Day: December 21, 2021

WHO៖ អ្នក​ចាក់​វ៉ាក់សាំងពេញលេញ ឬ​បាន​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ-១៩រួចហើយក៏ដោយ ក៏នៅតែអាច​ឆ្លងមេរោគអូមីក្រុងដែរ

WHO៖ អ្នក​ចាក់​វ៉ាក់សាំងពេញលេញ ឬ​បាន​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ-១៩រួចហើយក៏ដោយ ក៏នៅតែអាច​ឆ្លងមេរោគអូមីក្រុងដែរ

អន្តរជាតិ៖នាយកអង្គការសុខភាពពិភពលោកកំពុងព្រមានថាមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មី អូមីក្រុងកំពុងឆ្លងរាលដាលលឿនជាងមេរោគកូវីដ-១៩បំប្លែងខ្លួនទម្រង់ដែលតា។ នាយកអង្គការ WHO លោក Tedros Adhanom Ghebreyesus បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅទីស្នាក់ការកណ្តាលរបស់អង្គការនាទីក្រុងហ្សឺណែវកាលពីថ្ងៃចន្ទ។ វាជាសន្និសីទសារព័ត៌មានដោយផ្ទាល់លើកដំបូងរបស់អង្គការសុខភាពពិភពលោកក្នុងរយៈពេលជិតមួយឆ្នាំកន្លះ។ លោកTedros បាននិយាយថាពេលនេះអង្គការមានភស្តុតាងជាក់លាក់ដែលបញ្ជាក់ថា អូមីក្រុង កំពុងឆ្លងរាលដាលលឿនជាងមេរោគកូវីដទម្រង់ដែលតា។ លោក​បាន​បន្ថែម​ថាទោះបីជាអ្នក​ចាក់​វ៉ាក់សាំងពេញលេញ ឬ​អ្នកបាន​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ-១៩រួចហើយក៏ដោយ ក៏ពួកគេនៅតែអាច​ឆ្លងមេរោគអូមីក្រុងនេះដែរ។ ក្រុមហ៊ុនឱសថPfizer និង Moderna ...

ព័ត៌មានពេញនិយម