Day: October 29, 2021

ស្ថានភាពទឹកស្ទឹងមង្គលបូរីនិងសិរីសោភ័ណមានការកើនឡើងវិញ ក្រោយមានភ្លៀងធ្លាក់មួយមេ

ស្ថានភាពទឹកស្ទឹងមង្គលបូរីនិងសិរីសោភ័ណមានការកើនឡើងវិញ ក្រោយមានភ្លៀងធ្លាក់មួយមេ

បន្ទាយមានជ័យ៖ ក្រោយមានភ្លៀងធ្លាក់មួយមេទល់ភ្លឺនៅខេត្តបន្ទាយមានជ័យស្ថានភាពទឹកស្ទឹងមង្គលបូរីនិងសិរីសោភ័ណហាក់មានការហក់ឡើងវិញ។ ភ្លៀងធ្លាក់មួយយប់ទល់ភ្លឺរហូតដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ស្ថានភាពទឹកស្ទឹងមានការកើនឡើងខ្លាំងគួរឲ្យព្រួយបារម្ភ។ លោក ឡាយ សុធី អនុប្រធានមន្ទីធនធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យបានប្រាប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ថា៖ស្ថានភាពទឹកនៅខេត្តបន្ទាយមានជ័យគឺមានការកើនឡើងនៅពេលមានភ្លៀងធ្លាក់មួយយប់ទាល់ភ្លឺនៅ ដងស្ទឹងមង្គលបូរីចំណុចសំណង់ពោធិ៍២ដើមកម្រិតទឹកមានកម្ពស់៤,៧៣ម៉ែត្រកើនឡើង៣ហ៊ុន ដងស្ទឹងសិរីសោភ័ណកម្រិតទឹកមានកម្ពស់៧,៥៤ម៉ែត្រកើនឡើង៤ហ៊ុន និងចំណុចអូរខៃដនក្រុងប៉ោយប៉ែតកម្រិតទឹកមានកម្ពស់៤,៧ម៉ែត្រ កើនឡើង០,១៣ម៉ែត្រ។ គួររំលឹកថា៖ខេត្តបន្ទាយមានជ័យទឹកជំនន់នៅបន្តលិច៣ស្រុក/ក្រុងបងប្អូនប្រជាពលរដ្ឋនៅទីទួលសុវត្ថិភាពចំនួន១,៣៥៨គ្រួសារត្រូវបានត្រឡប់ទៅលំនៅដ្ឋានវិញ៤៦៤គ្រួសាររហូតដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១។១.ក្រុងប៉ោយប៉ែតទាំង៣សង្កាត់រយៈពេល២លើកដែលប៉ៈពាល់ជនលិចផ្ទៈសំបែងប្រជាពលរដ្ឋ និងផលដំណាំកសិកម្មនិងជម្លៀសបងប្អូនប្រជាពលរដ្ឋរកទីទួលសុវត្ថិភាពចំណុច៥គោលដៅដែលមានប្រជាពលរដ្ឋចំនួន៤០០គ្រួសារដោយទឹកជំននបានស្រកប្រជាពលរដ្ឋ២៩គ្រួសារបានប្រឡប់ទៅលំដៅដ្ឋានវិញ។២.ស្រុកមង្គលបូរីទឹកជំនន់បានប៉ៈពាលផ្ទៈសំបែងប្រជាពលរដ្ឋចំនួន១០ឃុំស្មើ៦៦ភូមិប៉ៈពាល់ប្រជាពលរដ្ឋ២.៨២១គ្រួសារហើយជម្លៀសរកទីទួលសុវត្ថិភាពចំនួន៣០៩គ្រួសារលិចស្រូវ៨,១៩៥ហិកតាដំណាំរួមផ្សំ២៨ហិកតា សត្វពាហណៈ១៦១ក្បាល ...

