អ្នកជំនាញជាន់ខ្ពស់អាមេរិកអះអាងថា វ៉ាក់សាំងដូសជំរុញគឺជាគន្លឹះក្នុងការគ្រប់គ្រងមេរោគកូវីដ
លោក Anthony Fauci អ្នកជំនាញផ្នែកប្រព័ន្ធភាពស៊ាំនិងជាប្រធានវិទ្យាស្ថានជាតិអាលែកហ្ស៊ីនិងជំងឺឆ្លងរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បានមានប្រសាសន៍ថា សហរដ្ឋអាមេរិកអាចឆ្លងផុតពីភាពអាសន្នផ្នែកសុខភាពសាធារណៈបង្កដោយមេរោគកូវីដ-១៩នៅឆ្នាំក្រោយ ប្រសិនបើសហរដ្ឋអាមេរិកបង្កើនអត្រាចាក់វ៉ាក់សាំង ហើយអ្នកដែលបានចាក់វ៉ាក់សាំងរួច បន្ដចាក់ដូសជំរុញបន្ថែមទៀត។ លោកបាននិយាយថា៖ “ចូរក្រឡេកមើលប្រទេសផ្សេងៗ ដែលកំពុងបើកយុទ្ធនាការចាក់ដូសជំរុញ។ ខ្ញុំគិតថាប្រសិនបើយើងអាចធ្វើបាន ផុតរដូវរងានេះយើងនឹងអាចគ្រប់គ្រងរឿងនេះបានល្អ។ ខ្ញុំមិនចង់អោបដៃអង្គុយមើលឡើយ នៅពេលដែលមានអ្នកឆ្លងថ្មីក្នុងមួយថ្ងៃប្រហែល ៧០.០០០ ទៅ ៨៥.០០០ ...