មេដឹកនាំចិនថ្លែងថា អាស៊ីដាច់ខាតមិនត្រូវធ្លាក់ចូលសង្គ្រាមត្រជាក់សាជាថ្មីឡើយ
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានមានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍ថា តំបន់អាស៊ី-ប៉ាស៊ីហ្វិកមិនត្រូវត្រឡប់ទៅរកភាពតានតឹងដូចសម័យសង្រ្គាមត្រជាក់វិញនោះទេ។ លោកបានថ្លែងដូចនេះមុនពេលកិច្ចប្រជុំតាមប្រព័ន្ធអនឡាញជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន ដែលត្រូវបានគេរំពឹងថានឹងធ្វើឡើងក្នុងពេលឆាប់ៗនេះ។ លោក ស៊ី នៅក្នុងសារវីដេអូដែលបានថតទុកសម្រាប់វេទិកា CEO ដែលជាផ្នែកមួយនៃកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ដែលរៀបចំដោយប្រទេសនូវែលសេឡង់ បាននិយាយថា ការប៉ុនប៉ងដើម្បីគូសបន្ទាត់មនោគមវិជ្ជា ...