៊ីរ៉ង់ ដែល​ភាគច្រើន​បានមកពី​ការនាំចេញ​ប្រេង និង​ឧស្ម័ន​នៅក្នុង​ធនាគារ​បរទេស។ ...

មន្រ្តីជាន់ខ្ពស់​តាលីបង់​ជួបពិភាក្សាជាមួយ​ប្រេសិត​មក​ពី​១៤​ប្រទេសនៅកាតា

មន្រ្តីជាន់ខ្ពស់​តាលីបង់​ជួបពិភាក្សាជាមួយ​ប្រេសិត​មក​ពី​១៤​ប្រទេសនៅកាតា

អន្តរជាតិ៖មន្រ្តី​ជាន់​ខ្ពស់​របស់​ក្រុម​តាលីបង់​បាន​ជួប​ជាមួយ​ប្រេសិត​មក​ពី​ប្រទេស​ជាច្រើន​នៅ​ថ្ងៃ​ពុធសប្ដាហ៍នេះ។ លោក Amir Khan Muttaqi រដ្ឋមន្ត្រីការបរទេសស្តីទីនៃរដ្ឋាភិបាលបណ្តោះអាសន្នតាលីបង់បានជួបពិភាក្សាគ្នាជាមួយនឹងឯកអគ្គរដ្ឋទូតនិងអ្នកតំណាងពិសេសមកពី ១៤ ប្រទេស រួមទាំងប្រទេសជប៉ុន អាល្លឺម៉ង់ និងហូឡង់នៅរដ្ឋធានី Doha របស់ប្រទេសកាតា។ អ្នក​នាំពាក្យ​តាលីបង់​និយាយ​ថា លោក Muttaqi បាន​ស្នើ​ឱ្យ​ប្រទេស​នានា​ទទួល​ស្គាល់​រដ្ឋាភិបាល​តាលីបង់។ លោកក៏បានស្វែងរកកិច្ចសហប្រតិបត្តិការពីបណ្ដារប្រទេសទាំងនោះផងដែរ ដើម្បីឲ្យសហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀតដោះលែងទ្រព្យសម្បត្តិរបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថាននៅក្រៅប្រទេស។ ...

មេដឹកនាំ​អាស៊ាន​សម្ដែងក្ដីបារម្ភ​ពី​ភាព​តានតឹង​រវាង​អាមេរិក និង​ចិននៅសមុទ្រចិនខាងត្បូង

មេដឹកនាំ​អាស៊ាន​សម្ដែងក្ដីបារម្ភ​ពី​ភាព​តានតឹង​រវាង​អាមេរិក និង​ចិននៅសមុទ្រចិនខាងត្បូង

អន្តរជាតិ៖មេដឹកមកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍បានសម្តែងការព្រួយបារម្ភរបស់ពួកគេចំពោះជម្លោះកាន់តែស៊ីជម្រៅរវាងសហរដ្ឋអាមេរិក និងចិនជុំវិញសមុទ្រចិនខាងត្បូង និងបញ្ហាផ្សេងៗទៀត។ កិច្ចប្រជុំកំពូលអាស៊ីបូព៌ាបានធ្វើឡើងតាមប្រព័ន្ធអ៊ីធើណែតកាលពីថ្ងៃពុធដោយមានការចូលរួមពីសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ជប៉ុន សហរដ្ឋអាមេរិក ចិន និងប្រទេសដទៃទៀត។ បញ្ហានៅសមុទ្រចិនខាងត្បូងក្លាយជាប្រធានបទដ៏​សំខាន់​មួយ ​ ខណៈ​ក្រុង​ប៉េកាំង​បាន​និង​កំពុង​បង្កើន​សកម្មភាព​យោធា​នៅ​ទីនោះដោយ រួមបញ្ចូលទាំងការកសាងកោះសិប្បនិម្មិត និងមូលដ្ឋានយោធា។ នៅក្នុងសកម្មភាពជាក់ស្តែងមួយ ដើម្បីទប់ទល់នឹងឥទ្ធិពលចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក, សហរដ្ឋអាមេរិកបានបង្កើតក្របខ័ណ្ឌសន្តិសុខដែលគេស្គាល់ថាជាកតិកាសញ្ញាសន្តិសុខAUKUS ជាមួយអូស្ត្រាលី និងអង់គ្លេស។ នៅក្នុងកិច្ចប្រជុំនេះ, ប្រធានាធិបតីអាមេរិកលោក ...

ព័ត៌មានពេញនិយម