Day: November 9, 2021

លោក Randal Quarles អនុប្រធានមូលនិធិបម្រុងសហព័ន្ធអាមេរិកនឹងចុះចេញពីតំណែងនៅខែធ្នូ

លោក Randal Quarles អនុប្រធានមូលនិធិបម្រុងសហព័ន្ធអាមេរិកនឹងចុះចេញពីតំណែងនៅខែធ្នូ

អន្តរជាតិ៖លោក​Randal Quarles អនុប្រធានមូលនិធិបម្រុងសហព័ន្ធ​អាមេរិកបានប្រកាសកាលពីថ្ងៃចន្ទថាលោកនឹងលាលែងពីធនាគារកណ្តាលនៅចុងខែធ្នូខាងមុខនេះ។លោក Quarles បានផ្ញើរលិខិតមួយទៅកាន់ប្រធានាធិបតីអាមេរិក Joe Bidenថា៖«បន្ទាប់ពីរយៈពេលជាង ៤ឆ្នាំក្នុងនាមជាសមាជិកនៃក្រុមប្រឹក្សាភិបាលនៃមូលនិធិបម្រុងសហព័ន្ធ ហើយបានបញ្ចប់អាណត្តិជាអនុប្រធានសម្រាប់ការត្រួតពិនិត្យក្រុមប្រឹក្សាភិបាលកាលពីខែមុន ខ្ញុំមានបំណងលាលែងពីតំណែងរបស់ខ្ញុំជាអនុប្រធានមូលនិធិបម្រុងសហព័ន្ធ»។ លោកបានថ្លែងថា៖«វាជាឯកសិទ្ធិដ៏អស្ចារ្យមួយក្នុងការធ្វើការជាមួយសហសេវិករបស់ខ្ញុំនៅក្នុងក្រុមប្រឹក្សាភិបាល នៃមូលនិធិបម្រុងសហព័ន្ធនិងក្នុងចំណោមសហគមន៍ធនាគារកណ្តាល និងនិយតកម្មពិភពលោក»។ ជុំវិញការប្រកាសលាលែងពីតំណែងរបស់លោក Quarlesនេះដែរ,សហព័ន្ធអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាលោក Quarles បានដើរ "តួនាទីស្នូល"មួយក្នុងការធានានូវប្រតិបត្តិការប្រកបដោយសុវត្ថិភាពទាំងប្រព័ន្ធហិរញ្ញវត្ថុក្នុងស្រុក និងអន្តរជាតិក្នុងអំឡុងពេលភាពតានតឹងនៃវិបត្តិជំងឺCOVID-19។ ...

កិច្ចប្រជុំអាកាសធាតុ៖ លោក អូបាម៉ា ស្ដីបន្ទោសចិននិងរុស្ស៊ី ដោយសារ«កង្វះភាពបន្ទាន់»ដើម្បីឆ្លើយតបនឹងការឡើងកំដៅផែនដី

កិច្ចប្រជុំអាកាសធាតុ៖ លោក អូបាម៉ា ស្ដីបន្ទោសចិននិងរុស្ស៊ី ដោយសារ«កង្វះភាពបន្ទាន់»ដើម្បីឆ្លើយតបនឹងការឡើងកំដៅផែនដី

អន្តរជាតិ៖អតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា បានស្ដីបន្ទោសប្រទេសចិន និងរុស្ស៊ី ចំពោះអ្វីដែលលោកហៅថា «កង្វះភាពបន្ទាន់»ដើម្បីឆ្លើយតបនឹងការឡើងកំដៅផែនដី។ លោក អូបាម៉ា បានឡើងថ្លែងសុន្ទរកថាកាលពីថ្ងៃចន្ទនៅឯកិច្ចប្រជុំអាកាសធាតុរបស់អង្គការសហប្រជាជាតិ COP26 ដែលកំពុងដំណើរការនៅទីក្រុង Glasgow ប្រទេសអង់គ្លេស។ មេដឹកនាំ​ចិន និង​រុស្ស៊ី​មិន​បាន​ចូលរួមដោយផ្ទាល់​ក្នុង​សន្និសីទ​នេះ​ទេ។ លោក អូបាម៉ា បាននិយាយថា៖«វាជាការខកចិត្តដែលមេដឹកនាំនៃប្រទេសបញ្ចេញឧស្ម័នដ៏ធំបំផុតរបស់ពិភពលោកចំនួនពីរ គឺចិន ...

លោក អូបាម៉ា ប្រាប់យុវជនឱ្យបន្ដរក្សាកំហឹងលើបញ្ហាអាកាសធាតុ

អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក បារ៉ាក់ អូបាម៉ា បានអំពាវនាវឱ្យយុវជន “រក្សាកំហឹង” ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនៅឯកិច្ចប្រជុំកំពូលស្ដីពីការប្រែប្រួលអាកាសធាតុ COP26។ អតីតប្រធានាធិបតីរូបនេះបានជំរុញឱ្យក្រុមយុវជនដាក់សម្ពាធនយោបាយដើម្បីធ្វើឱ្យមានការផ្លាស់ប្តូរ ប៉ុន្តែបានព្រមានថា ពួកគេនឹងត្រូវទទួលយកការសម្របសម្រួលក្នុងដំណើរនេះ។ លោក អូបាម៉ា បានមានប្រសាសន៍ថា៖ ​“ពិភពលោកមិនស្ថិតចំអ្វីដែលយើងចង់បានឡើយ ក្នុងការជៀសវាងគ្រោះមហន្តរាយអាកាសធាតុនាពេលអនាគត”។ លោកបានរិះគន់លោក ដូណាល់ ត្រាំ ចំពោះការប្រទូសរ៉ាយលើផ្នែកវិទ្យាសាស្ត្រអាកាសធាតុ ប៉ុន្ដែលោកបានបញ្ជាក់ថា ...

