Day: December 22, 2021

លោកពូទីនប្ដេជ្ញាឆ្លើយតបចំពោះគោលនយោបាយឈ្លានពានរបស់ប្រទេសលោកខាងលិច

លោកពូទីនប្ដេជ្ញាឆ្លើយតបចំពោះគោលនយោបាយឈ្លានពានរបស់ប្រទេសលោកខាងលិច

អន្តរជាតិ៖ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថាប្រទេសរបស់លោកនឹងចាត់វិធានការឆ្លើយតបប្រសិនបើប្រទេសលោកខាងលិចបន្តគោលនយោបាយ ឈ្លានពានប៉ុន្តែនៅតែត្រៀមខ្លួនសម្រាប់ការចរចា។ នៅឯកិច្ចប្រជុំក្រុមប្រឹក្សានៃក្រសួងការពារជាតិរុស្ស៊ីកាលពីថ្ងៃអង្គារ​,លោកពូទីនបាននិយាយថា ប្រសិនបើសហសេវិកលោកខាងលិចបន្តខ្សែបន្ទាត់ឈ្លានពាន រុស្ស៊ីនឹងចាត់វិធានការសងសឹកផ្នែកយោធាដើម្បីឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពអរិភាព។លោកបាននិយាយថារុស្ស៊ីមានសិទ្ធិគ្រប់គ្រាន់ក្នុងការធ្វើដូច្នេះ ដើម្បីធ្វើសកម្មភាពក្នុងគោ​ល​បំណងធានាសន្តិសុខនិងអធិបតេយ្យភាពរបស់រុស្ស៊ីដោយបង្ហាញពីការព្រួយបារម្ភ​លើការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលរបស់សហរដ្ឋអាមេរិកនៅជិតព្រំដែនរុស្ស៊ី រួមទាំងនៅ​ក្នុងប្រទេសរូម៉ានីនិងប៉ូឡូញដែរ។ ប្រធានាធិបតីរុស្ស៊ីរូបនេះបានព្រមានថា ប្រសិនបើសហរដ្ឋអាមេរិកនិងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង(ណាតូ) ដាក់ពង្រាយកាំជ្រួចនៅអ៊ុយក្រែន ពួកគេនឹងហោះទៅដល់ទីក្រុងមូស្គូក្នុងរយៈពេលត្រឹមតែ៧ទៅ១០នាទីប៉ុណ្ណោះ ហើយប្រសិនបើវាជាអាវុធប្រភេទហាយភើសូនិកទៀតនោះវាចំណាយពេលត្រឹមតែ៥នាទីប៉ុណ្ណោះ។ សូមជម្រាបថាថ្មីៗនេះរុស្ស៊ីបានបញ្ជូនសេចក្តីព្រាងកិច្ចព្រមព្រៀងមួយទៅអង្គការណាតូនិងសេចក្តីព្រាងសន្ធិ​សញ្ញាមួយទៅកាន់សហរដ្ឋអាមេរិកក្នុងគោលបំណងធានាសន្តិសុខនៅអឺរ៉ុប ដើម្បីឲ្យប្រទេសលោកខាងលិចពិចារណា។ លោកពូទីនបានរំលឹកឡើងវិញថា រុស្ស៊ីមានជំហរប្រឆាំងនឹងជម្លោះប្រដាប់អាវុធនិងការបង្ហូរឈាមហើយមានបំណងចង់ដោះស្រាយបញ្ហាតាមរយៈការទូតប៉ុន្តែត្រូវតែមានការធានាផ្លូវច្បាប់ច្បាស់លាស់៕  

សកម្មជននាំមុខអេហ្ស៊ីបត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារប្រាំឆ្នាំ

សកម្មជននាំមុខអេហ្ស៊ីបត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារប្រាំឆ្នាំ

លោកស្រី Mona Seif ប្អូនស្រីរបស់សកម្មជន​នាំមុខ​អេហ្ស៊ីបលោក Alaa Abdel Fattah បានប្រាប់អ្នកកាសែតថា តុលាការបានកាត់ទោសបងប្រុសរបស់នាងឱ្យជាប់ពន្ធនាគាររយៈពេលប្រាំឆ្នាំ ក្រោមការចោទប្រកាន់ពីបទផ្សព្វផ្សាយព័ត៌មានមិនពិត។ លោកស្រី Mona Seif បានបង្ហោះសារលើប្រព័ន្ធថ្វីតធ័រថា មេធាវីការពារសិទ្ធិមនុស្សលោក Mohammed al-Baqer និងអ្នកសរសេរប្លុកលោក Mohammed "Oxygen" ...

