Day: December 24, 2021

សហរដ្ឋអាមេរិកអនុញ្ញាតប្រតិបត្តិការមួយចំនួនជាមួយក្រុមតាលីបង់ ដើម្បីរក្សាលំហូរជំនួយចូលអាហ្វហ្គានីស្ថាន

សហរដ្ឋអាមេរិកអនុញ្ញាតប្រតិបត្តិការមួយចំនួនជាមួយក្រុមតាលីបង់ ដើម្បីរក្សាលំហូរជំនួយចូលអាហ្វហ្គានីស្ថាន

សហរដ្ឋអាមេរិកបានដកទណ្ឌកម្មជាផ្លូវការកាលពីថ្ងៃពុធលើការហាមឃាត់មន្ត្រីសហរដ្ឋអាមេរិកនិងអង្គការសហប្រជាជាតិពីការទាក់ទងជាមួយក្រុមតាលីបង់ ដើម្បីព្យាយាមរក្សាលំហូរជំនួយទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន ខណៈដែលប្រទេសនេះកាន់តែធ្លាក់ជ្រៅទៅក្នុងវិបត្តិមនុស្សធម៌។ ទោះជាយ៉ាងនេះក្តី គេមិនទាន់ដឹងច្បាស់ទេថា តើការផ្លាស់ប្តូរនេះនឹងត្រួសត្រាយផ្លូវសម្រាប់ការស្នើរផ្ដល់ថវិកា៦លានដុល្លារពីអង្គការសហប្រជាជាតិដល់ក្រុមតាលីបង់លើផ្នែកសន្ដិសុខដែរយ៉ាងណានោះ។ គួរជម្រាបផងដែរថា កាសែតរ៉យទ័រ កាលពីថ្ងៃអង្គារ បានរាយការណ៍ទាំងស្រុងពីផែនការរបស់អង្គការសហប្រជាជាតិក្នុងការឧបត្ថម្ភថវិកានៅឆ្នាំក្រោយដើម្បីបើកប្រាក់បៀវត្សប្រចាំខែឱ្យមន្ត្រីក្រសួងមហាផ្ទៃរបស់ក្រុមតាលីបង់ ដែលយាមកាមស្នាក់ការរបស់អង្គការសហប្រជាជាតិ និងផ្តល់ប្រាក់ឧបត្ថម្ភលើថ្លៃអាហារប្រចាំខែដល់ពួកគេ ដែលផែនការនេះត្រូវបានចោទជាសំណួរថាតើអាចបំពានទណ្ឌកម្មរបស់សហរដ្ឋអាមេរិកដែរឬទេ។ ក្រសួង​រតនាគារសហរដ្ឋអាមេរិក​បាន​បដិសេធ​មិនបកស្រាយលើការស្នើសុំផ្ដល់ប្រាក់៦លានដុល្លារ​ដោយ​អង្គការសហប្រជាជាតិ​ពីក្រុមតាលីបង់ឡើយ។ សហរដ្ឋអាមេរិកបានចាត់ទុកក្រុមតាលីបង់ជាក្រុមភេរវករអស់ជាច្រើនឆ្នាំមកហើយ។ ទីក្រុងវ៉ាស៊ីនតោនបានបញ្ជាឱ្យបង្កកទ្រព្យសម្បត្តិនិងរារាំងជនជាតិអាមេរិកមិនឱ្យធ្វើប្រតិបត្តិការជាមួយក្រុមតាលីបង់ឡើយ។ កាលពីថ្ងៃពុធម្សិលមិញនេះ ក្រសួង​រតនាគារធបានចេញអាជ្ញាប័ណ្ណទូទៅចំនួនបីក្នុងគោលបំណងសម្រួលលំហូរជំនួយមនុស្សធម៌ទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន។ អាជ្ញាប័ណ្ណពីរអនុញ្ញាតឱ្យមន្ត្រីសហរដ្ឋអាមេរិក និងអង្គការអន្តរជាតិមួយចំនួន ...

អាជ្ញាធរខេត្តជួបសម្តែងការគួរសមជាមួយអគ្គកុងស៊ុលកូរ៉េ ប្រចាំខេត្តសៀមរាប

អាជ្ញាធរខេត្តជួបសម្តែងការគួរសមជាមួយអគ្គកុងស៊ុលកូរ៉េ ប្រចាំខេត្តសៀមរាប

នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ២០២១នេះ លោកជំទាវ យូ សុភា អភិបាលរងនៃគណៈអភិ បាលខេត្តសៀមរាប បានធ្វើការជួបសម្តែងការគួរសមជាមួយឯកឧត្តម Park Sungjin អគ្គកុងស៊ុល នៃស្ថានកុងស៊ុលសាធារណរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាប និង សហការី ដោយបាននាំមកនូវ ...

