ជនសង្ស័យដៃឆៅ ជើងកន្រៃហោះ ជំនាញធាក់ប្លន់យកម៉ូតូពេលនេះត្រូវបានសម្ថកិច្ចឃាត់ខ្លួន
ភ្នំពេញ៖ ក្រុមជនសង្ស័យចំនួន ៥នាក់ ក្នុងចំណោម ៦នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញបើកប្រតិបត្តិការចាប់ខ្លួនបាននៅខណ្ឌច្បារអំពៅដោយពាក់ព័ន្ធនឹងករណីលួចមានស្ថានទម្ងន់ទោស(ធាក់ប្លន់)យកម៉ូតូចំនួន ២លើក។ ប្រតិបត្តិការចុះបង្រ្កាបនេះធ្វើឡើងដោយនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅក្រោមការសម្របសម្រួលនីតិវិធីពីលោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានឱ្យដឹងថា ជនសង្ស័យទី១-ឈ្មោះដន ដេត ហៅដូច ភេទប្រុស អាយុ១៦ឆ្នាំ ...