Day: November 8, 2021

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់៖ ជនដៃដល់នៃការប៉ុនប៉ងធ្វើឃាតដែលបរាជ័យត្រូវបានកំណត់អត្តសញ្ញាណ

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់៖ ជនដៃដល់នៃការប៉ុនប៉ងធ្វើឃាតដែលបរាជ័យត្រូវបានកំណត់អត្តសញ្ញាណ

អន្តរជាតិ៖នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Mustafa al-Kadhimi បាននិយាយកាលពីថ្ងៃអាទិត្យថា លោកបានកំណត់អត្តសញ្ញាណជនដៃដល់នៃការប៉ុនប៉ងធ្វើឃាតដែលបរាជ័យលើគេហដ្ឋានរបស់លោកក្នុងរដ្ឋធានីបាកដាដ។ ការិយាល័យព័ត៌មានរបស់នាយករដ្ឋមន្ត្រីបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «យើងនឹងតាមចាប់អ្នកដែលបានប្រព្រឹត្តបទឧក្រិដ្ឋនេះ។ យើងស្គាល់ពួកគេយ៉ាងច្បាស់ ហើយយើងនឹងបង្ហាញអត្តសញ្ញាណរបស់ពួកគេ»។ ការប៉ុនប៉ង់ទាំងនេះគឺដូចគ្នាទៅនឹងការលួចធ្វើឃាតលោក Nibras Farman ដែលជាមន្ត្រីសេវាស៊ើបការណ៍សម្ងាត់ជាតិអ៊ីរ៉ាក់ (INIS) ហើយពួកគេនឹងត្រូវបាននាំទៅកាត់ទោស,លោក al-Kadhimi បានថ្លែងយ៉ាងដូច្នេះ។ កាលពីព្រឹកថ្ងៃអាទិត្យ, លោក al-Kadhimi ...

អង់គ្លេសសន្យាផ្តល់ប្រាក់២៩០លានផោនដល់ប្រទេសក្រីក្រដើម្បីទប់ទល់ការប្រែប្រួលអាកាសធាតុ

ចក្រភពអង់គ្លេសសន្យាផ្តល់ប្រាក់ចំនួន ២៩០ លានផោន ដើម្បីជួយប្រទេសក្រីក្រទប់ទល់នឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ខណៈពេលដែលកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុ COP26 ឈានចូលសប្តាហ៍ទីពីរ។ រដ្ឋមន្ត្រីមកពីបណ្ដាប្រទេសជុំវិញពិភពលោកកំពុងស្ថិតនៅទីក្រុង Glasgow ដើម្បីពិភាក្សាបន្ថែមលើកិច្ចការនេះ។ ក្រុមរដ្ឋមន្ត្រីក៏នឹងពិភាក្សាពីវិធីសាស្ដ្រជួយដល់ប្រទេសក្រីក្រ ហើយពិនិត្យមើលថាតើគួរសងសំណងសម្រាប់ការខូចខាតពីគ្រោះមហន្តរាយធម្មជាតិដែរឬយ៉ាងណា។ ក្នុងវេទិកានេះ ប្រទេសក្រីក្របានអំពាវនាវសុំជំនួយផ្នែកហិរញ្ញវត្ថុចំនួន ១០០ ពាន់លានដុល្លារ ដោយលើកហេតុផលថា ពួកគេកំពុងរងទុក្ខរួចទៅហើយ ហើយនឹងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយការប្រែប្រួលអាកាសធាតុនាពេលអនាគត។ ជាប្រវត្តិសាស្ត្រ ...

អត្រាអ្នកស្លាប់ប្រចាំថ្ងៃដោយសារកូវីដនៅជប៉ុនធ្លាក់មកនៅសូន្យ មិនធ្លាប់មានក្នុងរយៈពេល១៥ខែ

អត្រាអ្នកស្លាប់ប្រចាំថ្ងៃដោយសារកូវីដនៅជប៉ុនធ្លាក់មកនៅសូន្យ មិនធ្លាប់មានក្នុងរយៈពេល១៥ខែ