WHO៖ វ៉ារ្យង់អូមីក្រុងនឹងរុញមន្ទីរពេទ្យនៅអឺរ៉ុបឱ្យឈានដល់មាត់ជ្រោះ

WHO៖ វ៉ារ្យង់អូមីក្រុងនឹងរុញមន្ទីរពេទ្យនៅអឺរ៉ុបឱ្យឈានដល់មាត់ជ្រោះ

មន្ត្រីជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោក (WHO) ប្រចាំទ្វីបអឺរ៉ុបបានព្រមានថា ការកើនឡើងនៃករណីអូមីក្រុងនឹងជំរុញឱ្យប្រព័ន្ធសុខាភិបាលអឺរ៉ុបឆ្ពោះទៅរកមាត់ជ្រោះ។ លោក Hans Kluge បាននិយាយថា "ព្យុះមួយទៀត" កំពុងមកដល់ ហើយរដ្ឋាភិបាលគួរតែរៀបចំត្រៀមខ្លួនសម្រាប់ការកើនឡើងនៃអ្នកជំងឹ។ លោកបានធ្វើការព្រមានដូចនេះ ចំពេលដែលប្រទេសមួយចំនួនក្នុងទ្វីបអឺរ៉ុបបានចាប់ផ្ដើមអនុវត្តវិធានការរក្សាគម្លាតសង្គមឡើងវិញ។ ប្រទេសអាល្លឺម៉ង់បានប្រកាសច្បាប់ថ្មីក្រោយបុណ្យណូអែល រួមទាំងការកំណត់ចំនួនមនុស្សក្នុងពិធីជប់លៀង។ ទន្ទឹមនឹងនេះ ប្រទេសព័រទុយហ្គាល់បានបញ្ជាឱ្យបិទបារ និងក្លឹបរាត្រីចាប់ពីថ្ងៃទី២៦ ខែធ្នូតទៅ។ នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសលោក ...

លោក បៃឌិន ទិញនិងចែកចាយឧបករណ៍តេស្តរហ័ស៥០០លានឈុតដោយឥតគិតថ្លៃក្នុងប្រទេស

លោក បៃឌិន ទិញនិងចែកចាយឧបករណ៍តេស្តរហ័ស៥០០លានឈុតដោយឥតគិតថ្លៃក្នុងប្រទេស

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ​ បៃឌិន បាននិយាយថា ឧបករណ៍ធ្វើតេស្តរហ័សរកកូវីដ-១៩ចំនួន៥០០លានឈុតនឹងដាក់ចែកដោយមិនគិតថ្លៃ ចំពេលមានវិធានការថ្មីដើម្បីដោះស្រាយការកើនឡើងនៃការឆ្លងមេរោគបំប្លែងថ្មីអូមីក្រុង។ លោក បៃឌិន ក៏បានប្រកាសពីការពង្រីកការធ្វើតេស្ត និងការគាំទ្រពីក្រុមយោធានៅតាមមន្ទីរពេទ្យ ប៉ុន្តែបាននិយាយថា មិនទាន់ឈានដល់វិធានការបិទខ្ទប់នៅឡើយទេ។ លោកបានមានប្រសាសន៍ថា៖ “នេះមិនមែនជាខែមីនា ឆ្នាំ២០២០ឡើយ។ យើងបានត្រៀមខ្លួនរួចរាល់។ យើងដឹងច្រើនជាងមុន”។ មេរោគបំប្លែងថ្មីអូមីក្រុងបានក្លាយជាវ៉ារ្យ៉ង់ដ៏លេចធ្លោនៅក្នុងសហរដ្ឋអាមេរិក ដែលត្រូវបានរកឃើញលើអ្នកជំងឺឆ្លងថ្មីស្មើនឹងជិតបីភាគបួន។ វាត្រូវបានគេកំណត់អត្តសញ្ញាណជាលើកដំបូងនៅអាហ្វ្រិកខាងត្បូងកាលពីខែមុន ...

រដ្ឋមន្ត្រីការបរទេសកាណាដាធ្វើតេស្ដវិជ្ជមានកូវីដ ខណៈទីក្រុងកេបិចបិទបារ និងកន្លែងហាត់ប្រាណ

រដ្ឋមន្ត្រីការបរទេសកាណាដាធ្វើតេស្ដវិជ្ជមានកូវីដ ខណៈទីក្រុងកេបិចបិទបារ និងកន្លែងហាត់ប្រាណ

រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Melanie Joly បាននិយាយកាលពីថ្ងៃចន្ទថា លោកស្រីបានប្រើប្រាស់ឧបករណ៍ធ្វើតេស្ដរហ័សរកមេរោគកូវីដ-១៩ ហើយរកឃើញថាវិជ្ជមាន ប៉ុន្ដែលទ្ធផលនេះចាំបាច់ត្រូវធ្វើតេស្តម៉ាស៊ីន PCR ដើម្បីបញ្ជាក់បន្ថែម ដូច្នេះលោកស្រីកំពុងនៅធ្វើការដាច់ដោយឡែក។ លោកស្រីរដ្ឋមន្ត្រីមិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​ទេ ហើយអ្នកនាំពាក្យ​របស់​លោកស្រី​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​បាន​ភ្លាមៗ​ផងដែរ​។ លោកនាយករដ្ឋមន្រ្តី Justin Trudeau បាននិយាយកាលពីថ្ងៃសុក្រថា ការកើនឡើងនៃករណីឆ្លងអូមីក្រុងគឺ "គួរឱ្យខ្លាច" ខណៈពេលដែលមន្ត្រីសុខាភិបាលកំពូលម្នាក់បានលើកឡើងថា ...