ខេត្តប៉ៃលិនសម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលសិក្សាសហគមន៍បរយ៉ាខា ដែលជាជំនួយរបស់ប្រជាជនជប៉ុន

ខេត្តប៉ៃលិនសម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលសិក្សាសហគមន៍បរយ៉ាខា ដែលជាជំនួយរបស់ប្រជាជនជប៉ុន

ខេត្តប៉ៃលិន បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារមជ្ឈមណ្ឌលសិក្សាសហគមន៍បរយ៉ាខា ដែលជាជំនួយរបស់ប្រជាជនជប៉ុន តាមរយ:អង្គការកុមារឥតព្រំដែនអន្តរជាតិនៅកម្ពុជា ។ មជ្ឈមណ្ឌលសិក្សានេះ ស្ថិតនៅភូមិបរយ៉ាខា សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ការកសាងមជ្ឈមណ្ឌលសិក្សានេះ គឺដើម្បីកសាងសមត្ថភាពយុវជនក្នុងខេត្តប៉ៃលិន និងការពង្រឹងមជ្ឈមណ្ឌលសិក្សាសហគមន៍ផងដែរ។ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ រាជ រដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ ...

Dortmundនឹងលក់ Bellingham   បើក្លិបណាមួយហ៊ានចាយលុយធំ

Dortmundនឹងលក់ Bellingham បើក្លិបណាមួយហ៊ានចាយលុយធំ

ថ្មីៗនេះមានដំណឹងថាយុវជនឆ្នើម Jude Bellingham របស់Borussia Dortmund ដែលលេងនៅតំបន់បម្រើ វ័យ១៨ ឆ្នាំនឹងចាកចេញទៅលេងនៅលីគអង់គ្លេស ។Bellingham ត្រូវបានក្លិប Dortmund ចាយលុយជិត ២០ លានផោនទិញយកមក ទើបតែបានរយៈពេល ១ ឆ្នាំប៉ុណ្ណោះ ហើយឥឡូវលេចលឺថាក្លិបធំៗ ៣ នៅអង់គ្លេសកំពុងចង់បាន ...

ឆេះការ៉ាស់សាំងមួយកន្លែងរងរបួសមនុស្សម្នាក់ខូចខាតរថយន្តពីរគ្រឿង

ឆេះការ៉ាស់សាំងមួយកន្លែងរងរបួសមនុស្សម្នាក់ខូចខាតរថយន្តពីរគ្រឿង

បន្ទាយមានជ័យ÷យ៉ាងហោចណាស់មនុស្សម្នាក់បានរងរបួសបែកក្បាលនិងរលាកភ្លើងចំណែករថយន្ត ២គ្រឿងត្រូវបានអគ្គិភ័យលេបត្របាក់ខណៈពេលដែលម្ចាស់បើកហើយរថយន្តកិនចំធុងហ្គាសបណ្តាលឲ្យផ្ទុះនិងបង្កជាអគ្គិភ័យផ្អើលទាំងព្រឹក.។ ហេតុការណ៍នេះដែរបានកើតឡើងនៅវេលាម៉ោងម៉ោង ៧និង ២០នាទីថ្ងៃទី ២៩ ខែតុលាឆ្នាំ ២០២១នៅចំណុចភូមិអូរអំបិលសង្កាត់អូរអំបិលក្រុងសេរីសោភ័ណ្ឌខេត្តបន្ទាយមានជ័យ។ មូលហេតុបណ្ដាលមកពីការធ្វេសប្រហែសរបស់ម្ចាស់ហ្គារ៉ាសសាំងឈ្មោះជាលីអាយុជាង ៦៨ឆ្នាំបានបើករថយន្តកិនចំកណ្ដាលធុងហ្គាស​បណ្តាលឱ្យផ្ទុះនិងបង្កជាអគ្គីភ័យតែម្ដង។ ក្នុងហេតុការណ៍នេះដែលឃើញមានវត្តមានឯកឧត្តមអ៊ុរាត្រីអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យនិងលោកឧត្តមសេនីយ៍ទោសិទ្ធឡោះ បានដឹកនាំកម្លាំងទាំងបី១/យោធាខេត្តបន្ទាយមានជ័យ២/កងរាជអាវុធហត្ថនិងនគរបាល យករថយន្តសង្គ្រោះពន្លត់អគ្គីភ័យជួយសង្គ្រោះទាន់ពេលវេលា។នៅវេលាម៉ោង ៨និង ១៥នាទីព្រឹកថ្ងៃដដែល។ ក្នុងហេតុការណ៍នោះ ឈ្មោះ ជាលីអាយុ៦៨ឆ្នាំ រងគ្រោះបែកក្បាលនិងរលាកភ្លើងតិចតួចដោមានការខូចខាតរថយន្តចំនួនពីរគ្រឿងរថយន្តដឹកសាំងមួយគ្រឿងខេមធើមួយគ្រឿងនិងរថយន្តម៉ាកសាយអនមួយគ្រឿងផងដែរ។ ទោះជាយ៉ាងណាជុំវិញបញ្ហាករណីអគ្គីភ័យនេះមជ្ឈដ្ឋាននានាបានលើកឡើងថាកន្លែងការ៉ាសសាំងខាងលើនេះមានការធ្វើប្រហែលខ្លាំងនិងបានបណ្តាលឲ្យមានការឆាបឆេះជាញឹកញាប់ផងដែរ៕

