Day: November 25, 2021

ចំនួនអ្នកស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 របស់អ៊ីរ៉ង់បានធ្លាក់ចុះក្រោម១០០នាក់ជាលើកដំបូងបន្ទាប់ពីរយៈពេល២៣៤ថ្ងៃ

ចំនួនអ្នកស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 របស់អ៊ីរ៉ង់បានធ្លាក់ចុះក្រោម១០០នាក់ជាលើកដំបូងបន្ទាប់ពីរយៈពេល២៣៤ថ្ងៃ

អន្តរជាតិ៖ក្រសួងសុខាភិបាលអ៊ីរ៉ង់បានរាយការណ៍កាលពីថ្ងៃចន្ទថាចំនួនអ្នកស្លាប់ថ្មីដោយសារជំងឺ COVID-19ចំនួន ៩៧នាក់ដែលជាចំនួនអ្នកស្លាប់ប្រចាំថ្ងៃមានលេខពីរខ្ទង់លើកដំបូងចាប់តាំងពីខែមីនាមក។ របាយការណ៍សង្ខេបប្រចាំថ្ងៃចុងក្រោយរបស់ក្រសួងបានអោយដឹងថា ករណីឆ្លងវីរុសថ្មីចំនួន ៥,៤២៧ ករណីត្រូវបានរកឃើញក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលនាំឱ្យការឆ្លងសរុបរបស់ប្រទេសឡើងដល់៦,០៨២,៨៦៥នាក់។ ជំងឺរាតត្បាតកូវីដ-១៩បានឆក់យកជីវិតមនុស្សចំនួន ១២៩,០៥៣នាក់នៅក្នុងប្រ​​​ទេសខណៈមនុស្សសរុបចំនួន ៥,៧៩៥,០៦០នាក់បានជាសះស្បើយពីជំងឺនៅទូទាំងប្រទេសអ៊ីរ៉ង់។ ដោយគិតត្រឹមថ្ងៃទី២៣ខែវិច្ឆិកា ប្រជាជនអ៊ីរ៉ង់ប្រមាណជាង ៥៦.៨លាននាក់បានទទួលវ៉ាក់សាំង COVID-19 លើកដំបូងរបស់ពួកគេ ហើយមនុស្សប្រមាណជាង ៤៥.១លាន ...

យ៉ាងហោចណាស់ជន​ចំណាកស្រុក​២៧​នាក់​ស្លាប់នៅលើដែនសមុទ្រ​អង់គ្លេស

យ៉ាងហោចណាស់ជន​ចំណាកស្រុក​២៧​នាក់​ស្លាប់នៅលើដែនសមុទ្រ​អង់គ្លេស

អន្តរជាតិ៖ទូកតូចមួយរបស់ជនចំណាកស្រុកបានក្រឡាប់លិចនៅក្នុងដែនសមុទ្រអង់គ្លេសកាលពីថ្ងៃពុធដោយបានសម្លាប់មនុស្សរាប់សិបនាក់។អាជ្ញាធរ​បារាំង​និយាយ​ថាមនុស្សយ៉ាងហោចណាស់​២៧​នាក់បាន​ស្លាប់និង​២​នាក់ផ្សេងទៀត​ស្ថិត​ក្នុង​ស្ថានភាពគ្រោះថ្នាក់។មកទល់នឹងពេលនេះគេ​មិនទាន់​ដឹង​ទេថាជន​រង​គ្រោះធ្វើដំណើរ​មក​ពីគោលដៅ​ណា។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំងលោក Gerald Darmanin បាននិយាយថា មនុស្សបួននាក់ត្រូវបានឃុំខ្លួនដោយសង្ស័យថាបានជួយសម្របសម្រួលដល់ជនចំណាកស្រុកអោយឆ្លង ដែនសមុទ្រដោយខុសច្បាប់។    ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា«ប្រទេសបារាំងនឹងមិនអនុញ្ញាតឱ្យដែនសមុទ្រក្លាយជាកន្លែងបញ្ចុះសពឡើយ»។ លោកបាននិយាយថាអង្គការឧក្រិដ្ឋជនគឺបានពាក់ព័ន្ធនឹងការជួញដូរហើយលោកបានប្តេជ្ញាបង្កើនកិច្ចសហប្រតិ​បត្តិការជាមួយសហភាពអឺរ៉ុបនិងចក្រភពអង់គ្លេសដើម្បីទប់ស្កាត់រូបភាពខុសច្បាប់ទាំងនោះ។ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីបន្ទាន់មួយយ៉ាងដូច្នេះ​ថា៖«ក្រុមអ្នក​រត់ពន្ធ​កំពុង​កេងប្រវ័ញ្ច​ជន​ចំណាក​ស្រុក​និង​គេច​ខ្លួន​ដោយ​ការ​សម្លាប់»។លោកក៏​បាន​រិះគន់​រដ្ឋាភិបាល​បារាំង​ដោយ​និយាយ​ថា​វិធានការ​ទប់ស្កាត់​ជន​ចំណាក​ស្រុក​មិន​ឲ្យ​ឆ្លងកាត់​តាម​ច្រក​នេះគឺ​មិនទាន់​គ្រប់គ្រាន់នៅឡើយទេ។ BBCរាយការណ៍ថាការកើនឡើងនៃចំនួនជនចំណាកស្រុកមកពីមជ្ឈិមបូព៌ា និងអាហ្រ្វិកគឺដោយសារការឆ្លងកាត់ច្រកនេះដើម្បីទៅដល់ប្រទេសអង់គ្លេសខណៈពេលដែលជនចំណាកស្រុកបានកើនឡើងដល់២៥,០០០នាក់នៅក្នុងឆ្នាំនេះ៕  