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា ប្រទេសជប៉ុនពុំមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩កាលពីថ្ងៃអាទិត្យម្សិលមិញឡើយ ដែលនេះជាលើកដំបូងមិនធ្លាប់មានក្នុងរយៈពេលជាងមួយឆ្នាំកន្លងមក។ មុនថ្ងៃអាទិត្យម្សិលមិញនេះ អត្រាអ្នកស្លាប់ដោយសារកូវីដនៅប្រទេសជប៉ុនត្រូវបានកត់ត្រាជារៀងរាល់ថ្ងៃចាប់តាំងពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២០មក។ នេះបើយោងតាមការបូកសរុបរបស់ទូរទស្សន៍ជាតិ NHK។ តួលេខចុងក្រោយរបស់ក្រសួងសុខាភិបាលបង្ហាញថា កាលពីថ្ងៃសៅរិ៍មានអ្នកស្លាប់សរុបបីនាក់។ ករណីឆ្លងនិងស្លាប់ដោយសារជំងឺកូវីដ-១៩បានធ្លាក់ចុះយ៉ាងខ្លាំងនៅទូទាំងប្រទេសជប៉ុន ដោយសារអត្រាចាក់វ៉ាក់សាំងបានបន្ដកើនឡើង ហើយគ្របដណ្ដប់លើប្រជាជនប្រមាណជាង ៧០%។ គួរបញ្ជាក់ផងដែរថា កាលពីខែសីហាកន្លងទៅ អត្រាឆ្លងប្រចាំថ្ងៃបានហក់ដល់ចំនុចខ្ពស់បំផុតរហូតដល់ទៅជាង ២៥,០០០នាក់ ដែលភាគច្រើនជាអ្នកជំងឺឆ្លងមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មីប្រភេទដែលតា។ ...

គិតត្រឹមថ្ងៃចន្ទនេះករណីឆ្លង COVID-19 នៅអាហ្រ្វិកកើនឡើងដល់ ៨.៦០ លាននាក់

គិតត្រឹមថ្ងៃចន្ទនេះករណីឆ្លង COVID-19 នៅអាហ្រ្វិកកើនឡើងដល់ ៨.៦០ លាននាក់

អន្តរជាតិ៖មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាហ្វ្រិក (CDCអាហ្រិក) បាននិយាយថា ចំនួនករណីឆ្លងCOVID-19 ដែលបានបញ្ជាក់នៅក្នុងទ្វីបអាហ្រ្វិក បានកើនឡើងដល់ ៨,៦០៧,៤៣៨ករណីហើយគិតត្រឹមល្ងាចថ្ងៃចន្ទសប្ដាហ៍នេះ។ CDC អាហ្រ្វិកដែលជាទីភ្នាក់ងារថែទាំសុខភាពឯកទេសនៃសហភាពអាហ្រ្វិក (AU) បានអោយដឹងថាចំនួនអ្នកស្លាប់ដោយសារជំងឺរាតត្បាតសកលនេះនៅទូទាំងទ្វីបមានចំនួន ២២០,០៥៤នាក់ខណៈអ្នកជំងឺចំនួន ៧.៩លាននាក់បានជាសះស្បើយពីជំងឺ។ ប្រទេសអាហ្រ្វិកខាងត្បូង ម៉ារ៉ុក ទុយនីស៊ី និងអេត្យូពី ស្ថិតក្នុងចំណោមប្រទេសដែលមានករណីច្រើនជាងគេក្នុងទ្វីបអាហ្វ្រិក,នេះយោងតាមទីភ្នាក់ងារCDC។ ប្រទេសអាហ្រ្វិកខាងត្បូងបានកត់ត្រាករណីឆ្លង ...

UNHCR ដឹកជំនួយទៅកាន់ប្រទេសអាហ្វហ្គានីស្ថានជាបន្តបន្ទាប់នៅមុនរដូវរងាចូលមកដល់

UNHCR ដឹកជំនួយទៅកាន់ប្រទេសអាហ្វហ្គានីស្ថានជាបន្តបន្ទាប់នៅមុនរដូវរងាចូលមកដល់

អន្តរជាតិ៖ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិកំពុងប្រញាប់ប្រញាល់ផ្គត់ផ្គង់ជំនួយតាមយន្តហោះទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន ដើម្បីជួយជនភៀសខ្លួនរបស់ប្រទេសនេះឱ្យរួចផុតពីរដូវរងាដ៏អាក្រក់នាពេលខាងមុខ។ យន្តហោះដែលជួលដោយអង្គការ UNHCR មានផ្ទុកទៅដោយកម្រាលឥដ្ឋ និងសម្ភារៈប្រើប្រាស់ប្រមាណ ១០០ តោន បានទៅដល់អាកាសយានដ្ឋានក្នុងរដ្ឋធានីកាប៊ុលជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃអង្គារ៍សប្ដាហ៍មុន។ UNHCR និយាយថា រហូតមកទល់ពេលនេះ ប្រជាជនអាហ្វហ្គានីស្ថានប្រមាណ៧សែននាក់បានផ្លាស់ទីលំនៅ បន្ទាប់ពីបានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេដោយភ័យខ្លាចក្រុមតាលីបង់និងដោយហេតុផលផ្សេងៗទៀត។ ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសកាន់តែយ៉ាប់យ៉ឺន ខណៈដែលទ្រព្យសម្បត្តិនៅក្រៅប្រទេសរបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថានត្រូវបានបង្កក ដែលបណ្តាលឱ្យមានវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ រួមទាំងការខ្វះខាតស្បៀងអាហារផងដែរ។ សមាជិកការិយាល័យរបស់អង្គការ UNHCR ...