ប្រធានាធិបតី៖សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ នឹងបើកបេសកកម្មការទូតនៅហ្សេរុយសាឡឹម

ប្រធានាធិបតី៖សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ នឹងបើកបេសកកម្មការទូតនៅហ្សេរុយសាឡឹម

អន្តរជាតិ៖សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) នឹងបេសកកម្មការទូត និងពាណិជ្ជកម្មនៅទីក្រុងហ្សេរុយសាឡឹម។ លោក Felix Tshisekedi ប្រធានាធិបតីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ​និងជាប្រធានសហភាពអាហ្រ្វិក (AU) បច្ចុប្បន្នបានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលlok Naftali Bennett ក្នុងទីក្រុងហ្សេរុយសាឡឹមកាលពីថ្ងៃព្រហស្បតិ៍។នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យលោកBennettដែលត្រូវបានដកស្រង់ចេញផ្សាយដោយការសែតចិនស៊ីនហ៊ួរនៅថ្ងៃទី២៩ខែតុលាឆ្នាំ២០២១។ លោកTshisekedi បានថ្លែងថា៖ “ប្រទេសរបស់លោកនឹងបើកតំណាងការទូត និងពាណិជ្ជកម្មនៅក្រុងហ្សេរុយសាឡឹម, ដោយបន្ថែមថាលោកគាំទ្រ "ការចូលជាសមាជិករបស់អ៊ីស្រាអែលជាអ្នកសង្កេតការណ៍នៅ AU ...

ក្រុមមេដឹកនាំ G20 យល់ព្រមលើ “សកម្មភាពបន្ទាន់” ដើម្បីឈានដល់គោលដៅកំណត់ការឡើងកំដៅផែនដី១.៥អង្សាសេ

ក្រុមមេដឹកនាំ G20 យល់ព្រមលើ “សកម្មភាពបន្ទាន់” ដើម្បីឈានដល់គោលដៅកំណត់ការឡើងកំដៅផែនដី១.៥អង្សាសេ