លោកពូទីនព្រមានអង្គការណាតូពីការដាក់ពង្រាយគ្រឿងសព្វាវុធ និងកងទ័ពទៅកាន់ប្រទេសអ៊ុយក្រែន

ពូទីន៖រុស្ស៊ីនិងអាមេរិកនឹងជួបពិភាក្សាគ្នាអំពីស្ថានភាពនៅអ៊ុយក្រែននៅដើមឆ្នាំក្រោយ

អន្តរជាតិ៖ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសថា អ្នកការទូតមកពីប្រទេសរបស់គាត់និងសហរដ្ឋអាមេរិកនឹងបើកកិច្ចប្រជុំកម្រិតខ្ពស់នៅទីក្រុងហ្សឺណែវនៅដើមឆ្នាំក្រោយ ដើម្បីពិភាក្សាអំពីស្ថានភាពនៅប្រទេសអ៊ុយក្រែន។លោកពូទីនបានធ្វើសន្និសីទសារព័ត៌មានបំណាច់ឆ្នាំរបស់លោកកាលពីថ្ងៃព្រហស្បតិ៍ ដោយឆ្លើយសំណួរពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិងបរទេសរយៈពេលជាង៤ម៉ោង។ ទន្ទឹមនឹងភាពតានតឹងកើនឡើងជុំវិញការបង្កើនកងទ័ពដ៏ធំរបស់រុស្ស៊ីនៅតាមព្រំដែនរបស់ខ្លួនជាមួយអ៊ុយក្រែន លោក ពូទីន បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងអំពីកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក និងអង្គការណាតូក្នុងការជំរុញទំនាក់ទំនងរបស់ពួកគេជាមួយប្រទេសនោះ។ មេដឹកនាំកំពូលរុស្ស៊ីរូបនេះបានចោទជាសំនួរថា៖«តើយើងកំពុងដាំកាំជ្រួចនៅជិតព្រំដែនសហរដ្ឋអាមេរិកមែនទេ? តែសហរដ្ឋអាមេរិកវិញទេដែលបាននាំយកកាំជ្រួចរបស់ខ្លួនមកកាន់មាត់ទ្វាររបស់យើង»។រុស្ស៊ីបាននិងកំពុងទាមទារការធានាជាលាយលក្ខណ៍អក្សរថា អង្គការណាតូ នឹងបញ្ឈប់ការពង្រីកខ្លួន និងបដិសេធសមាជិកភាពរបស់អ៊ុយក្រែន។ លោក ពូទីន ...

កុងហ្គោប្រកាស​បញ្ចប់​ការ​រាត្បាតនៃជំងឺ​រលាក​ស្រោមខួរ​ក្នុង​តំបន់​ភាគឦសានប្រទេស

កុងហ្គោប្រកាស​បញ្ចប់​ការ​រាត្បាតនៃជំងឺ​រលាក​ស្រោមខួរ​ក្នុង​តំបន់​ភាគឦសានប្រទេស

អន្តរជាតិ៖រដ្ឋមន្ត្រីក្រសួងសុខាភិបាល Jean-Jacques Mbungani បាននិយាយថាសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ(DRC)កាលពីថ្ងៃព្រហស្បតិ៍បានប្រកាសបញ្ចប់ការផ្ទុះឡើងនៃជំងឺរលាកស្រោមខួរនៅក្នុងខេត្ត Tshopo ភាគឦសានប្រទេស។ រដ្ឋមន្ត្រីសុខាភិបាលរូបនេះបាននិយាយថា ការប្រកាសនៅដើមខែកញ្ញាឆ្នាំ២០២១អំពីការផ្ទុះនូវជំងឺរលាកស្រោមខួរបានសម្លាប់មនុស្សចំនួន២០៥នាក់ក្នុងចំណោមករណីដែលបានរកឃើញសរុបចំនួន២,៦៦២ករណី។បើតាមសម្ដីលោក Mbungani​, ការប្រកាសខាងលើនេះបានធ្វើឡើងបន្ទាប់ពីអាជ្ញាធរសុខាភិបាលកុងហ្គោបានកត់សម្គាល់អំពីការធ្លាក់ចុះក្រោមកម្រិតប្រកាសអាសន្នរយៈពេលពីរសប្តាហ៍ជាប់ៗគ្នានៃការឆ្លងមេរោគនៅក្នុងខេត្តTshopo។ ជំងឺរលាកស្រោមខួរអាចឆ្លងបានពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈដំណក់ទឹកនៃផ្លូវដង្ហើមឬបំពង់កពីមនុស្សដែលឆ្លងមេរោគ។អ្នកជំងឺភាគច្រើនជាកុមារនិងមនុស្សមានវ័យជំទង់។ សូមរំលឹកថាកាលពីឆ្នាំ២០០៩ជំងឺរលាកស្រោមខួរបានផ្ទុះឡើងម្ដងរួចហើយនៅក្នុងខេត្ត Kisanganiប្រទេសកុងហ្គោដោយមានមនុស្ស២១៤នាក់បានឆ្លងនិងបណ្តាលឱ្យមនុស្ស១៥នាក់បានស្លាប់បាត់បង់ជីវិត៕    

