Day: December 6, 2021

លោក បៃឌិន រឹតបន្ដឹងការធ្វើដំណើរ ក្រោយរកឃើញវត្តមានមេរោគបំប្លែងខ្លួនអូមីក្រុង

លោក បៃឌិន រឹតបន្ដឹងការធ្វើដំណើរ ក្រោយរកឃើញវត្តមានមេរោគបំប្លែងខ្លួនអូមីក្រុង

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន កាលពីថ្ងៃព្រហស្បតិ៍ បានដាក់ចេញច្បាប់សម្រាប់ការធ្វើដំណើរដ៏តឹងរ៉ឹងជាងច្បាប់មុនៗ ខណៈពេលដែលសហរដ្ឋអាមេរិកបានបញ្ជាក់ថា ខ្លួនបានរកឃើញមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង។ លោក បៃឌិន បានថ្លែងថា ផែនការរបស់លោកមិនរាប់បញ្ចូលការបិទប្រទេសឬវិធានការបិទខ្ទប់ទេ ហើយក៏មិនពង្រីកវិសាលភាពលើកាតព្វកិច្ចចាក់វ៉ាក់សាំងផងដែរ។ ករណីមេរោគប្រភេទអូមីក្រុងត្រូវបានរកឃើញនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ខូឡូរ៉ាដូ មីនីសូតា ញូវយ៉ក និងនៅហាវ៉ៃ ដែលអាជ្ញាធរបាននិយាយថា បុគ្គលទាំងនោះមិនមានប្រវត្តិធ្វើដំណើរនាពេលថ្មីៗនេះទេ។ ...

ព័ត៌មានពេញនិយម