ប្រទេសចិនចេញការព្រមានចំពោះក្រុមហ៊ុនដែលមានទំនាក់ទំនងនឹងកងកម្លាំងគាំទ្រឯករាជ្យនៅតៃវ៉ាន់

ប្រទេសចិនចេញការព្រមានចំពោះក្រុមហ៊ុនដែលមានទំនាក់ទំនងនឹងកងកម្លាំងគាំទ្រឯករាជ្យនៅតៃវ៉ាន់

អន្តរជាតិ៖រដ្ឋាភិបាលនៃប្រទេសចិនបានព្រមានបណ្ដាក្រុមហ៊ុនតៃវ៉ាន់ដែលកំពុងប្រតិបត្តិការនៅលើដីគោកប្រឆាំងនឹងការចូលដៃជាមួយកងកម្លាំងគាំទ្រឯករាជ្យនៅតៃវ៉ាន់។ អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិន លោកស្រី​ Zhu Fenglian បានចេញការព្រមាននៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ។ ការផ្លាស់ប្តូរនេះបានកើតឡើងបន្ទាប់ពីទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua បានរាយការណ៍ថាក្រុមហ៊ុនដែលប្រតិបត្តិការដោយក្រុមហ៊ុន Far Eastern Group របស់តៃវ៉ាន់ត្រូវបានពិន័យដោយអាជ្ញាធរមូលដ្ឋាននៅកន្លែងដូចជាទីក្រុងសៀងហៃ និង ជាំងហ្ស៊ូ សម្រាប់សកម្មភាពខុសច្បាប់ជាច្រើនដែលត្រូវបានចោទប្រកាន់។ លោកZhu មិនបានបញ្ជាក់ច្បាស់លាស់ទេថាតើក្រុមហ៊ុន Far Eastern ...

រុស្ស៊ីចាប់ផ្តើមដឹកជញ្ជូនប្រព័ន្ធការពារដែនអាកាសS-400 ទៅកាន់ប្រទេសឥណ្ឌា

រុស្ស៊ីចាប់ផ្តើមដឹកជញ្ជូនប្រព័ន្ធការពារដែនអាកាសS-400 ទៅកាន់ប្រទេសឥណ្ឌា

អន្តរជាតិ៖នាយកសេវាសហព័ន្ធសម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេសយោធា (FSMTC) លោក Dmitry Shugaev បានប្រាប់ទីភ្នាក់ងារ Sputnik នៅមុនពិធីតាំងពិពណ៌Airshowនាទីក្រុងឌូបៃថារុស្ស៊ីបានចាប់ផ្តើមបញ្ជូនប្រព័ន្ធកាំជ្រួចបាញ់ពីដីទៅអាកាសS-400 ទៅកាន់ប្រទេសឥណ្ឌា ហើយការដឹកជញ្ជូនកំពុងដំណើរការតាមការគ្រោងទុក។នេះបើយោងតាមការចុះរបស់ការសែតចិនGlobal Times នៅថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២១។ លោកShugaevនិយាយថា៖«ការផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាស S-400 ដល់ប្រទេសឥណ្ឌាបានចាប់ផ្តើមហើយនិងកំពុងដំណើរការទៅតាមកាលវិភាគ»។ សូមជម្រាបថាខែលការពារអាកាសS-400នេះត្រូវបានគេដាក់​ពង្រាយនៅក្នុង​ប្រទេស​ចិន និង​តួកគី​រួច​ហើយ។រុស្ស៊ីនិងឥណ្ឌាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញលក់ប្រព័ន្ធការពារអាកាស S-400s ក្នុងខែតុលាឆ្នាំ២០១៨។ កាលពីខែសីហា,ប្រធានក្រុមហ៊ុននាំចេញអាវុធរដ្ឋ ...