ជប៉ុននឹងមិនបញ្ជូនគណៈប្រតិភូរដ្ឋាភិបាលឱ្យចូលរួមក្នុងកីឡាអូឡាំពិកក្រុងប៉េកាំង

ជប៉ុននឹងមិនបញ្ជូនគណៈប្រតិភូរដ្ឋាភិបាលឱ្យចូលរួមក្នុងកីឡាអូឡាំពិកក្រុងប៉េកាំង

ជប៉ុននឹងមិនបញ្ជូនគណៈប្រតិភូរដ្ឋាភិបាលទៅចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាឆ្នាំក្រោយនៅទីក្រុងប៉េកាំងទេ ដែលជាការចូលរួមក្នុងការធ្វើពហិការការទូតដែលដឹកនាំដោយសហរដ្ឋអាមេរិក ប៉ុន្តែទោះជាយ៉ាងនេះក្តី សកម្មភាពនេះទំនងជាធ្វើឱ្យមានភាពតានតឹងកាន់តែស៊ីជម្រៅជាមួយប្រទេសចិន។ ការធ្វើពហិការដែលជំរុញដោយទីក្រុងវ៉ាស៊ីនតោន និងរួមទាំងសម្ព័ន្ធមិត្តមួយចំនួនបានក្លាយទៅជាបញ្ហាមួយផ្សេងទៀតសម្រាប់ប្រទេសជប៉ុន ដែលជាដៃគូជិតស្និទ្ធរបស់សហរដ្ឋអាមេរិកដែលមានទំនាក់ទំនងសេដ្ឋកិច្ចរឹងមាំជាមួយប្រទេសចិនផងដែរ។ លោក Hirokazu Matsuno ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្ត្រីបានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា ទីក្រុងតូក្យូនឹងមិនបញ្ជូនគណៈប្រតិភូរដ្ឋាភិបាលទៅចូលរួមព្រឹត្តិការណ៍កីឡាដែលគ្រោងនឹងចាប់ផ្តើមនៅក្នុងខែកុម្ភៈនោះទេ។ ជំនួសមកវិញ ជប៉ុននឹងបញ្ជូនមន្ត្រីមួយចំនួនដែលមានទំនាក់ទំនងផ្ទាល់ក្នុងព្រឹត្តិការណ៍កីឡា រួមទាំងលោក Seiko Hashimoto ប្រធានគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍តូក្យូ ២០២០ ក៏ដូចជាប្រធានគណៈកម្មាធិការអូឡាំពិក ...

អេក្វាឌ័រតម្រូវឱ្យប្រជាជនភាគច្រើនចាក់វ៉ាក់សាំងជាកំហិត

អេក្វាឌ័រតម្រូវឱ្យប្រជាជនភាគច្រើនចាក់វ៉ាក់សាំងជាកំហិត

អេក្វាឌ័របានប្រកាសថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នឹងក្លាយជាកាតព្វកិច្ចសម្រាប់ពលរដ្ឋភាគច្រើន ដោយនិយាយថា វិធានការនេះគឺចាំបាច់ដោយសារតែការកើនឡើងនៃការឆ្លងនិងការរីករាលដាលនៃវ៉ារ្យ៉ង់អូមីក្រុង។ ក្រសួងសុខាភិបាលបាននិយាយថា ប្រទេសមានវ៉ាក់សាំងក្នុងកម្រិតគ្រប់គ្រាន់ដើម្បី "ការពារប្រជាជនទាំងមូល" ហើយអ្នកដែលមានបញ្ហាសុខភាពនិងប្រតិកម្ម​ជាមួយវ៉ាក់សាំងត្រូវបានលើកលែង។ កុមារដែលមានអាយុចាប់ពី៥ឆ្នាំឡើងទៅត្រូវតែចាក់វ៉ាក់សាំង។ រហូតមកដល់ពេលនេះ ៧៧.២% នៃចំនួនប្រជាជនសរុបដែលមានសិទ្ធិទទួលវ៉ាក់សាំងបានចាក់ ២ ដូស ខណៈប្រជាជន ៩០០.០០០ នាក់ផ្សេងទៀតបានទទួលដូសជំរុញ។ ក្រសួងបានបញ្ជាក់ក្នុងសេចក្ដីសម្រេចមួយថា វ៉ាក់សាំងគឺជា "ខែលការពារ" ...

ព័ត៌មានពេញនិយម