រដ្ឋមន្ត្រីការបរទេសចិនច្រានចោលការអំពាវនាវរបស់សហរដ្ឋអាមេរិក ឱ្យសមាជិកអង្គការសហប្រជាជាតិគាំទ្រកោះតៃវ៉ាន់
អន្តរជាតិ៖រដ្ឋមន្ត្រីក្រសួងការបរទេសចិនលោក Wang Yi បានថ្កោលទោសសហរដ្ឋអាមេរិកចំពោះការអំពាវនាវឱ្យសមាជិកនៃអង្គការសហប្រជាជាតិគាំទ្រដល់ការចូលរួមរបស់តៃវ៉ាន់នៅក្នុងសកម្មភាពរបស់ស្ថាប័នពិភពលោកមួយនេះ។ ក្រសួងការបរទេសចិនបាននិយាយថា លោក Wang បានចេញសេចក្តីអធិប្បាយមួយកាលពីថ្ងៃសុក្រ នៅក្នុងប្រទេសអ៊ីតាលី ជាកន្លែងដែលលោកនឹងចូលរួមកិច្ចប្រជុំកំពូលនៃក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿនG 20 ។ សេចក្តីថ្លែងការណ៍របស់លោក គឺពាក់ព័ន្ធនឹងការអំពាវនាវរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken កាលពីថ្ងៃអង្គារសម្រាប់សមាជិកអង្គការសហប្រជាជាតិឱ្យគាំទ្រកោះតៃវ៉ាន់។ លោក Wang បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នោះថា ...