ក្រុមតាលីបង់ហាមឃាត់វត្តមានស្ត្រីក្នុងរឿងភាគទូរទស្សន៍

ក្រុមតាលីបង់ហាមឃាត់វត្តមានស្ត្រីក្នុងរឿងភាគទូរទស្សន៍

ក្រុមតាលីបង់បានដាក់ចេញគោលការណ៍ណែនាំថ្មី ដោយ​ហាមប្រាម​ស្ត្រីមិន​ឱ្យ​បង្ហាញ​ខ្លួន​ក្នុង​រឿង​ភាគ​ទូរទស្សន៍​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។ ចំណែកឯអ្នកសារព័ត៌មាននិងអ្នកធ្វើអត្ថាធិប្បាយក៏តម្រូវឱ្យពាក់ក្រណាត់ឬកន្សែងគ្របក្បាលផងដែរ ប៉ុន្ដែពុំបានបញ្ជាក់ច្បាស់ពីប្រភេទក្រណាត់ឬកន្សែងអ្វីនោះឡើយ។ អ្នក​យក​ព័ត៌មានបាន​និយាយ​ថា ​គោលការណ៍ណែនាំ​​មាន​ភាព​ស្រពេចស្រពិល​និងតម្រូវឱ្យមានការបកស្រាយបន្ថែម។ ក្រុមតាលីបង់បានដាក់ចេញគោលការណ៍ណែនាំចុងក្រោយបង្អស់ចំនួន ៨ ចំណុចសម្រាប់ប៉ុស្តិ៍ទូរទស្សន៍អាហ្វហ្គានីស្ថាន។ គោលការណ៍ណែនាំទាំង៨នេះរាប់បញ្ចូលទាំងការហាមប្រាមភាពយន្ត ដែលក្រុមនេះបានចាត់ទុកថាផ្ទុយនឹងគោលការណ៍នៃច្បាប់ឥស្លាម (Sharia) ខណៈការថតរាងកាយបុរស ដែលមានលក្ខណៈមិនសមរម្យក៏​ត្រូវបានហាមឃាត់ផងដែរ។ ដោយឡែក រឿងកំប្លែងនិងកម្មវិធីកម្សាន្ត ដែលបង្ហាញពីការប្រមាថសាសនាឬអាចចាត់ទុកថាជាការប្រមាថដល់ជនជាតិអាហ្វហ្គានីស្ថាន ក៏ត្រូវបានហាមឃាត់ផងដែរ។ ក្រុមតាលីបង់បានទទូចថា ខ្សែភាពយន្តបរទេសដែលលើកតម្កើងតម្លៃវប្បធម៌បរទេស ...

នូវែលសេឡង់នឹងទទួលភ្ញៀវដែលបានចាក់វ៉ាក់សាំងរួចនៅចុងខែមេសាឆ្នាំក្រោយ

នូវែលសេឡង់នឹងទទួលភ្ញៀវដែលបានចាក់វ៉ាក់សាំងរួចនៅចុងខែមេសាឆ្នាំក្រោយ

ប្រទេសនូវែលសេឡង់បានបង្ហាញផែនការរបស់ខ្លួនក្នុងការបើកព្រំដែនឡើងវិញ ហើយនឹងអនុញ្ញាតឱ្យភ្ញៀវបរទេសចូលប្រទេសនៅឆ្នាំក្រោយ។ អ្នកទេសចរដែលបានចាក់វ៉ាក់សាំងពេញលេញ អាចចូលប្រទេសបានចាប់ពីថ្ងៃទី៣០ ខែមេសាតទៅ ហើយពួកគេចាំបាច់ត្រូវនៅដាច់ដោយឡែករយៈពេលប្រាំពីរថ្ងៃ នៅពេលមកដល់។ ប្រជាជននូវែលសេឡង់ដែលនៅក្រៅស្រុកក៏នឹងត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរទៅផ្ទះវិញ ចាប់ពីដើមឆ្នាំក្រោយផងដែរ ក្រោមច្បាប់ស្រដៀងគ្នានេះ។ ការប្រកាសនេះបានបន្ធូរបន្ថយលើវិធានការចាស់ៗ ដែលបានបិទមិនឲ្យពលរដ្ឋ និងអ្នកទេសចរជាច្រើននាក់ធ្វើដំណើរចូលប្រទេស ចាប់តាំងពីព្រំដែនត្រូវបានបិទដើម្បីទប់ស្កាត់ការនាំចូលមេរោគកូវីដ-១៩។ រដ្ឋមន្ត្រីទទួលបន្ទុកឆ្លើយតបមេរោគកូវីដ-១៩ លោក Chris Hipkins បានគូសបញ្ជាក់ពីផែនការបើកដំណើរការឡើងវិញជាដំណាក់កាលកាលពីថ្ងៃចន្ទ ដោយហៅវាថាជាវិធីសាស្រ្តដែលមានសុវត្ថិភាពបំផុត ...