សហរដ្ឋអាមេរិកចោទប្រកាន់ចោរអ៊ិនធឺណែតជនជាតិអ៊ុយក្រែននិងរុស្សី និងរឹបអូសបានប្រាក់៦លានដុល្លារ

សហរដ្ឋអាមេរិកចោទប្រកាន់ចោរអ៊ិនធឺណែតជនជាតិអ៊ុយក្រែននិងរុស្សី និងរឹបអូសបានប្រាក់៦លានដុល្លារ

ឯកសាររបស់តុលាការបានបង្ហាញកាលពីថ្ងៃចន្ទថា ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានចោទប្រកាន់ជនជាតិអ៊ុយក្រែននិងជនជាតិរុស្សីម្នាក់នៅក្នុងការវាយប្រហារតាមរយៈមេរោគចាប់ជំរិត (Ransomware) ដ៏អាក្រក់បំផុត ដែលមានគោលដៅលើសហរដ្ឋអាមេរិក។ សកម្មភាពចុងក្រោយរបស់សហរដ្ឋអាមេរិកអនុវត្តតាមវិធានការមួយចំនួនដែលបានធ្វើឡើងដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃមេរោគចាប់ជំរិត (Ransomware) ដែលបានវាយប្រហារលើក្រុមហ៊ុនធំៗមួយចំនួន រួមទាំងការវាយប្រហារលើក្រុមហ៊ុនបង្ហូរប្រេងដ៏ធំបំផុតនៅសហរដ្ឋអាមេរិក Colonial Pipeline ដែលបានធ្វើរាំងស្ទះដល់ការចែកចាយប្រេងនៅទូទាំងប្រទេសអស់រយៈពេលជាច្រើនថ្ងៃ។ តុលាការបានសម្រេចដាក់ការចោទប្រកាន់មួយលើជនជាតិអ៊ុយក្រែនលោក Yaroslav Vasinskyi ដែលត្រូវបានចាប់ខ្លួនក្នុងប្រទេសប៉ូឡូញកាលពីខែមុនថា បានលួចចូលក្រុមហ៊ុន Kaseya ដែលជាក្រុមហ៊ុនផ្តល់សេវាសូហ្វវែរនៅរដ្ឋផ្លរីដា កាលពីថ្ងៃទី៤ ...

UN:ជម្លោះ​នៅ​ភាគ​ខាង​ជើង​ប្រទេស​អេត្យូពី​ធ្វើ​ឲ្យ​អនាគត​របស់​ប្រទេស​ស្ថិតក្នុង​ភាព​មិនច្បាស់លាស់

UN:ជម្លោះ​នៅ​ភាគ​ខាង​ជើង​ប្រទេស​អេត្យូពី​ធ្វើ​ឲ្យ​អនាគត​របស់​ប្រទេស​ស្ថិតក្នុង​ភាព​មិនច្បាស់លាស់

អន្តរជាតិ៖អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការនយោបាយអ្នកស្រី Rosemary DiCarlo បានព្រមានកាលពីថ្ងៃចន្ទថា ជម្លោះនៅភាគខាងជើងប្រទេសអេត្យូពីនឹង ធ្វើឱ្យអនាគតប្រទេស និងប្រជាជនធ្លាក់ក្នុងភាពមិនច្បាស់លាស់យ៉ាងធ្ងន់ធ្ងរ។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានចិនស៊ីនហ៊ួរនៅថ្ងៃទី០៩ខែវិច្ឆិកាឆ្នាំ២០២១។ អ្នកស្រី DiCarlo ​បានប្រាប់ក្រុមប្រឹក្សាសន្តិសុខនៅក្នុងសន្និសីទសង្ខេបមួយថា៖«ជម្លោះរយៈពេលមួយឆ្នាំនៅក្នុងតំបន់ Tigray ប្រទេសអេត្យូពីបានឈានដល់ភាពបែកបាក់ដ៏មហន្តរាយ។ ការប្រយុទ្ធគ្នាបានធ្វើឱ្យអនាគតប្រទេស និងប្រជាជនរបស់ខ្លួន ក៏ដូចជាស្ថិរភាពតំបន់ Horn នៃទ្វីបអាហ្រ្វិកកាន់តែមានភាពមិនច្បាស់លាស់»។អ្នកស្រីបានធ្វើការកត់ស្គាល់ថាក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ កងកម្លាំង Tigrayan បានប្រយុទ្ធឆ្ពោះទៅភាគខាងត្បូងនៃទីក្រុង ...