ជប៉ុននឹងហាមឃាត់មិនឱ្យភ្ញៀវបរទេសចូល ដើម្បីការពារមេរោគបំប្លែងខ្លួនថ្មីអូមីក្រុង
មេដឹកនាំជប៉ុនបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួននឹងរារាំងការធ្វើដំណើរចូលរបស់ជនបរទេសដើម្បីការពារការរីករាលដាលនៃមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង ដោយប្រកាសចូលរួមជាមួយអ៊ីស្រាអែលក្នុងការអនុវត្តវិធានការដ៏តឹងរឹងបំផុត។ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានប្រាប់អ្នកយកព័ត៌មានថា៖ “ដើម្បីជៀសវាងសេណារីយ៉ូដ៏អាក្រក់បំផុតនិងជាវិធានការប្រុងប្រយ័ត្នជាបន្ទាន់ ប្រទេសជប៉ុននឹងហាមឃាត់រាល់ការធ្វើដំណើរចូលរបស់ជនបរទេសចាប់ពីពាក់កណ្តាលអធ្រាត្រនៅថ្ងៃទី៣០ ខែវិច្ឆិកាតទៅ”។ លោកបានបន្ថែមថា ជនជាតិជប៉ុនដែលត្រឡប់មកពីប្រទេសជាក់លាក់មួយចំនួននឹងត្រូវដាក់ឱ្យនៅដាច់ពីគេក្នុងកន្លែងដែលបានកំណត់។ វិធានការថ្មីនេះត្រូវបានធ្វើឡើងយ៉ាងឆាប់រហ័សបើគិតពីថ្ងៃសុក្រសប្ដាហ៍មុន នៅពេលដែលប្រទេសជប៉ុនបាននិយាយថា ខ្លួននឹងរឹតបន្តឹងការគ្រប់គ្រងព្រំដែនលើប្រជាជនដែលមកពីប្រទេសចំនួនប្រាំមួយនៅទ្វីបអាហ្វ្រិក។ ការរឹតបន្ដឹងនេះត្រូវបានធ្វើឡើងសាជាថ្មី បន្ទាប់ពីមេដឹកនាំជប៉ុនទើបតែបន្ធូរបន្ថយវិធានការដាក់ឱ្យនៅដាច់ពីគេលើអ្នកធ្វើដំណើរអាជីវកម្មបរទេសដើម្បីជួយជំរុញសេដ្ឋកិច្ចកាលពីប៉ុន្មានសប្តាហ៍មុននេះ។ រហូតមកដល់ពេលនេះ ប្រទេសជប៉ុនមិនទាន់រកឃើញវ៉ារ្យ៉ង់អូមីក្រុងនៅឡើយទេ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលជប៉ុន ...