កិច្ចប្រជុំកំពូលចិន-អាស៊ានចាប់ផ្តើមដោយគ្មានតំណាងមីយ៉ាន់ម៉ា

កិច្ចប្រជុំកំពូលចិន-អាស៊ានចាប់ផ្តើមដោយគ្មានតំណាងមីយ៉ាន់ម៉ា

ចិនកំពុងជួបជាមួយមេដឹកនាំមកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) សម្រាប់កិច្ចប្រជុំកំពូលប្រចាំឆ្នាំ ចំពេលមានរបាយការណ៍ថា រដ្ឋជាសមាជិកបានបដិសេធសំណើរបស់ទីក្រុងប៉េកាំងក្នុងការដាក់បញ្ចូលមេទ័ពកំពូលរបស់មីយ៉ាន់ម៉ាឱ្យចូលរួមក្នុងកិច្ចប្រជុំនេះ។ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters កិច្ចប្រជុំកំពូលតាមប្រព័ន្ធអនឡាញ ដែលរៀបចំដោយប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានចាប់ផ្តើមកាលពីថ្ងៃចន្ទ ដោយគ្មានតំណាងមកពីប្រទេសមីយ៉ាន់ម៉ាឡើយ។ នេះ​ជា​លើក​ទី​ពីរ​ក្នុង​រយៈ​ពេល​មួយ​ខែ ​ដែល​អាស៊ាន​បាន​ដកវត្តមាន​អគ្គ​មេ​បញ្ជាការ​មី​យ៉ាន់​ម៉ា លោក Min Aung Hlaing ...

ប៉ូឡូញប្រើកាណុងទឹកបាញ់លើជនចំណាកស្រុក ខណៈវិបត្តិកំពុងបង្កភាពតានតឹង

ប៉ូឡូញប្រើកាណុងទឹកបាញ់លើជនចំណាកស្រុក ខណៈវិបត្តិកំពុងបង្កភាពតានតឹង

កងកម្លាំងសន្តិសុខប៉ូឡូញបានប្រើប្រាស់កាណុង​​ទឹកបាញ់​លើ​ក្រុមជន​ចំណាក​ស្រុក ដែលគប់ដុំថ្មដាក់ខ្លួននៅតាមព្រំដែនជាមួយប្រទេសបេឡារុស្សកាលពីថ្ងៃអង្គារ ខណៈអង្គការណាតូបានអះអាងឡើងវិញនូវការគាំទ្ររបស់ខ្លួនលើប៉ូឡូញ ដែលកំពុងជួបវិបត្តិជនអន្ដោប្រវេសន៍។ វីដេអូមួយដែលបានចេញផ្សាយដោយអាជ្ញាធរប៉ូឡូញបានបង្ហាញថា ជនចំណាកស្រុកក៏បាននាំគ្នាគប់ដបនិងដុំឈើតាមរបងព្រំដែនដែលមានលួសបន្លា ដើម្បីព្យាយាមបង្កើតច្រកឆ្លងចូល។ ប៉ូលីសចំនួនប្រាំពីរនាក់បានរងរបួសក្នុងអំពើហិង្សានេះ ដែលសហភាពអឺរ៉ុបបានចោទប្រកាន់បេឡារុសថាបានរៀបចំឡើង ដើម្បីសងសឹកលើការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប ប៉ុន្ដែបេឡារុសបានច្រានចោលការចោទប្រកាន់នេះ។ ជនចំណាកស្រុកជាង៤ពាន់នាក់ ដែលភាគច្រើនមកពីប្រទេសអ៊ីរ៉ាក់និងអាហ្វហ្គានីស្ថានបច្ចុប្បន្នកំពុងរង់ចាំនៅឯព្រៃតាមបន្ទាត់ព្រំដែនដែលមានសីតុណ្ហភាពចុះត្រជាក់ខ្លាំង។ វាមិនត្រឹមតែជាព្រំដែនរបស់ប្រទេសប៉ូឡូញប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាព្រំដែនខាងក្រៅរបស់សហភាពអឺរ៉ុបនិងអង្គការណាតូ ដែលជាសម្ព័ន្ធមិត្តយោធាលោកខាងលិចផងដែរ។ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg ...