អន្តរជាតិ៖ក្រុមមេដឹកនាំប្រទេស G20 ដែលគ្រោងនឹងជួបគ្នានៅទីក្រុងរ៉ូមសម្រាប់កិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃដែលនឹងចាប់ផ្តើមនៅថ្ងៃសៅរ៍សប្ដាហ៍នេះ ត្រូវបានគេរាយការណ៍ថាបានយល់ព្រមចាត់វិធានការជាបន្ទាន់ដើម្បីរក្សាគោលដៅ កំណត់ការឡើងកំដៅផែនដីដល់ ១.៥ អង្សាសេ។ យោងតាមសេចក្តីព្រាងថ្លែងការណ៍កំរាស់ ១១ ទំព័រដែលទទួលបានដោយសារព័ត៌មានReuters, ក្រុមមេដឹកនាំបានចែករំលែកទស្សនៈថាពួកគេនឹងបញ្ឈប់រាល់ការផ្តល់មូលនិធិដល់រោងចក្រដុតធ្យូងថ្មបរទេស។ ស្តីពីធ្យូងថ្មក្នុងស្រុក, សេចក្តីព្រាងថ្លែងការណ៍នេះ ក៏បានបញ្ចូលការសន្យារបស់មេដឹកនាំក្នុងកិច្ចខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីជៀសវាងការកសាងសមត្ថភាពផលិតថាមពលធ្យូងថ្មថ្មីៗដែលមិនមានការកែលំអ ដោយគិតគូរពីកាលៈទេសៈជាតិរបស់ពួកគេផ្ទាល់។ សេចក្តីព្រាងថ្លែងការណ៍នេះបានបន្តថាពួកគេក៏បានទទួលស្គាល់ពីភាពពាក់ព័ន្ធនៃការសម្រេចបាននូវការបំភាយឧស្ម័នផ្ទះកញ្ចក់សុទ្ធជាសកល ឬអព្យាក្រឹតភាពកាបូនដែលនឹងឆ្ពោះទៅមុខផងដែរ។ សេចក្តីថ្លែងការណ៍ក៏និយាយផងដែរថា ពួកគេនឹងកាត់បន្ថយការបំភាយឧស្ម័នមេតានជាសកលយ៉ាងហោចណាស់ ...

ក្រុមអតីតមេដឹកនាំពិភពលោកនិងឥស្សរជនបានបញ្ជាក់ថា ការខ្ជះខ្ជាយវ៉ាក់សាំងគឺជារឿងអសីលធម៌ ខណៈពេលដែលមនុស្សរាប់ពាន់នាក់កំពុងស្លាប់ដោយសារមេរោគជារៀងរាល់ថ្ងៃ

ក្រុមអតីតមេដឹកនាំពិភពលោកនិងឥស្សរជនបានបញ្ជាក់ថា ការខ្ជះខ្ជាយវ៉ាក់សាំងគឺជារឿងអសីលធម៌ ខណៈពេលដែលមនុស្សរាប់ពាន់នាក់កំពុងស្លាប់ដោយសារមេរោគជារៀងរាល់ថ្ងៃ

អតីតមេដឹកនាំពិភពលោកនិងឥស្សរជនពិភពលោកជាង ១៦០ រូប តាមរយៈលិខិតមួយ បានអំពាវនាវឱ្យចក្រភពអង់គ្លេសនិងប្រទេសអ្នកមានផ្សេងទៀតបញ្ជូនវ៉ាក់សាំង ដែលលើសនិងស្ដុកទុកចោលក្នុងឃ្លាំងចំនួនរាប់លានដូស ទៅកាន់ប្រទេសអភិវឌ្ឍន៍តិចតួចជាបន្ទាន់។ ក្រុមអតីតមេដឹកនាំពិភពលោកនិងឥស្សរជនបានបញ្ជាក់ថា ការខ្ជះខ្ជាយវ៉ាក់សាំងគឺជារឿងអសីលធម៌ ខណៈពេលដែលមនុស្សរាប់ពាន់នាក់កំពុងស្លាប់ដោយសារមេរោគជារៀងរាល់ថ្ងៃ។ ការអំពាវនាវ ដែលបានធ្វើឡើងតាមរយៈលិខិតនេះ ត្រូវបានរៀបចំដោយអតីតនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Gordon Brown។ លិខិតនេះត្រូវបានផ្ញើជូនលោកនាយករដ្ឋមន្រ្តីអ៊ីតាលី Mario Draghi ដែលកំពុងធ្វើជាម្ចាស់ផ្ទះរបស់កិច្ចប្រជុំក្រុមប្រទេស G20 ...