បក្សប្រឆាំងអូស្ត្រាលីនិយាយថា រដ្ឋាភិបាលកំពុងលេងល្បែងដ៏គ្រោះថ្នាក់ជុំវិញបញ្ហាកោះតៃវ៉ាន់

បក្សប្រឆាំងអូស្ត្រាលីនិយាយថា រដ្ឋាភិបាលកំពុងលេងល្បែងដ៏គ្រោះថ្នាក់ជុំវិញបញ្ហាកោះតៃវ៉ាន់

អ្នកនាំពាក្យមកពីគណបក្សប្រឆាំងបាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison កំពុងដាក់ពង្រាយយុទ្ធសាស្ត្របោះឆ្នោតដ៏គ្រោះថ្នាក់ ជាមួយនឹងការបញ្ចេញមតិរបស់ខ្លួនអំពីការចូលរួមជាមួយសហរដ្ឋអាមេរិកនៅក្នុងសង្គ្រាមណាមួយលើកោះតៃវ៉ាន់។ រដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលី លោក Peter Dutton កាលពីដើមខែនេះ បាននិយាយថា ទីក្រុងកង់បេរ៉ានឹងចូលរួមជាមួយសហរដ្ឋអាមេរិកក្នុងសកម្មភាពយោធា ប្រសិនបើចិនវាយប្រហារលើកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំង ចាត់ទុកថាជាខេត្តរបស់ខ្លួន។ លោកស្រី Penny Wong អ្នកនាំពាក្យផ្នែកកិច្ចការបរទេសរបស់គណបក្សប្រឆាំងបាននិយាយថា ...

ប្រធានសហភាពអឺរ៉ុបពិភាក្សាតាមប្រព័ន្ធទូរស័ព្ទជាមួយលោកពូទីនជុំវិញស្ថានភាពនៅបេឡារុស្សនិងអ៊ុយក្រែន

ប្រធានសហភាពអឺរ៉ុបពិភាក្សាតាមប្រព័ន្ធទូរស័ព្ទជាមួយលោកពូទីនជុំវិញស្ថានភាពនៅបេឡារុស្សនិងអ៊ុយក្រែន

អន្តរជាតិ៖ប្រមុខសហភាពអឺរ៉ុបបានប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនៅថ្ងៃទី២៤ខែវិច្ឆិកានេះថាប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃពុធបានពិភាក្សាគ្នាអំពីស្ថានភាពនៅក្នុងប្រទេសបេឡារុស្ស និងអ៊ុយក្រែន នៅក្នុងការសន្ទនាតាមទូរស័ព្ទ។ លោកMichelបានប្រាប់លោកពូទីនថា សហភាពអឺរ៉ុបកំពុងតាមដានការបង្កើនវត្តមានយោធារុស្ស៊ីនៅតាមព្រំដែនរបស់ខ្លួនជាមួយអ៊ុយក្រែន។ ដោយប្រកាសព័ត៌មានលម្អិតនៃការសន្ទនានៅលើ Twitter, លោក Michel បានគូសបញ្ជាក់ថា«ការបន្ថយភាពតានតឹងនិងស្ថេរភាពគឺជាការចាំបាច់បំផុត»។ លោក​បាន​បន្ថែម​ថាលោកក៏​បាន​រំឭក​លោកពូទីន​ផងដែរអំពី​ការ​ទទួល​ខុស​ត្រូវ​របស់​រុស្ស៊ី​ក្នុង​ការ​រំលោភលើដំណោះស្រាយ​ដោយ​សន្តិវិធី​នៅ​ភាគ​ខាង​កើតប្រទេស​អ៊ុយក្រែន។ ទន្ទឹមគ្នានេះវិមានក្រឹមឡាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការដោះស្រាយវិបត្តិការធ្វើចំណាកស្រុកដោយអនុលោមតាមបទដ្ឋាននៃច្បាប់មនុស្សធម៌អន្តរជាតិ។ ...

Page 1 of 2 1 2

ព័ត៌មានពេញនិយម