ស្តេចរបស់ប្រទេសហ្ស៊កដានីសង្កត់ធ្ងន់ពីសារៈសំខាន់ក្នុងការស្ដារស្ថិរភាពនៅតំបន់មជ្ឈិមបូព៌ា

ស្តេចរបស់ប្រទេសហ្ស៊កដានីសង្កត់ធ្ងន់ពីសារៈសំខាន់ក្នុងការស្ដារស្ថិរភាពនៅតំបន់មជ្ឈិមបូព៌ា

ព្រះអង្គ Abdullah ព្រះមហាក្សត្ររបស់ប្រទេសហ្ស៊កដានី ក្នុងអំឡុងដំណើររបស់ទ្រង់ទៅកាន់ចក្រភពអង់គ្លេសនិងបានយាងសំណេះសំណាលជាមួយលោក Boris Johnson នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស កាលពីថ្ងៃព្រហស្បតិ៍ បានលើកឡើងពីសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីជួយស្ដារស្ថិរភាពនៅតំបន់មជ្ឈិមបូព៌ា ។ ក្នុងជំនួបនេះ លោក Boris Johnson បានអបអរសាទរប្រជាជនហ្ស៊កដានីក្នុងខួបមួយសតវត្សរបស់ពួកគេ ហើយបានរំលឹកឡើងវិញនូវទំនាក់ទំនងមិត្តភាពដ៏ជិតស្និទ្ធ និងយូរអង្វែងរបស់ចក្រភពអង់គ្លេសជាមួយប្រទេសនេះ។ នៅមុនកិច្ចប្រជុំកំពូលអាកាសធាតុ COP26 ...

មេដឹកនាំបារាំងនិងអូស្ត្រាលីជួបទល់មុខគ្នាជាលើកដំបូងក្រោយជម្លោះនាវាមុជទឹក

មេដឹកនាំបារាំងនិងអូស្ត្រាលីជួបទល់មុខគ្នាជាលើកដំបូងក្រោយជម្លោះនាវាមុជទឹក

ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង និងនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក ស្កុត មូរីសុន បានជួបពិភាក្សាគ្នាទល់មុខជាលើកដំបូង ចាប់តាំងពីប្រទេសអូស្ដ្រាលីបានរំសាយចោលកិច្ចព្រមព្រៀងផលិតនាវាមុជទឹកជាមួយបារាំង និងបានងាកមករកភាពជាដៃគូជាមួយសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសវិញ។ ការិយាល័យរបស់លោក ម៉ាក្រុង បានឱ្យដឹងថា លោកប្រធានាធិបតីបានប្រាប់លោកនាយករដ្ឋមន្ត្រីតាមទូរស័ព្ទថា ហេតុការណ៍កាលពីខែមុនបានធ្វើឱ្យខូចខាតដល់ការជឿទុកចិត្តរវាងប្រទេសទាំងពីរ។ ចំណែកឯការិយាល័យរបស់លោកនាយករដ្ឋមន្ត្រីអូស្ដ្រាលីបាននិយាយថា មេដឹកនាំទាំងពីរមានការពិភាក្សាដ៏ស្មោះត្រង់។ គួររំលឹកផងដែរថា ទីក្រុងប៉ារីសមានការខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីប្រទេសអូស្ត្រាលីបានលុបចោលកិច្ចព្រមព្រៀងផលិតនាវាមុជទឹកចំនួន ១២ ...

ព័ត៌មានពេញនិយម

លោកគ្រូជោគជ័យ ឈ្មោះប៊ុនរស្មី ហៅ ប៊ុន ផាក (Bun Park) ជំនាញបោក ឈានដល់តាំងខ្លួនជាមេធាវី បង្វក់ស្ត្រីម្នាក់ ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ បញ្ជូនមកតុលាការហើយ !
កូរ៉េខាងជើងរិះគន់អាមេរិកជុំវិញភាពតានតឹងនៅកោះតៃវ៉ាន់

កូរ៉េខាងជើងរិះគន់អាមេរិកជុំវិញភាពតានតឹងនៅកោះតៃវ៉ាន់

អន្តរជាតិ៖រដ្ឋាភិបាលក្រុងព្យូងយ៉ាងបាន​រិះគន់​សហរដ្ឋអាមេរិក​ចំពោះ​ភាព​តានតឹង​កាន់តែខ្លាំង​ឡើង​ៗរវាងទីក្រុង​វ៉ាស៊ីនតោន​និងី​ក្រុង​ប៉េកាំង​ជុំវិញវិបត្តិនៅ​កោះ​តៃវ៉ាន់។...